ចាន់ វឌ្ឍនាការ ត្រៀមចេញទៅប្រទេសជប៉ុនក្នុងខែកម្ភៈ ថ្ងៃទី…

​តារា​ឆ្នើម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា កីឡាករ ចាន់ វឌ្ឍនាការ នឹង​ចាក​ចេញពី​មាតុប្រទេស ឆ្ពោះទៅកាន់​ទឹកដី​ប្រទេស​ជប៉ុន ទៅ​ចូលរួម​ជាមួយ​ក្លឹប Fujieda MYFC នៅ​ថៃ្ង​ទី ​១២ ខែកុម្ភៈ​នេះ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយះពេល ​១ ​ឆ្នាំ ​។

Image may contain: 1 person, playing a sport and outdoor

​តាមរយៈ​កិច្ចសន្យាផ្លូវការ​នេះ​មានន័យថា ចាន់ វឌ្ឍនាកា បាន​ក្លាយជា​កីឡាករ​បាល់ទាត់​ដំបូង​គេ របស់​កម្ពុជា​ដែល​លេង​នៅ​ជប៉ុន​ ។ តាម​ប្រវត្តិសាស្ត្រ​បាល់ទាត់​កម្ពុជា កីឡាករ​កម្ពុជា​មួយចំនួន​បាន​ទៅលេង​នៅ​ប្រទេស​ថៃ ​។ បើ​និយាយ​ពី​សមត្ថភាព​របស់គេ​វិញ​ជា​កីឡាករ​លេចធ្លោ​ល្បីល្បាញ​ជាងគេ​នា​សម័យកាល​នេះ​។​

Image may contain: 1 person, standing and shorts

​បើតាម​ការ​បង្ហើប​រប​ស់​ប្រភព​ជិតស្និទ្ធ​បាន​ឲ្យ​ដឹងថា វឌ្ឍនាការ នឹង​ទទួលបាន​កម្រៃ​ជិត ១​ម៉ឺន​ដុល្លា ក្នុង​១​ខែ រថយន្ដ​ផ្ទាល់ខ្លួន​១​គ្រឿង នឹង​ខន់​ដូរ​ស្នាក់នៅ​ផ្ទាល់ខ្លួន​ ១​ ផងដែរ ខណៈដែល​រូបគេ​នឹង​ពាក់អាវ​លេខ ១១​ដដែល​នៅ​ក្លឹប Fujieda MYFC ៕ អត្ថបទ​៖ សុគន្ធ​តារា​

Image may contain: 1 person, ocean, outdoor and water

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច