បញ្ហា ៨ យ៉ាង ដែលនិស្សិតគ្រប់រូបជួបប្រទះ

​ជីវិត​ជា​និស្សិត​សាកលវិទ្យាល័យ​មិនមែនជា​រឿង​ងាយស្រួល​ដូចដែល​មនុស្ស​គ្រប់គ្នា​ធ្លាប់​គិត​នោះទេ ជាពិសេស​ប្រសិនបើ​អ្នក​ផ្លាស់​ទីលំនៅ​ចេញពី​ឪពុកម្តាយ មក​សិក្សា​នៅ​ឆ្ងាយ​ទៀត​នោះ វា​កាន់តែ​លំបាក​មួយកម្រិត​ទៀត ។

Image may contain: 5 people, people smiling, people standing, hat and eyeglasses

ខាងក្រោម​នេះ​ជា​បញ្ហា ៨ ចំណុច​ដែល​និស្សិត​គ្រប់រូប​ប្រាកដជា​ធ្លាប់​ជួបប្រទះ ទម្រាំ​អាច​សម្រេចបាន​នូវ​បរិញ្ញាបត្រ​មួយ​សន្លឹក​ជាការ​តបស្នង ៖

  1. ​ការ​ដាច់​លុយ​ជា​រឿង​ធម្មតា​របស់​អ្នក
  2. ​អ្នក​តែងតែមាន​អារម្មណ៍​ថា​អស់កម្លាំង ទោះបីជា​អ្នក​បាន​គេង​ច្រើនយ៉ាង​ណាក៏ដោយ​
  3. ​ការងារ​សាលា ធ្វើ​ឲ្យ​អ្នក​សឹងតែ​ដាច់​យប់​ម្តងៗ​
  4. ​ម៉ោង​រោទ៍​ក្លាយជា​អ្វីដែល​អ្នក​ស្អប់​បំផុត​
  5. ​អ្នក​មិនអាច​គេច​ផុតពី​អាហារ​ដែល​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​
  6. ​ចំនួន​តួអក្សរ​ជា​បញ្ហា​ធំ​មួយ ពេលដែល​គ្រូ​ដាក់​ការងារ​ឲ្យ ដោយមាន​ចំនួន​តួអក្សរ​បានកំណត់​រួចស្រេច
  7. ​ទម្ងន់​នៃ​សៀវភៅ​ក្លាយជា​រឿង​ធម្មតា​របស់​អ្នក​
  8. ​ទោះ​អ្នក​ទំនេរ​យ៉ាងណា ក៏​អ្នក​គិតថា​នៅតែ​រវល់​រក​ពេល​គ្មាន ៕ រិទ្ធី (​ប្រភព ៖ វើ​ល​បឺស​)​

Image may contain: 3 people, people sitting, table and indoor

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច