ចង់ដឹងថា MV របស់ Jimmy Kiss ចំណាយអស់ប្រាក់ប៉ុន្មានទេ ? (មានវីដេអូ)

Jimmy Kiss ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ទស្សនិកជន ក្រោយពី​បានចេញ​បទ​ចម្រៀង Original Song ជាច្រើន​បទ នាពេល​កន្លងមក គ្រាន់តែ​ចូលដល់​ឆ្នាំ ២០១៧ ភ្លាម លោក​បានចេញ​បទ​ចម្រៀង​ថ្មី ដែលមាន​ចំណងជើង​ថា «​ស្អាត​! សិច​ស៊ី​» អម​ជាមួយ MV ថ្មី​ដ៏​គួរ​ឲ្យ​ទាក់ទាញ ហើយ​បទ​ចម្រៀង​នេះ ក៏​នឹងដាក់​បញ្ចូល​ទៅក្នុង​រឿង «​ជួយ​អូន​ផង​» ។ គ្រាន់តែ​បទ​ចម្រៀង​មួយ​បទ​នេះ ចំណាយ​អស់ប្រាក់​ប្រមាណ​ជាង ៧ ពាន់​ដុល្លារ​ឯណោះ ។

Image may contain: 1 person, smiling

​បទ​ចម្រៀង «​ស្អាត​! សិច​ស៊ី​» របស់ Jimmy Kiss ត្រូវបាន​ប្រកាស​ចេញផ្សាយ​ជា​សាធារណៈហើយ ហើយ​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​៧​ពាន់​ដុល្លារ​ដើម្បី​ថត MV ថ្មី ប្លែក ដើម្បី​ចែកជូន​បងប្អូន​ទស្សនា ទាំងនេះ​នៅ​ពុំទាន់​គិតពី​ការផលិត​បទ​ភ្លេង​នោះទេ ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ គឺ​បទ​ចម្រៀង «​ស្អាត​! សិច​ស៊ី​» មានការ​ចូលរួម​សម្តែង​ពី​តារា​ល្បីៗ​ជាច្រើន មាន​ទាំង​ឈុត​ឆាក រាំរែក លាយឡំ​ជាមួយនឹង​ការតុបតែង​ខ្លួន​និង​ការ​ស្លៀកពាក់​បែប សម័យ និង​បុរាណ​លាយឡំ​គ្នា រំលេច​នូវ​រសជាតិ​ថ្មី ហើយ ប្លែក​មិន​ធ្លាប់មាន​ពីមុនមក ។

Image may contain: 1 person, child, closeup and outdoor

​គ្រាន់តែ​បង្ហោះ​បទ​ចម្រៀង​នេះ​ភ្លាម តារាចម្រៀង Jimmy Kiss គឺ​ពិតជា​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង ។ បើតាម​សម្តី​លោក ពី​ជិត សិរី​រិ​ទ្ធ ចាងហ្វាង​ផលិតកម្ម CLIPS Media ដែលជា​អ្នករៀបចំ​ក្នុងការ​ផលិត​បទ​ចម្រៀង «​ស្អាត ! សិច​ស៊ី » បាន​អះអាងថា បទ «​ស្អាត ! សិច​ស៊ី​» របស់លោក Jimmy Kiss គឺ​ពិតជា​ចំណាយ​អស់​ទឹកប្រាក់​ជាង​៧​ពាន់​ដុល្លារ​មែន បទ​ចម្រៀង​មួយ​បទ​នេះ ក្រុមហ៊ុន​បានរៀបចំ​ទីតាំង​កណ្តាល​ព្រៃ​ធ្វើជា​ក្លឹប​កំសាន្ត គ្រាន់តែ​ចំណាយ​លើ​ការតុបតែង រៀបចំ​ដេ​គ័​រ ជួល​ឆាក ដាក់​តុ​កៅអី ឲ្យ​សម​នឹង​ក្លឹប​រាត្រី​កាលី​ប​មួយ​គឺ​ចំណាយ​អស់​រាប់ពាន់​ដុល្លារ​ទៅហើយ សរុប​ទាំង​តារា​សម្តែង​ទៀត​គឺ​ចំណាយ​អស់​ជាង​៧​ពាន់​ដុល្លារ ដោយ​មិន​រាប់បញ្ចូល​ការផលិត​បទ​ភ្លេង​នោះទេ ។

Image may contain: 1 person, smiling

​លោក ពិ​ជិត សិរី​រិ​ទ្ធ បាន​បន្ថែមទៀតថា មួយ​ប្លង់​នៅក្នុង​បទ​ចម្រៀង «​ស្អាត​! សិច​ស៊ី​» គឺមាន​ប្លង់​ធំ​មួយ​នៅក្នុង​រឿង «​ជួយ​អូន​ផង​» ដែលជា​ភាពយន្ត​ខ្នាត​ធំ ផលិតឡើង​ដោយ​ផលិតកម្ម CLIPS Media ដែល​គ្រោង​នឹងដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០១៧ នាពេល​ខាងមុខនេះ ទើប​ធ្វើ​ឲ្យ​បទ​ចម្រៀង «​ស្អាត ! សិច​ស៊ី​» របស់លោក Jimmy Kiss ចំណាយ​ការផលិត​ខ្ពស់ ព្រោះ​ឈុត​ឆាក​សម្តែង​ក៏​រស់​រវើក និង​ប្លែក​ភ្នែក​ទៀត ។

Image may contain: 1 person, smiling, shoes

​លោក​បាន​រំពឹងទុក​ថា បទ​ចម្រៀង «​ស្អាត​! សិច​ស៊ី​» ដែលជា​បទ Original Song របស់លោក Jimmy Kiss នឹង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន មិន​ចាញ់​បទ​មុនៗ​របស់លោក​ឡើយ ។ បទ​ចម្រៀង​នេះ​ផងដែរ​គឺ និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង ព្រមទាំង​ស​ម្រូ​លត​ន្ត្រី ដោយ​លោក អ៊ុក រួន ៕ អា​លី​ណា

​តោះ​ទស្សនា MV ថ្មី​របស់ Jimmy Kiss ទាំងអស់គ្នា​ថា ប្លែក និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ដល់​កម្រិត​ណា ដែរ ?​

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច