ប្រជាពលរដ្ឋផ្អើលភ្លូកទឹកភ្លូកដី ទៅមើលព្រះពុទ្ធប្បដិមាពីរព្រះអង្គ នៅវត្តព្រះនាគ ស្រុកអង្គស្នួល

​មាន​ភាព​ភ្ញាក់ផ្អើល​ និង ​ល្បី​តៗ​គ្នា​រយៈពេល ២-៣ ថ្ងៃ​មកហើយថា មាន​ព្រះ​ពុទ្ធប្បដិមា​បុរាណ​ពីរ​ព្រះអង្គស្ថិតនៅក្នុង​វត្ត«ព្រះ​នាគ» ដែលមានទៅតាំងនៅ​ក្នុងភូមិ​ឆក់​ឈើ​នាង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​នាំគ្នា​មក​មើល​ព្រះពុទ្ធ​ប្បដិមាទាំងពីរព្រះអង្គ ព្រមទាំង​​បំណែ​កកុលាលភាជន៍​ និង ឧបករណ៍ប្រើប្រាស់ធ្វើពីថ្មរំលីងជាច្រើនទៀត ដែល​គេ​ជឿថា​សុទ្ធតែជា​វត្ថុ​បុរាណ​មានតម្លៃទាំងអស់ ។

Image may contain: 2 people

​ក្រោយពី​ទទួលដំណឹង​នេះ​ភ្លាម ក្រុមមន្ត្រី​នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ នាយកដ្ឋាន​នគរបាល​ការពារ​បេតិកភណ្ឌ អាជ្ញាធរ​ស្រុក បាន​ចុះទៅ​ធ្វើការ​សម្របសម្រួល​ជាមួយ​គណៈកម្មការ​វត្ត ព្រះសង្ឃ និង ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ ដើម្បី​ស្នើសុំ​ព្រះពុទ្ធ​ប្បដិមា និង វត្ថុ​មានតម្លៃ​ខាងលើនេះ​យកទៅ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ ការពារ​សុវត្ថិភាព និង ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​សិក្សា​ឈ្វេងយល់​អំពី​វប្បធម៌ អរិយធម៌​ជាតិ បាន​ស្គាល់ ក៏ប៉ុន្តែ​ខាង​ពុទ្ធបរិស័ទ និង គណ​:​កម្ម​ការ​វត្ត​ជំទាស់​មិន​ឯកភាព​នោះទេ ។​

Image may contain: one or more people, crowd and outdoor

​ព្រះពុទ្ធ​ប្បដិមាទាំងពីរព្រះព្រះអង្គនោះ ១ ព្រះអង្គ​ទម្ងន់ ៨១ គីឡូក្រាម និង​ មួយព្រះអង្គ​ទៀតទម្ងន់ ៨២ គីឡូក្រាម និង វត្ថុ​មានតម្លៃ​ឯទៀតនោះ គេសង្ស័យ​មាន​អាយុកាលប្រហែល ជាង ១០០០ ឆ្នាំមកហើយ​ ។ ​មាន​បុរស​ម្នាក់​ឈ្មោះ ​អឿន ម៉ៅ អាយុ ៥៥ ឆ្នាំ អតីតជា​​កូនសិស្សលោក បានអះអាងថា គាត់​គឺជា​អ្នក​ជីក​បាន​តាំងពី​ឆ្នាំ ១៩៨២ មកម្ល៉េះ ដោយសារ​តែមាន​គេ​ប្រាប់​ក្នុង​សុ​បិ​នឲ្យ​គាត់​ទៅ​ជីក ។​

Image may contain: 1 person, standing, food and indoor

​នៅពេលនេះ មិនទាន់​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​មន្ត្រី និង ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​នេះ​ទេ ដើម្បី​យក​ព្រះ​ពុទ្ធប្បដិមា​ទាំងពីរ​ព្រះអង្គ​នោះទៅ​រក្សាទុក​នៅ​សារៈមន្ទីរ​ជាតិ​នៅឡើយ ហើយក៏​នៅ​មិនទាន់​ឃើញ​មាន​អ្នកណាម្នាក់​ចេញមុខ​មក​ទទួលខុស​ត្រូវដើម្បី​ថែរក្សា​វត្ថុ​បុរាណ​ទាំងនេះ​នៅឡើយ​ដែរ ៕   សុថា​ត់​

Image may contain: 2 people, indoorImage may contain: 1 personImage may contain: foodImage may contain: 12 people

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច