ចាន់ វឌ្ឍនាកា ស្រក់ទឹកភ្នែកពេលនិយាយពាក្យ «លា» ទៅកាន់អ្នកគាំទ្រ

ក្រោយពី​បញ្ចប់​ការប្រកួត​រវាង​ក្លឹប​បឹងកេត​អង្គរ និង ឡាវ Toyota ដោយ​លទ្ធផល​ស្មើ ១ ទល់នឹង ១ រួចមក កីឡាករ​ខ្សែប្រយុទ្ធ​ក្នុង​ក្លឹប​បឹងកេត​អង្គរ ចាន់ វឌ្ឍនាកា ដែល​លស់​តែមួយ​ប្រកួត​ចុងក្រោយ​នេះ​បាន​ពោល​ពាក្យ​លា​ទៅកាន់​ប្រិយមិត្ត​អ្នកគាំទ្រ​ទាំង​ទឹកភ្នែក ខណៈ​ខ្លួន​នឹងត្រូវ​ចាកចេញ​ទៅ​ទទួលយក​បទពិសោធ​ថ្មី​លើ​ទឹកដី​ប្រទេស​ជប៉ុន​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​នេះ ។​

Image may contain: 1 person

​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ត្រូវ​ដល់​ថ្ងៃ​ចាកចេញ​នោះ កីឡាករ ចាន់ វឌ្ឍនាកា បាន​ឆ្លៀត​យក​ឱកាស​ដែល​ខ្លួន​បានបង្ហាញ​វត្តមាន​ចុងក្រោយ​ក្នុងការ​ប្រកួត​កាលពី​ម្សិលមិញ​នេះ និយាយ​ពាក្យ «​លា​» ទៅកាន់​អ្នកគាំទ្រ ដោយមាន​ទាំង​អារម្មណ៍​អួល​ដើម​-​ក និង ទឹកភ្នែក​មកជា​មួយ​ផង ។​

Image may contain: one or more people

​ចាន់ វឌ្ឍនាកា បាន​និយាយ​ទាំង​អារម្មណ៍​អួ​កអាក់​ថា «​អរគុណ​អ្នកគាំទ្រ​ដែល​តែងតែ​គាំទ្រ​កន្លងមក ហើយ​រូបគេ​នឹង​ចងចាំ​អ្នក​ទាំងអស់គ្នា​ទុក​ក្នុង​បេះដូង​» ។ ចាន់ វឌ្ឍនាកា បន្តទៀតថា «​រូបគេ​ស្រឡាញ់​កម្ពុជា និង ក្លឹប​បឹងកេត​អង្គរ​» ។ អ្វីដែល​គួរឱ្យកត់សម្គាល់​កីឡាករ​ឆ្នើម​រូបនេះ​ក៏បាន​សរសេរ​សារ​រំលេច​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​ថា «​ថ្ងៃនេះ​ខ្ញុំ​បែក​ពី​អ្នក​ទាំងអស់គ្នា តែ​មិន​ប្រាក​ដា​ខ្ញុំ​មិន​វិល​វិញ​នោះទេ តែ​អ្វីដែល​ខ្ញុំ​យំ​ថ្ងៃនេះ​ដោយសារតែ​ខ្ញុំ​មិន​នឹកស្មានថា​មាន​បងប្អូន​មក​គាំទ្រ​ជាច្រើន​មក​ទស្សនា ហើយ​អ្នក​ទាំងអស់គ្នា​នឹង​នៅក្នុង​បេះដូង​ខ្ញុំ​ជានិច្ច ប្រទេស​កម្ពុជា បឹងកេត អ្នកគាំទ្រ​ទាំងអស់គ្នា​» ៕                                              សាកល

Image may contain: 1 person, standing and textImage may contain: 9 people, people standing and outdoor

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច