ពិនិត្យឱ្យដិតដល់ បានដឹងថាមួយឈុតរបស់ Miss Grand សេង ប៉ូលវិថាវី ពិតជា…

ក្នុង​ពិធី​សម្ពោធ​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម កងចក្រ រឿង «Jailbreak» ប្រជុំ​ដោយ​សិល្បករ សិល្បការិនី​ល្បីៗ​ជាច្រើន​ដួង​ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅក្នុង​ប្រទេស​កម្ពុជា មក​ចូលរួម​ប្រកួតប្រជែង​សម្រស់​គ្នា​យ៉ាង​ក្ដៅគគុក កាលពី​ថ្ងៃទី ២០ មករា កន្លងទៅ​ថ្មីៗ​នេះ​។​

Image may contain: 2 people, people standing

​ជាក់ស្ដែង​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ខ្សែភាពយន្ត​ខ្នាត​ធំ «Jailbreak» នេះ បវរ​កញ្ញាឯក Miss Grand Cambodia 2015 សេង ប៉ូល​វិ​ថា​វី ក៏បាន​បង្ហាញ​វត្តមាន​ប្រជែង​សម្រស់​ជាមួយ​តារា​ប្រុស​-​ស្រី​ល្បីៗ​ជាច្រើន​ដួង​ទៀតផង​ដែរ ជាមួយនឹង​រ៉ូ​បរា​ត្រី​ស​មោ​លស​ខ្លី​មួយឈុត​យ៉ាង​សាមញ្ញ ប៉ុន្ដែ​ទាក់ទាញ​ការចាប់អារម្មណ៍​ខ្លាំង​មែនទែន​។​

Image may contain: 3 people, people standing and shoes

​ជាការ​ពិតណាស់ មួយឈុត​ដ៏​សាមញ្ញ​របស់ Miss Grand Cambodia 2015 សេង ប៉ូល​វិ​ថា​វី បើ​មើល​តែមួយ​ភ្លេ​ត​មាន​ភាពសាមញ្ញ​ក៏ពិតមែន ប៉ុន្ដែ​បើ​ពិនិត្យ​ឱ្យ​ដិតដល់​ទៅ​គឺ​បង្កប់​ដោយ​ភាព​សិច​ស៊ី​បំផុត ដោយ​តារា​ស្រី​រូបនេះ​បង្ហាញ​ផ្នែក​ខាងលើ​វាល​ហួស​តំបន់​គ្រោះថ្នាក់​ទៅទៀត ចំណែកឯ​ផ្នែក​ខាងក្រោម​វិញ​ឆែក​បញ្ចេញ​គល់ភ្លៅ​សខ្ចី​ស្ទើរតែ​ធ្វើឱ្យ​ប្រុសៗ​ហូរឈាម​ច្រមុះ ។​

Image may contain: 2 people, people standing

​បើទោះបីជា​យ៉ាងនេះ​ក្ដី បវរ​កញ្ញាឯក Miss Grand Cambodia 2015 សេង ប៉ូល​វិ​ថា​វី ពិតជា​ស្រស់​សោភា និង​ស័ក្តិសម​ខ្លាំង​មែនទែន​ជាមួយនឹង​ឈុត​ពណ៌​ស្វាយ​នេះ ហើយ​ក្នុងនោះដែរ​តារា​ស្រី​សម្រស់​មិន​ស្រក់ស្រុត​រូបនេះ​ក៏​ទទួលបាន​ការកោតសរសើ​រ​ពី​មនុស្ស​នៅ​ជុំវិញខ្លួន ខណៈពេល​គ្រង​ឈុត​នេះ​ផងដែរ ៕ BeBe

Image may contain: one or more people and people standing

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច