សុរាចូលខ្លួនលែងស្គាល់បងស្រីធម៌ ដល់ពេលប្តីមកទាន់…

ប្អូនប្រុស​ធម៌ លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​បងធម៌ ប្តី​មក​ទាន់ ទប់​កំហឹង​មិនបាន ក៏​ទាញ​ទូរស័ព្ទដៃ​ថតរូប​ភាព​ទុក រួច​ដើរ​ទៅយក​ប៉័ងតោ​បំណង​កាប់​ប្អូនធម៌ ដែលមាន​សហាយស្មន់​ជាមួយ​ប្រពន្ធ​របស់ខ្លួន តែ​បែរជា​ត្រូវ​ក្បាល​ប្រពន្ធ​បណ្ដាល​ឲ្យ​រយះ​ហូរឈាម​ជោក​ក្បាល ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ហាង​លក់​ទឹកត្នោតជូរ​ម្តុំ​ដី​វាល ក្រោយ​កាណាឌីយ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ប្អូនធម៌​ដែល​ដេក​ជាមួយ​បងស្រី​ធម៌​នោះ​ឈ្មោះ ហម ចិន្តា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ឯ​បុរស​ជា​ប្តី​មាន ឈ្មោះ ខាត់ សុខា អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ទឹកត្នោតជូរ និង​ស្រា​បៀរ​ស្នាក់នៅ​កន្លែងកើតហេតុ និង​ប្រពន្ធ​ឈ្មោះ ព្រុំ សុភាព អាយុ​៣៥​ឆ្នាំ រស់នៅ​ជាមួយគ្នា ។​

Image may contain: 1 person

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា គាត់​ជា​ស្ត្រី​មេម៉ាយ បាន​ស្គាល់គ្នា​ជាមួយ​បុរស ដែលមាន​ប្រពន្ធ​ជាច្រើន​នាក់ ហើយ​ក៏បាន​រួមរស់​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​៧​ឆ្នាំ​មកហើយ តែ​មិនមាន​កូនចៅ​ទេ ហើយ​ប្តី​របស់គាត់​ជា​មនុស្ស​មិនសូវ​ចេះ​ទទួលខុសត្រូវ​ទេ ។ ពួកគាត់​ទាំងពីរ​នាក់​បាន​បើកមុខ​របរ​លក់​ទឹកត្នោតជូរ និង​ស្រា​បៀរ តែ​រយៈពេល​មួយខែ​ចុងក្រោយ​នេះ ប្តី​ប្រពន្ធ​របស់គាត់​រស់នៅ​មិនសូវ​ចុះសម្រុង​គ្នា​ទេ ដោយសារតែ​រឿង​ជួយ​ឪពុកម្តាយ​ទាំងសងខាង​មិន​ស្មើគ្នា ​ហើយ​កន្លងមក​ប្រមាណ​ជា​២​ខែ រូបគាត់​បាន​ស្គាល់ឈ្មោះ ហម ចិន្តា ដែលជា​ភ្ញៀវ​តែងតែ​មក​ផឹកស៊ី​កន្លែង​គាត់​ជា​ញឹកញាប់​រហូត​រាប់អាន​គ្នា​ជា​បង​ប្អូនធម៌ ។

Image may contain: 1 person, standing

នៅ​ព្រលប់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ ប្អូនធម៌​ឈ្មោះ ហម ចិន្តា បាន​នាំ​ប្អូនស្រី និង​ប្អូនថ្លៃ​ស្រី​ម្នាក់ទៀត​មក​ផឹកស៊ី​នៅ​ហាង​របស់គាត់ ផឹកស្រា​បៀរ​អស់​១​កេស​កន្លះ ហើយ​ពេលដែល​អង្គុយ​ផឹក​នោះ​រូបគាត់​ជា​ថៅកែ​ហាង និង​ជា​បងធម៌​ក៏បាន​ចេញ​ចូលមក​អង្គុយ​ផឹក​ជាមួយ​ផងដែរ ។ រហូតដល់​ម៉ោង​៩​យប់ បុរស​ជា​ប្តី​បាន​ទៅ​ចំណតរថយន្ត​ដើម្បី​ជិះ​រថយន្ត​ទៅ​ស្រុកកំណើត ប៉ុន្តែ​មុននឹង​ចេញទៅ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ឈ្លោះប្រកែក​គ្នា​មួយ​ប្រ៉ា​វ ។ ​ពេលដែល​ប្អូនធម៌​របស់គាត់ និង​ប្អូនស្រី​២​នាក់​ផឹកស៊ី​ស្រវឹង​ក៏បាន​នាំគ្នា​ទៅ​ចង​មុង​ដេក​នៅក្នុង​កញ្ចុះ​មួយ​ទាំងអស់គ្នា ដោយ​រូបគាត់​ជា​ថៅកែ​ស្រី​ក៏បាន​ដេក​នៅ​ជិត​ប្អូនធម៌​ប្រុស និង​ប្អូនស្រី​២​នាក់​ដែរ ។​ នៅពេល​កំពុងតែ​ដេក​លង់លក់​ដាក់​ដៃ​ប៉ះគ្នា ស្រាប់តែ​ប្តី​ត្រឡប់មកវិញ ឃើញ ហើយ​យក​កាំបិត​កាប់​គាត់ រយះ​ក្បាល​ហូរឈាម​ជោក​ក្បាល ។​

No automatic alt text available.

ក្រោយពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យ​មកឃាត់​ខ្លួន​បុរស​ជា​ប្អូនធម៌ និង​រក​ប្តឹង​បុរស​ជា​ប្អូនធម៌​ដែល​លួច​សហាយស្មន់​ជាមួយ​ប្រពន្ធ​របស់គេ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ទាំង​៣​ទៅ​សួរនាំ និង​ធ្វើការ​សម្របសម្រួល ទើប​ភាគី​ទាំងសងខាង​បានធ្វើ​កិច្ចសន្យា​មិន​ប្តឹងផ្តល់​គ្នា ចំណែក​បុរស​ជា​ប្តី​ថា នឹង​ប្តឹង​លែងលះ​ប្រពន្ធ រីឯ​ប្រពន្ធ​ក៏មាន​បំណង​លែងលះ​បុរស​ជា​ប្តី​វិញ​ដែរ ៕ សុថាត់

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច