រំភើបណាស់! ដើម្បីក្រុម ស៊ូ យ៉ាទី សុទ្ធចិត្តទទួលកាតក្រហម

អ្នកចាំទី​ដ៏​ឆ្នើម​របស់​ក្លឹប​បាល់ទាត់​បឹងកេត​អង្គរ កីឡាករ ស៊ូ យ៉ា​ទី ត្រូវបាន​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហម​បណ្ដេញ​ចេញពី​ការប្រកួត​ក្រោយ​បង្កើត​កំហុស​ដ៏​ធំ​ទៅលើ​កីឡាករ​ឡាវ​ក្នុង​តង់​ទី ១ ខណៈដែល​ក្រុម​បឹងកេត​អង្គរ​ត្រូវ​ប្រកួត​វគ្គ​ជម្រុះ AFC Cup ជាមួយ​ក្រុម Lao Toyota ក្នុង​លទ្ធផល ១-១ កាលពី​ល្ងាច​ថ្ងៃទី ៣១ ខែ មករា ម្សិលមិញ​នេះ ។​

Image may contain: 1 person, playing a sport and outdoor

​បន្ទាប់ពី ស៊ូ យ៉ា​ទី ត្រូវបាន​បណ្ដេញ​ចេញពី​ការប្រកួត ខ្សែការពារ​មួយរូប​ដែល​ស្ថិតនៅក្នុង​ក្រុម​បឹងកេត​អង្គរ​ក៏​ទទួលបាន​កាត​ក្រហម​ម្នាក់ទៀត​ក្នុង​តង់​ទី ១ ដូចគ្នា​ផងដែរ ដោយ​ការប្រកួត​ប្រព្រឹត្តទៅ​ក្រុម​បឹងកេត​អង្គរ​នៅសល់ ៩ នាក់​ប៉ុណ្ណោះ​ដើម្បី​ប្រកួត​ទល់នឹង​ក្រុម Lao Toyota ១១ នាក់ និង​រក្សាបាន​លទ្ធផល​មួយ​នេះ​រហូតដល់​ចប់​តង់​ទី ២ ។​

Image may contain: 1 person, outdoor

​ដោយឡែក​អ្វីដែល​ពិសេស និង​គួរឱ្យ​រំភើប​ជាងនេះទៀត​នោះ​គឺ ស៊ូ យ៉ា​ទី សុទ្ធចិត្ត​ទទួល​កាត​ក្រហម​ពី​អាជ្ញាកណ្ដាល​ដើម្បី​កុំឱ្យ​ក្រុម​ឡាវ​មានឱកាស​ស៊ុត​គ្រាប់​បាល់​ទី ២ ទៅលើ​ក្រុម​របស់ខ្លួន ដោយរ​ត់ទៅ​ពាំងមុខ​កីឡាករ​របស់​ឡាវ​ពេញទំហឹង​បង្កើតជា​កំហុស​ធ្ងន់ធ្ងរ​ក្នុងពេល​កំពុង​ប្រកួត ។

Image may contain: 1 person, sitting and outdoor

​ជាមួយគ្នានេះ ក្រោយ​ការប្រកួត​បានបញ្ចប់ ស៊ូ យ៉ា​ទី ក៏បាន​ថ្លែង​សារ​សុំទោស​ដល់​អ្នកគាំទ្រ​ផងដែរ​ថា «​សុំទោស​នូវ​អ្វី​គ្រប់យ៉ាង​….​ប៉ុន្តែ​បាល់​នេះ​ឱ្យតែ​ខ្ញុំ​ហ៊ាន​ប្រលែង​គេ​នឹង​ទាត់​ចូល​…..​ខ្ញុំ​ពិតជា​មិន​ចង់​ធ្វើបែបនេះ​ទេ​…​សុំទោស​ពិតមែន​….​ហើយក៏​អរគុណ​ខ្លាំង​ចំពោះ​មិត្ត​រួម​ក្រុម​ទាំងអស់​សម្រាប់​ថ្ងៃនេះ​ពួកគេ​ពិតជា​ធ្វើ​បានល្អ​មែន​…. 🙏🏻 🙏🏻 🙏🏻 🙏🏻 ជា​ចុងក្រោយ​សូម​អរគុណ​អ្នកគាំទ្រ​ទាំងអស់​ដែល​បានមក​ចូលរួម​ទស្សនា​…… 🙏🏻 🙏🏻 🙏🏻 »BeBe

Image may contain: 1 personImage may contain: 1 person, closeup and outdoorImage may contain: 1 person, standing, mountain, sky, outdoor and nature

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច