វិធីធ្វើ ៖ សាច់ជ្រូកអាំងប្រឡាក់គល់ស្លឹកគ្រៃ

គ្រឿងផ្សំ​

  • ​សាច់ជ្រូក​(​យក​សាច់​ភ្លៅ​) ប្រមាណ                        ២០០ ក្រាម ឬ ២ ដុំ​
  • គល់​ស្លឹកគ្រៃ​ចិញ្ច្រាំ​ល្អិតៗ​ ​                                    ២ ស្លាបព្រា​បាយ​
  • ទឹកជ្រលក់​ផ្សិត​ ​                                                   ១ ស្លាបព្រា​បាយ​
  •  ប្រេងឆា​                                                             ​២ ស្លាបព្រា​បាយ​
  •  អំបិល​ម៉ដ្ឋ ​                                                       ​​  កន្លះ​ស្លាបព្រា​បាយ​
  • ម្រេច​បុក​គ្រើមៗ                                     ​            ​១ ស្លាបព្រា​កាហ្វេ​
  • ប្រេង​អូ​លីវ​បន្តិច​
  • បន្លែ​

​វិធី​ធ្វើ​

១- ផ្សំ​ទឹកជ្រលក់ ដោយ​លាយ​ទឹកជ្រលក់​ផ្សិត ប្រេងឆា អំបិល​ម៉ដ្ឋ ម្រេច និង គល់​ស្លឹកគ្រៃ កូរ​ឱ្យ​ចូលជាតិ ។​
២- ដួស​យក​ទឹកជ្រលក់​ខ្លះមក​ប្រឡាក់​សាច់ជ្រូក​ដោយ​ប្រើ​សម​កូរ​ឱ្យ​សព្វ​សាច់​ផ្អាប់​ទុក​ឱ្យបាន​ប្រមាណ ៣០ នាទី ។​
៣- ដាក់​ឆ្នាំងខ្ទះ​លើ​ចង្ក្រាន ពេល​ក្តៅ​ហើយ​ដាក់​ប្រេងឆា ប្រេង​អូ​លីវ ទើប​ដាក់​សាច់ជ្រូក ចៀន​រហូត​ទាល់តែ​ឆ្អិន​ទាំងសងខាង ។ ចុងបញ្ចប់ រៀបចំ​ដាក់​ចាន ស្រោច​ទឹកជ្រលក់​នៅសល់​ពីលើ រួច​បរិ​ភោគ​ជាមួយ​បន្លែ​តែម្តង ៕ ដេប៉ូ

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច