ល្ងាចនេះ កុំភ្លេចការប្រកួត Asia Clubs Pre-Season ដែលរៀបចំដោយទ័ព នៅពហុកីឡដ្ឋានជាតិ

​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ បានរៀបចំ​ការប្រកួត Asia Club Pre-Season ដោយមាន​ការរៀបចំ​ជាមួយ​ក្រុមហ៊ុន Rhino Sport SG ដែល​នឹង​ធើ្វ​ការប្រកួត​នៅ​ល្ងាច​នេះ រហូតដល់​ថៃ្ង​ទី​ ០៥ ខែកុម្ភៈ ​។

Image may contain: 9 people, people smiling, people standing

​ការប្រកួត​នេះ​មានការ​ចូលរួម​ចំនួន​៤​ក្រុម គឺ ក្រសួងការពារជាតិ ស្វាយរៀង Warriors FC (​សិង្ហ​បុរី​) និង​ក្រុម Petaling Jayarangers FC (​ម៉ាឡេស៊ី​) ។ បើតាម​អ្នកចាត់ការ​របស់​ក្លឹប​ក្រសួងការពារជាតិ លោក ខូវ ឆាយ បាន​ឲ្យ​ដឹងថា ឆ្នាំ​ដំបូង​មាន​ក្រុម​ចូលរួម​តិច​នេះ គឺ​ដោយសារតែ​ពេល​ខ្លី​ពេក មិនអាច​រៀបចំ​ក្រុម​ឱ្យ​ចូលរួម​ប្រកួត​ច្រើន​ ។

Image may contain: 6 people, people smiling

ដោយ​ផ្ទុយទៅវិញ រដូវ​កាល​ក្រោយៗ​អាច​នឹងមាន​ច្រើនជាង​នេះ ហើយ​ប្រាក់រង្វាន់​ក៏​មិនតិច​នោះដែរ ​។​ ​ប្រាក់រង្វាន់​សម្រាប់​ព្រឹ​ត្ដិ​ការណ៍​នេះ​គឺ​រហូតដល់ ១២ ០០០ ដុល្លារ​អាមេរិក សម្រាប់​ក្រុម​លេខ ១ ប៉ុន្តែ​ដោយសារតែ​ការរៀបចំ​ក្រុម​តិចពេក និង​ការប្រកួត​ក៏មាន​តិច​ថែមទៀត​នោះ​ទើប​ប្រាក់រង្វាន់​ត្រូវ​កាត់បន្ថយ​វិញ​ ។

​ការប្រកួត​នូវ​ល្ងាច​នេះ ក៏មាន​ការប្រគុំ​ត​ន្រី្ដ​ពី​សំណាក់​តារា​ល្បីៗ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ៕ អត្ថបទ​៖ សុគន្ធ​តារា

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច