វិធីធ្វើ៖ ទ្រូងទាស្រោចទឹកម៉ាល់ប៊ឺរី

គ្រឿងផ្សំ​

  •  ​ប្រេង​អូ​លីវ ​២ ស្លាបព្រា​បាយ​
  • សាច់​ទ្រូង​ទា​ ​ ​៤៤០ ក្រាម (២ ដុំ​)
  • អំបិល និង ម្រេច​បុក​ឱ្យ​ម៉ដ ដាក់​តាម​ចំណូលចិត្ត​អ្នក​ទទួលទាន​
  • ត្រៀម​សណ្តែក​ហោ​ឡាំង​តាវ​ស្រុស ស្លឹក​រ៉ូ​ម៉ា​រី ស្លឹក​សេ​ហ្គ​ចៀន សម្រាប់​តុបតែង​

​រូបមន្ត​ទឹក​ភៀ​រី​ផ្កា​ខាត់ណា​

  • ​ផ្កា​ខាត់ណា​ហាន់​ជា​ដុំ​តូចៗ​ល្មម ​២៣០​ក្រាម​
  • ទឹក​ស៊ុប​ស្តុក​រសជាតិ​មាន់ ​១១/៤ ចានចង្កឹះ​
  • ក្រែ​ម​រសជាតិ​ជូរ (Sour Cream)​ ​២ ស្លាបព្រា​បាយ​
  • ប៊័​រសជាតិ​សាប​ ​ ​ ​១ ស្លាបព្រា​បាយ​

​រូបមន្ត​ទឹក​ស្រោច​ម៉ា​ល់​ប៊ឺ​រី​

  • ទឹកក្រូច​ពោធិសាត់​ ​ ​កន្លះ​ចានចង្កឹះ​
  • ស្ករស​ ​ ​ ​ ​១ ភាគ ៣ ចានចង្កឹះ​
  • ទឹកខ្មេះ​ ​ ​ ​ ​២ ស្លាបព្រា​បាយ​
  • ម៉ា​ល់​ប៊ឺ​រី (Mulberry)​ ​ ​១៧០​ក្រាម​
  • សម្បក​ក្រូចឆ្មារ​កោស​ ​ ​២ ស្លាបព្រា​កាហ្វេ​
  • សម្បក​ឈើអែម​ ​ ​ ​១ បន្ទះ​
  • ខ្ញី​ម៉ដ​ ​ ​ ​ ​១ ភាគ ៤ ស្លាបព្រា​កាហ្វេ​

​វិធី​ធ្វើ​

  • ដំបូង​ត្រូវធ្វើ​ទឹក​ម៉ា​ល់​ប៊ឺ​រី ដោយ​យក​ទឹកក្រូច ស្ករស ទឹកខ្មេះ និង ម៉ា​ល់​ប៊ឺ​រី ដាក់ចូល​ក្នុង​ឆ្នាំង (​ទុក​ម៉ា​ល់​ប៊ឺ​រី​ប្រហែល​កន្លះ​ចានចង្កឹះ​) រួច​យកទៅដាក់​លើ​ចង្ក្រាន​ដោយ​ប្រើ​ភ្លើង​ខ្លាំង​ល្មម ពេល​ស្ករ​រលាយ​អស់ ទើប​បង់​សម្បក​ក្រូចឆ្មារ សម្បក​ឈើអែម ខ្ញី​ម៉ដ្ឋ កូរ​រហូត​ខាប់​ទឹក សឹម​បង់​ម៉ា​ល់​ប៊ឺ​រី​ដែល​នៅសល់ ថែមទាំង​បន្ថែម​រសជាតិ​ជាមួយ​អំបិល និង ម្រេច រួច​បិទ​ភ្លើង ​។​
  • ចាក់​ប្រេង​អូ​លីវ​ចូល​ខ្ទះ​ដោយ​ប្រើ​ភ្លើង​ក្តៅ​ល្មម​ដើម្បី​ច​ម្អិ​ល​សាច់​ទ្រូង​ទា និង បន្ថែម​រសជាតិ​ជាមួយ​អំបិល និង ម្រេច រងចាំ​សាច់​ប្រែជា​ពណ៌​លឿង ត្រូវ​ត្រឡប់​ម្ខាង​ទៀត​ឱ្យ​ឆ្អិន​ល្អ ស្រង់​ដាក់​កញ្ច្រែង​ដែក ទើប​យកទៅ​រុំ​ជាមួយ​បន្ទះ​អាលុយមីញ៉ូម​ប្រហែល ៥ នាទី​ ។​
  • ​ធ្វើ​ភៀ​រី​ផ្កា​ខាត់ណា ដោយ​រម្ងាស់​ផ្កា​ខាត់ណា​ជាមួយ​ទឹក​ស៊ុប​ស្តុក​ឱ្យ​ឆ្អិន​ល្មម រួម​ស្រង់​ផ្កា​ខាត់ណា​យកទៅ​ក្រឡុក ជាមួយ​ទឹក​ស៊ុប​ស្តុក​ដែល​ស្ងោរ​នោះ​ដោយ​ដាក់​ប្រហែលជា ៩ ស្លាបព្រា​បាយ ​។ ពេល​ក្រឡុក​ម៉ដ ចាក់​ក្រែ​ម​រសជាតិ​ជូរ​ចូល រួច​ក្រឡុក​ម្តងទៀត ទើប​យកទៅ​រម្ងាស់​ដោយ​បន្ថែម​អំបិល និង ម្រេច​បន្តិច​ ។​
  • ចាក់ទឹក​ភៀ​រី​ផ្កា​ខាត់ណា​ចូល​ចាន​សំប៉ែត​ក្នុង​បរិមាណ​ល្មម រួច​យក​សាច់​ទ្រូង​ទា​កាត់​ដុំៗ​តម្រៀប​ក្នុង​ចាន និង ស្រោច​ទឹក​ម៉ា​ល់​ប៊ឺ​រី​ពីលើ ព្រមទាំង​តុបតែង​ជាមួយ​សណ្តែក​ហោ​ឡាំង​ត្រាវ​ស្រុស ស្លឹក​រ៉ូ​សេ​ម៉ា​រី និង ស្លឹក​សេ​ហ្គ​ចៀន រួច​ទទួលទាន​ជាមួយ​បាយ​ក្តៅៗ​យ៉ាង​ឆ្ងាញ់​ពិសា​ ៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច