ហែមថុន វិទិនី ផ្ទុះកំហឹងចំពោះរឿងពាក់ព័ន្ធនឹង ចាន់ វឌ្ឍនាកា!

កីឡាការិនី​ផ្នែក​ហែល​ទឹក ហែមថុ​ន ​វិ​ទិ​នី បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ក្រោយ​សារព័ត៌មាន​ក្នុងស្រុក​មួយ​បើក​កកាយ​រឿង​អតីតកាល​របស់​នាង​ជាមួយ​សង្សារ​ចាស់​ដែលជា​កីឡាករ​បាល់ទាត់​កំពុង​ល្បីឈ្មោះ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់​ក្លឹប​បឹងកេត​អង្គរ ចាន់ វឌ្ឍនាកា ខណៈពេលដែល​អ្នក​ទាំង​ពីរបាន​បែកបាក់​បែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន​ជា​យូរណាស់​មកហើយ​នោះ ។​

Image may contain: 1 person, pool and outdoor

​ជាការ​ពិត ហែមថុ​ន ​វិ​ទិ​នី បាន​សរសេរ​រៀបរាប់​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា នាង​មិនដែល​បានធ្វើ​ការអះអាង​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ណាមួយ​ទាក់​នង​នឹង​រឿង​អតីត​សង្សារ​ចាស់​ឡើយ ដោយឡែក​ថ្មីៗ​នេះ​មាន​ព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ចុះផ្សាយ​ពី​រឿង​នាង និង ចាន់ វឌ្ឍនាកា ហើយ​ក្នុងនោះ​ថែមទាំង​មាន​សម្ដី​ដែល ហែមថុ​ន ​វិ​ទិ​នី អះអាងថា ការ​បែក​គ្នា​រវាង​នាង និង​អតីត​សង្សារ​ចាស់ គឺ​ដោយសារ ចាន់ វឌ្ឍនាកា ស​ប្បូរ​ស្នេហ៍​ខ្លាំងពេក​ថែម​ទៀតផង ។​

Image may contain: 1 person, selfie and closeup

​ជាមួយនឹង​ការចេញមុខ​បដិសេធ​នេះ ហែមថុ​ន ​វិ​ទិ​នី បាន​រំឭក​សារព័ត៌មាន​ដែល​ព្យាយាម​បើក​កកាយ​រឿង​ស្នេហ៍​ចាស់​របស់​នាង​ថា «​សូម​បង​ដែរ​សរសេរ​កុំ​ព្យាយាម​ប្រតិដ្ឋ​អត្ត​បទ ទាក់ទង​ពី​រឿង​ខ្ញុំ​នឹង​រឿង​អតីតកាល​របស់ខ្ញុំ​ដែរ​មិន​ពិត​ចេញពី​មាត់​ខ្ញុំ កុំ​ដើ​ម្បី​តែ​ចង់ឱ្យមាន​ការទាក់ទាញ​ឱ្យមាន​គេ​អាន​ច្រើ​ន​យក​រឿង​ដែល​មិន​ពិត​មក​សរសេរ ពីព្រោះ​ធ្វើឱ្យ​អារម្មណ៍​របស់​មហាជន​មួយចំនួន នឹង​អ្នកគាំទ្រ​រវាង​បុគ្គល​មួយៗ​មាន​ការភាន់ច្រលំ​មក​លើ​បុគ្គល​ម្នាក់ៗ សារ​នេះ​ខ្ញុំ​សរសេរ​លើក​ចុងក្រោយ​សូមកុំ​ឱ្យមាន​ការសរសេ​រ​ផ្តេសផ្តាស​ពី​រូបខ្ញុំ​នឹង​រឿង​អតី​ត​កាល​ទៀត​ព្រោះ​វា​ចប់សព្វគ្រប់​យូរ​មក​ហើយ វា​អាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​បុគ្គល​ម្នាក់ៗ ទោះ​ខ្ញុំ​ជា​មនុស្ស​ស្រី​មែន ខ្ញុំ​ហ៊ាន​ស៊ី​ខ្ញុំ​ហ៊ាន​សង ខ្ញុំ​គ្មាន​ចិត្ត​ចង់​ឈ្នះ​ចង់​ចាញ់ ហើយ​ក៏​មិន​ចង់បាន​ត្រូវ​ឬ​ខុស ដើ​ម្បី​យកមុខ​មាត់​ឱ្យគេ​អាណិត​ថា​ខ្លួន​ខ្ញុំ​ត្រូវ​ដែរ ព្រោះ​ខ្ញុំ​គ្មាន​ចរិត​ថោកទាប​ដល់​ថ្នាក់​នេះ​ទេ​ ​ខ្ញុំ​មិន​ត្រូវការ​មាន​ពួក​អា​ចក់​អា​ចែម​ឆ្វេង​ស្តាំ​ណា​មកជួយ​លើ​ក​ខ្ញុំ​ដាក់​លើហឹ​ង​ទេ​ព្រោះ​វា​គ្មាន​ន័យ​អី​សោះ​ឡើ​យ អ្វីដែល​សំខាន់​គឺ​ចប់ មាន​សេចក្តីសុខ​រៀងៗ​ខ្លួន ។ ចាស​នាង​ខ្ញុំ ហែម ថុ​ន​វិ​ទិ​នី សូម​អរគុណ ហើយ​បើ​ការនិយាយ​របស់​នាង​ខ្ញុំ​មានការ​លើ​ស​លស់ នាង​ខ្ញុំ​សូម​បងប្អូន​មេត្តា​ខន្តី​អភ័យទោស 🙏» ៕ BeBe

Image may contain: 1 person, standing and shortsImage may contain: 1 person, selfie, closeup and indoorImage may contain: 1 person, smiling, outdoorImage may contain: 1 person, smiling, pool, sky and outdoorImage may contain: 1 person, walking, standing, shoes and outdoorImage may contain: 1 person

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច