តើ «ទិវានៃក្តីស្រឡាញ់» មានប្រភពមកពីណា ?

ទិវា​នៃ​ក្តី​ស្រលាញ់​នេះ បាន​ហូ​ចូល​ឬ​ចម្លង​មកពី​ប​ច្ចឹ​ម​ប្រទេស​មក​ក្នុងប្រទេស​កម្ពុជា មាន​រយៈពេល​ទើបតែ ​៦ ​ឬ​ ៧​ ឆ្នាំ​ប៉ុណ្ណោះ ឲ្យ​តែ​ «​ទិវា​នៃ​ក្តី​ស្រលាញ់​»​ នៅ​ថ្ងៃទី ​១៤ ខែកុម្ភៈ​នេះ​ចូលមក​ដល់ យុវជន យុវនារី​ខ្មែរ តែងតែ​ជ្រួលជ្រើម នាំគ្នា​ទិញ​ផ្កា​កុលាប​ឬ​កាដូ​រអា​នុ​ស្សាវ​រី​យ៍​ជូនទៅ​ដៃគូរ​ឬ​គូស្នេហ៍​របស់​ពួកគេ ​។

​កន្លងមក​ឲ្យ​តែ​ដល់​ថ្ងៃទី ​១៤ ខែកុម្ភៈ​នេះ ចូលមក​ដល់​ម្តងៗ​នៅតាម​ផ្ទះសំណាក់​ឬ​សណ្ឋាគារ​មួយចំនួន​នៅក្នុង​ទីក្រុង​ភ្នំពេញ​គឺ​ពេញ​ទៅដោយ​ក្រុមយុវជន​ឬ​យុវនារី ដែល​គេ​នាំ​ដៃគូ​ឬ​គូស្នេហ៍​របស់​ពួកគេ ចូលទៅ​ដេក​ក្នុងផ្ទះ​សំណាក់​ឬ​សណ្ឋាគារ​ទាំងនោះ​ ​ហើយ​ក៏មាន​យុវនារី​មិនតិច​ទេ ដែល​បាន​ខូចខ្លួន​ខូច​ប្រាណ​នៅថ្ងៃនេះ ដោយសារតែ​ពួកគេ​មានការ​យល់ច្រឡំ ចំពោះ​អត្ថន័យ​នៃ​ពាក្យ «​ទិវា​នៃ​ក្តី​ស្រលាញ់​»​នេះ​ថា ជា​ថ្ងៃ បុណ្យ​សង្សារ ហើយ​ក៏មាន​អ្នកខ្លះ​ប្រគល់​ខ្លួនប្រាណ​ឲ្យ​ទៅ​គូស្នេហ៍​ដើម្បី​បញ្ជាក់​ពី​ភក្តី​ស្នេហ៍​របស់​ពួកគេ​ ។​ ដូច្នេះហើយ បានជា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន បាន​ចុះ​ធ្វើការ​អប់រំ​និង​ពន្យល់​ដល់​យុវជន យុវនារី ឲ្យ​បាន​យល់​ពី​អត្ថន័យ​នៃ​ថ្ងៃនេះ​។ ហើយ​កាលពី​ថ្ងៃទី​ ៦ ខែកុម្ភៈ​នេះ ក្រសួង អប់រំ យុវជន និង កីឡា បានចេញ​សេចក្តីណែនាំ​ឱ្យ​សមត្ថកិច្ច ចាត់វិធានការ​ទប់ស្កាត់ ភាពមិនប្រក្រតី​ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ នៅតាម​គ្រឹះស្ថាន​សិ​ក្សាសា​ធា​រណៈ និង​ឯកជន ផងដែរ ។

Image may contain: flower, plant and food

**​កុំ​បំផ្លាញ​អនាគត​របស់​អ្នក​ក្នុងថ្ងៃនេះ​
​ទោះជា​យ៉ាងណា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាពលរដ្ឋ​ខ្មែរ ទាំង​យុវជន យុវនារី មានការ​យល់ដឹង​ច្រើន ពី​អត្ថន័យ​នៃ​ថ្ងៃ​ក្តី​ស្រលាញ់​នេះ ដោយ​ពួកគេ​ភាគច្រើន បាន​បង្វែរ​ពី​ការទិញ​ផ្កា​ឬ​វត្ថុ​អនុស្សាវរីយ៍ ជូន​គូស្នេហ៍ យកទៅ​ជូន​ឪពុកម្តាយ អ្នកមានគុណ​ឬ​មនុស្ស​ជា​ស្រលាញ់​របស់ខ្លួន​វិញ​ ។ ​បង ស្រី ច​ន្តា ជា​អ្នកលក់​ផ្កា​ម្នាក់ នៅ​ផ្សារ​ធំថ្មី​មានប្រសាសន៍ថា មុខរបរ​លក់​ផ្កា​របស់ខ្ញុំ​រាល់ថ្ងៃនេះ​គឺ​លក់ដាច់​ជា​ហូរហែរ ប៉ុន្តែ​ថ្ងៃ​ដែល​លក់​ផ្កា​ដាច់​ជាងគេ​គឺ​នៅ​ថ្ងៃទី ​១៤ ខែកុម្ភៈ​នេះឯង​។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យុវជន យុវនារី​ខ្មែរ​មួយចំនួន បាន​ផ្លាស់ប្តូរ​ផ្នត់គំនិត ក្នុងចំណោម​ពួកគេ​ភាគច្រើន ដែល​មក​ទិញ​ផ្កា​ខ្ញុំ​គឺ​ពួកគេ​ច្រើនតែ​និយាយថា ទិញ​ផ្កា យកទៅ​ជូន ឪពុកម្តាយ ឬ​បងប្អូន មីងមា ដែលជា​អ្នកមានគុណ ធ្លាប់​ផ្គត់ផ្គង់​ឬ​ចិញ្ចឹម​បីបាច់ ថែរក្សា​ពួកគេ​ពីមុនមក ​។ ​ដោយ​ពួកគេ​បានមក​កំ​ម៉​ង​ផ្កា​ឬ​បាច់ផ្កា តម្រូវ​ទៅតាម​នោះ ជាមួយគ្នានេះ ក៏មាន​យុវជន យុវនារី​មួយចំនួន​ដែរ ដែល​បានមក​ទិញ​ផ្កា​កុលាប យកទៅ​ជូន​គូស្នេហ៍​របស់​ពួកគេ ​។ ​ប៉ុន្តែ​បើតាម​ការកត់សម្គាល់រ​បស់​ខ្ញុំ គឺ​យុវជន យុវនារី ភាគច្រើន បានការ​ផ្លាស់ប្តូ​ផ្នត់គំនិត​ខុសប្លែក​ពីមុន​ ។

Image may contain: 3 people, people sitting and outdoor

​តាម​អ្វីដែល​ខ្ញុំ​បានដឹង «​ទិវា​នៃ​ក្តី​ស្រលាញ់​»​នេះ មិនមែនជា ពិធីបុណ្យ​ប្រពៃណី ទំនៀម​ទំលាប់​របស់​ខ្មែរ​យើង​ឡើយ វា​គឺជា​ទិវា បុណ្យប្រពៃណី ដែល​ហូរ​ចូល​មកពី​បរទេស ជាពិសេស​នៅតាម​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប ឲ្យ​តែ​ដល់​ថ្ងៃទី ១៤ ខែកុម្ភៈ​នេះ គេ​តែងតែ​ទិញ​កាដូ​ឬ​ផ្កា​កុលាប​ដើម្បី​ជូន​មនុស្ស​ជាទី​ស្រលាញ់​ឬ​គូស្នេហ៍​របស់​ពួកគេ​ ហើយ​វា​ទើបតែ​ហូរ​ចូលមកក្នុង​ស្រុក​ខ្មែរ​យើង​រយៈពេល​ ៥​ ឬ​ ៦ ​ឆ្នាំ​កន្លងមកនេះ​ប៉ុណ្ណោះ ហើយ​យុវជន យុវនារី​ខ្មែរ​យើង​ច្រើនតែ​ធ្វើ​ជ្រុល មាន​អ្នកខ្លះ​គ្រាន់តែ​ទទួលបាន​បាច់ផ្កា​មួយ​បាច់ សុខចិត្ត​ឡើង ផ្ទះសំណាក់​ឬ​សណ្ឋាគារ​ជាមួយ​គេ ដែល​ធ្វើ​ឲ្យ​ខូច​ប្រពៃណី​ឬ​ស្ត្រី​ខ្មែរ​យើង​អស់​។​ដូច្នេះ ខ្ញុំ​សូម​សំណូមពរ​ដល់​យុវជន យុវនារី យើង​ទាំងអស់ សុំ​កុំ​បំផ្លាញ​អនាគត ឬ ភាព​បរិសុទ្ធ​របស់​អ្នក​នៅក្នុង​ថ្ងៃទី ​១៤ ខែកុម្ភៈ នេះ​។​

Image may contain: plant and flower

​ទាក់ទង​នឹង​រឿងនេះ លោក ជា វុទ្ធី ជា​មន្ត្រី​ចូលនិវត្តន៍​ម្នាក់ បាន​មានប្រសាសន៍ថា នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ ជា​«​ទិវា​នៃ​ក្តី​ស្រលាញ់​»​នេះ យុវជន យុវនារី គួរតែ​នាំគ្នា​បង្វែរ​ពី​ការទិញ​ផ្កា​ជូន​គូស្នេហ៍ ទៅជូន​ឪពុក ម្តាយ ឬ​បងប្អូន​ជាទី​ស្រលាញ់​របស់ខ្លួន​វិញ វា​ប្រសើរ​ជាង ព្រោះ​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ វា​មិនមែនជា​បុណ្យប្រពៃណី​របស់​ជនជាតិ​ខ្មែរ​យើង​ឡើយ ​។ ​ខ្ញុំ​តែងតែ សង្កេតឃើញ កាលពី​ប៉ុន្មាន​ឆ្នាំមុន ឲ្យ​តែ​ដល់​ថ្ងៃទី​ ១៤ ខែកុម្ភៈ​នេះ គឺ​យុវជន យុវនារី យើង​មានការ​ជ្រួលច្របល់ ជ្រួលជ្រើម​យ៉ាងខ្លាំង មាន​អ្នកខ្លះ​ទិញ​ផ្កា ឬ​កាដូ​អា​នុ​ស្សាវ​រី​យ៍ យកទៅ​ជូន​គូស្នេហ៍ របស់​ពួកគេ​ ។​ តែ​ទោះជា​យ៉ាងណា​រយៈពេល​ ១​ ឆ្នាំ​ឬ ​២ ​ឆ្នាំ​ចុង​ក្រោយនេះ ភាព​ជ្រួលជ្រើម​របស់​យុវជន យុវនារី​ខ្មែរ​យើង នៅក្នុង​ថ្ងៃ​នៃ​ក្តី​ស្រលាញ់​នេះ មានការ​យល់ដឹង​និង​ថយចុះ​ជាង​មុន​ច្រើន មិនសូវ​គគ្រឹកគគ្រេង​ដូច​កាលពី​ពេលមុន​។​

Image may contain: flower, plant and nature

**​ប្រវត្តិ ទិវា​នៃ​ក្តី​ស្រលាញ់​
​បើតាម​ឯកសារ​មួយចំនួន​បាន​ឲ្យ​ដឹងថា ទិវា​នៃ​ក្ដី​ស្រលាញ់ ដែល​គេ​និយម​ហៅ​តាម​ភាសា​អង់គ្លេស​ថា Valentine’s Day ឬ គេ​ហៅ​ម្យ៉ាង​ទៀតថា Saint Valentine’s Day ត្រូវបាន​គេ​ប្រារព្ធ ឡើង​នៅ​រៀងរាល់​ថ្ងៃទី ​១៤ ខែកុម្ភៈ សម្រាប់​តំណាង​ឲ្យ​ក្ដី​ស្រលាញ់ និង​ភាពស្និទ្ធស្នាល ដូចជា រវាង​ប្ដី​និង​ប្រពន្ធ គូសង្សារ កូន​និង​ឪពុកម្ដាយ បង​និង​ប្អូន និង រវាង​មិត្ត​ភ័ក្ដិ​និង​មិត្ត​ភ័ក្តិ ជាដើម ។​ប្រហែលជា​នៅ​សតវត្សរ៍ ទី​៣ នៃ​គ្រិស្តសករាជ ប្រទេស​អ៊ីតាលី​កាលនោះ មិនទាន់​មានឈ្មោះ​ទេ គឺ​ស្ថិតនៅក្នុង​ចក្រភព​រ៉ូម​នៅឡើយ ។ រ៉ូម​ជា​អាណាចក្រ​ដ៏​ល្បី​មួយ នៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។ នៅ​សម័យ​នោះ សង្គម​រ៉ូម​មាន​បែងចែក​ជាច្រើន​វណ្ណៈ ហើយ​វណ្ណៈ​ទាសករ ស្ថិតនៅ​លំដាប់​ទាប​ជាងគេ​បង្អស់ ។​

Image may contain: flower, plant, nature and outdoor

ឪពុកម្ដាយ​នៅក្នុង​ចក្រភព មួយ​នេះ មិន​ចង់​ឲ្យ​កូនប្រុស ឬ​កូនស្រី រៀបការ​ជាមួយ​អ្នក​ដែល​ស្ថិតនៅក្នុង​វណ្ណៈ​ទាសករ ឬ​កូនប្រុស​ធ្វើជា​ទាហាន​នោះទេ អ៊ីចឹង​ហើយ បាន​ជាមាន​គូសង្សារ ជាច្រើន​គូ ដែល​ស្រលាញ់គ្នា​រវាង​អ្នក ដែលមាន​វណ្ណៈ​ខ្ពស់ ឬ​វណ្ណៈ​មធ្យម​ជាមួយនឹង​វណ្ណៈ​ទាប​ជាងគេ លួចរ​ត់ទៅ​រៀបការ នៅក្នុង​ព្រៃ ដោយ​គ្មាន​ការចូលរួម​ពី​ឪពុកម្ដាយ ឬ​បងប្អូន​សាច់ញាតិ​នោះទេ ។​

​នៅ​សម័យ​នោះ​វិហារ កាតូលិក បានទទួល​ស្គាល់ សន្ត​បុគ្គល (Saint) បីនាក់​សំខាន់ៗ ដែល ក្នុងនោះ​ក៏មាន​បុរស​ម្នាក់ ដែលមាន​ឈ្មោះថា Valentine ជាស​ន្ត​បុគ្គល​ល្បី​ជាងគេ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា ជាស​ម្ដេច​ប៉ាប ដ៏​ល្បី​មួយរូប​នៃ​គ្រិស្តសាសនា ក្នុង​សតវត្សរ៍​ទី​៣​នោះ ។​ ​សម័យ​នោះដែរ ចក្រភព​រ៉ូម​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ អធិរាជ Claudius II ។ អធិរាជ​អង្គ​នេះ យល់ឃើញថា ទាហាន​ដែល​នៅ​លីវ មាន​កម្លាំង​ខ្លាំង និង​អាចបំពេញ​ការងារ​បាន​ល្អ​ជាង​អ្នក​ដែលមាន​ប្រពន្ធ ។​

​មូលហេតុ​នេះហើយ ទើប​ព្រះអង្គ​ហាម​មិន​ឲ្យ​យុវជន​ក្មេងៗ​រៀបការ​នោះទេ ។ ពេលនោះ លោក Valentine យល់ឃើញថា អនុក្រឹត្យ​ដែល​ចេញ​ដោយ​ព្រះ​ចៅ​អធិរាជ Claudius II ដែល​ហាម​មិន​ឲ្យ​យុវជន​សម័យ​នោះ​រៀបការ គឺ​មិនមាន​យុត្តិធម៌​នោះទេ ហើយ​លោក​មិនបាន​គោរព​តាម​អនុក្រឹត្យ​នោះឡើយ ។ ជារឿយៗ មាន​គូសង្សារ​ជាច្រើន​គូ បាន​ទៅ​ពឹងពាក់​ឲ្យ​លោក​ជួយ​រៀបការ​ឲ្យ​ពួកគេ​ក្នុង​ទី​ស្ងាត់  ហើយ​ពេលនោះ លោក​ក៏បាន​កាច់​ផ្កា ពី​សួនច្បា​ទៅ​ប្រគល់​ឲ្យ​ប្ដី​ប្រពន្ធ​ដែល រៀបការ​ទាំងនោះ ។ ផ្កា​របស់គាត់ ត្រូវបានគេទទួលស្គាល់​ថា ជា​វត្ថុ​តំណាង​ឲ្យ អាពាហ៍ពិពាហ៍​គូ​ស្វាមី ដែល​រៀបការ​នៅ​សម័យ​នោះ ។ ក្រោយមក ព្រះ​ចៅ​អធិរាជ Claudius II បាន​ជ្រាប​ពី​ដំណឹង​នេះ ហើយ​ក៏បាន​កាត់ទោស​ប្រហារ ជីវិត​លោក Valentine តែម្ដង (​ប្រហែល​នៅ​ឆ្នាំ​ ២១០ នៃ​គ្រិស្តសករាជ​) ។​

Image may contain: flower and plant

​តាម រឿងព្រេង​មួយទៀត បាន​បកស្រាយ​ថា លោក​Valentine ត្រូវបាន​គេ​សម្លាប់​នៅពេល​លោក​ប៉ុនប៉ង ជួយ​ក្រុម​គ្រិស្ត​សាស​និជ​ន ឲ្យ​លួច​រត់​ចេញពី​គុក​ដែល​ឃុំ​ដោយ​ពួក​រ៉ូ​ម៉ាំង ។ រឿងព្រេង​មួយ​ផ្សេងទៀត ក៏​និយាយ​ដែរ​ថា នៅពេល​គាត់​ជាប់ឃុំ​ឃាំ​ក្នុង​គុក លោក​បាន​សរសេរ​ក្រដាស ដែល​បញ្ជាក់​ពី​ក្តី​ស្រលាញ់​របស់លោក នៅពេលដែល​លោក​បាន​ធ្លាក់​ក្នុង​រណ្ដៅ​ស្នេហ៍​ជាមួយ​ស្ត្រី​វ័យក្មេង ម្នាក់ ត្រូវជា​ប្អូនស្រី​អ្នក​យាមគុក​ម្នាក់ ដែល​តែងតែ​ទៅសួរសុខទុក្ខ​គាត់​ក្នុង​គុក​។​មុនពេល​ដែល​គាត់​ស្លាប់ គេ​បាន​រកឃើញ​សំបុត្រ​របស់គាត់​មួយច្បាប់​ដោ​យស​សេរ​ថា “From Your Valentine” ដែល​មានន័យថា « ពី​បង​Valentine របស់​អូន » ។​

Image may contain: flower and plant

​តាម​ឯកសារ Catholic Encyclopedia បាន​បង្ហាញថា លោក Valentine ត្រូវបាន​គេ​សម្លាប់​នៅ​តំបន់​អាហ្វ្រិក​ជា​មួយគូ​ស្វាមី​ជាច្រើន​គូ តែ​គ្មាន​នរណាម្នាក់​ដឹង​ច្បាស់​ថា គាត់​ស្លាប់​នៅទីណា​ឲ្យ​ពិតប្រាកដ​នោះទេ​ ។ ដោយហេតុ​នេះហើយ​បានជា​នៅ​អំឡុង​សតវត្សរ៍​ទី ​២០ គេ​រំលឹក​ខួប​ដល់​សម្ដេច​ប៉ាប ម្នាក់នេះ ទៅតាម​កាលបរិច្ឆេទ​ខុសៗ​គ្នា ​។ ក្រោយមកទៀត គេ​សន្និដ្ឋានថា សាកសព​របស់គាត់​ត្រូវបាន​គេ​យកទៅ​កប់ នៅក្បែរ​ដងផ្លូវ Via Flaminia (​ប្រទេស​អ៊ីតាលី​) នៅ​ថ្ងៃទី ​១៤ ខែកុម្ភៈ ។​ ​ដូចនេះហើយ បានជា​នៅ​សម័យ​បច្ចុប្បន្ន គេ​ប្រារព្ធ​ទិវា​នេះ​ឡើង នៅ រៀងរាល់​ថ្ងៃទី​១៤ ខែកុម្ភៈ​ជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​នឹង​គុណ​ដល់​សម្ដេច​ប៉ាប​ម្នាក់នេះ ៕ ​ឧ​ត្ត​ម​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច