បម្រែបម្រួល ៥ ចំណុចរបស់បុរស នៅពេលសម្រេចចិត្តចតបេះដូង

​តើ​អ្វី​ទៅជា​ស្នេហា ? តើ​ស្នេហ៍​ពិតជា​អាចធ្វើឱ្យ​មនុស្ស​ប្រែប្រួល​មែន​ទេ ?

​ស្នេហា​ហាក់ដូចជា​អារម្មណ៍​គ្មាន​ហេតុផល​ដែល​ពុំ​អាច​នឹង​បរិយាយ​ដោយ​ប្រើ​ទស្សនៈ​ហេតុផល​បាន​នោះទេ​។ ដោយឡែក​តាម​ការបកស្រាយ​បែប​វិទ្យាសាស្ត្រ ស្នេហា​សំដៅ​ទៅលើ​បម្រែបម្រួល​អ័រម៉ូន​ដែល​ធ្វើឱ្យ​មនុស្ស​ព្យាយាម​រក្សាទុក​មនុស្ស​ម្នាក់​ដែល​ខ្លួន​ស្រលាញ់ ។

​នៅពេល​ពន្លក​ស្នេហ៍​កំពុងតែ​លាស់​ត្រួយ គូស្នេហ៍​តែងមាន​អារម្មណ៍​រំភើប​ស្រស់ស្រាយ​សប្បាយចិត្ត​រីករាយ​ដូច​ផ្កា​រីក​ក្នុង​សួន កាន់​ដៃ​គ្នា​ដើរ​ក្រោម​ពន្លឺ​ឥ​ន្ធ​នូ​ក្នុង​ហាក់ដូចជា​ពិភពលោក​មានតែ​ពីរ​នាក់ ។ ពេលវេលា​យូរៗ​ទៅ អារម្មណ៍​រំភើប​បែបនេះ​អាច​នឹង​រសាយ​បន្តិច​ម្តងៗ ហើយ​ចំណង​ស្នេហ៍​អាច​នឹង​ស្ថិតស្ថេរ​ទៅបាន​លុះត្រាតែ​មានការ​ព​ក្យា​យាម​ស្វិតស្វាញ​ជំនះ​ឧបសគ្គ​នានា​ជាមួយគ្នា​។ សម្រាប់​អ្នក​ខ្លួនឯង​ប្រាកដជា​ច្បាស់​ចិត្តបាន​ថា​តើ​គិត​ចង់​ចត​ចិត្ត​ចត​ស្នេហ៍​ត្រឹម​ដៃគូ​របស់​អ្នក​ឬ​យ៉ាងណា​ហើយ​។ ផ្ទុយទៅវិញ តើ​ធ្វើ​ដូចម្តេច​ទើប​ដឹងថា​ដៃគូ​របស់​អ្នក មានគំនិត​ចង់​សាង​អនាគត រួមរស់​យូរអង្វែង​ជាមួយ​អ្នក ហើយ​ឈប់​គិត​រំពៃ​ភ្នែក​រក​អ្នកផ្សេង​ទៀត​នោះ ?

​ចម្លើយ​គឺ​ស្ថិត​ត្រង់​ថា បើ​គូស្នេហ៍​ពិតជា​មិន​លេងសើច​ហើយ​គិតគូរ​ម៉ត់ចត់​ដល់​អនាគត​រវាង​អ្នក​ទាំងពីរ អ្នក​ប្រាកដជា​សង្កេតឃើញថា គាត់​នឹង​ផ្លាស់ប្តូរ​ចរិត​ខុសពី​មុន ដូច​ពាក្យស្លោក​បរទេស​មួយ​បាន​និយាយថា «​នាង​មិនអាច​កែប្រែ​គាត់​ដោយសារតែ​នាង​ស្រលាញ់​គាត់​ទេ តែ​គាត់​នឹង​កែប្រែ​ខ្លួនឯង​ដើម្បី​នាង​ប្រសិនបើ​គាត់​ស្រលាញ់​នាង​» ។​

១ – គាត់​មិន​យកចិត្តទុកដាក់​លើ​រឿង​តុបតែង​ខ្លួន​របស់​អ្នក​ទេ​
​នៅពេល​មនុស្ស​ពីរ​នាក់​បានដាក់​ចិត្ត​ស្រលាញ់គ្នា មានន័យថា អ្នក​ទាំងពីរ​មាន​ចំណង​ចិត្ត​ជាមួយគ្នា លើសពី​ការទាក់ទាញ​រូបរាង​ខាងក្រៅ ។ បើ​ក្រឡេកមើល​សង្គម​សម្ភារ​និយម​បច្ចុប្បន្ននេះ យើង​ឃើញថា​ម្នាក់ៗ​ព្យាយាម​ប្រើ​របស់ សម្លៀកបំពាក់ យានយន្ត​ទំនើបៗ ដើម្បី​ទាក់ទង​ទាញ​ការចាប់អារម្មណ៍​មកលើ​ខ្លួន ប៉ុន្តែ​ក្តី​ស្រលាញ់​មិន​ស្ថិត​លើ​សម្បក​ក្រៅ​នោះទេ ។ បើ​គាត់​ពិតជា​ស្រលាញ់​អ្នក គាត់​ប្រាកដជា​សំឡឹងមើល​ចំណុច​ពិសេស​របស់​អ្នក ទោះជា​អ្នក​មិនសូវ​ស្អាត ក៏​គាត់​នៅតែ​អាច​មើលឃើញ​ចំណុច​ល្អ​ពី​ខ្លួន​របស់​អ្នក ហើយ​គេ​នឹង​សម្គាល់​បាន​យ៉ាង​ងាយ ប្រសិនបើ​ថ្ងៃ​ណា​អ្នក​ស្លៀកពាក់ ឬ តុបតែង​ស្អាត​ជាង​សព្វមួយដង ។​

โพสต์โดย Capture One Image บน 16 มกราคม 2017

២ – មិនសូវ​អួត ឬ បង្ហាញ​គេឯង​ដូច​មុន​
​នៅពេល​ទើប​ស្គាល់គ្នា​ថ្មីថ្មោង គាត់​អាច​នឹង​បង្ហាញ​អ្នក​ឱ្យ​មិត្តភក្តិ​បាន​ស្គាល់ និយាយ​ស្រួល​យល់​បន្តិច គឺ​អួត​គេឯង​ថា​ខ្លួន​មាន​សង្សារ​ ។ ទោះជា​យ៉ាងណា បើ​គាត់​ចាប់ផ្តើម​មានគំនិត​ចាស់ទុំ​បន្តិច​ហើយ​នោះ គាត់​នឹង​ចាត់ទុក​អ្នកជា​វត្ថុ​មានតម្លៃ គោរព​អ្នក ហើយ​ចេះ​រក្សា​ភាព​ឯកជន​ច្រើន​រវាង​អ្នក និង គាត់ ។​

៣ – គាត់​មាន​អារម្មណ៍​ស្និទ្ធស្នាល ​មិនសូវ​ប្រកាន់​ជាមួយ​អ្នក​
​អ្នក​អាច​ប្រៀបធៀប​បាននៅពេល​ទើប​ស្គាល់គ្នា មនុស្ស​ប្រុស​តែង​ធ្វើខ្លួន​ដូចជា​គួរឱ្យ​ទើសភ្នែក​ណាស់ ប៉ុន្តែ​ពេល​ស្គាល់​យូរៗ​ទៅ ទើប​សង្កេតឃើញថា ​ចរិត​ប្លែកៗ​របស់គេ​ក៏​បាត់​ទៅតាម​នោះដែរ ។ នេះ​មានន័យថា គាត់​ចាត់ទុក​អ្នកជា​មនុស្ស​ជិតស្និទ្ធ គ្មាន​អារម្មណ៍​ភិតភ័យ ឬ ​មិនចាំបាច់​ប្រយ័ត្នប្រយែង​ឬ​ក​ពារ​ជាមួយ​អ្នក គឺ​គាត់​បញ្ចេញ​ចរិត​ពិតរ​បស់​គាត់​ឱ្យ​អ្នក​បានដឹង ។​

โพสต์โดย Capture One Image บน 16 มกราคม 2017

៤ – គាត់​ចេះ​សម្រប​ខ្លួន​
​គូស្នេហ៍​ចាប់ផ្តើម​ដឹងខ្លួន​ថា មិនអាច​ធ្វើតាម​ការសម្រេច​ចិត្ត ឬ ចំណូលចិត្ត​របស់ខ្លួន​រហូត​ទេ ។ ដូចនេះ គាត់​ចាប់ផ្តើម​ចេះ​ប្រៀបធៀប​ចំណុច​ល្អ និង​អាក្រក់​ខ្លួនឯង ហើយ​ជួនកាល​គាត់​ធ្វើ​រឿង​ខ្លះ​ដល់​អ្នក ដោយ​គាត់​មិនដែល​ធ្វើ​ដាក់​អ្នកផ្សេង​ពីមុនមក ។ ឧទាហរណ៍​គាត់​សុខ​មិន​មើល​បាត់​ទាត់ ហើយ​ប្តូរ​ប៉ុស្តិ៍​ឱ្យ​អ្នកមើល​កម្មវិធី​ដែល​អ្នក​ចូលចិត្ត ហើយ​បែរមក​មើល​បាត់​តាម​អន​ឡាញ​វិញ ។​

៥ – គាត់​ចាប់ផ្តើម​ចាប់អារម្មណ៍​លើ​អ្វីដែល​អ្នក​ចូលចិត្ត​

โพสต์โดย Capture One Image บน 16 มกราคม 2017

​នៅពេល​គូស្នេហ៍​ចេះ​សម្លឹងមើល​អ្វី​ដែលជា​ផលប្រយោជន៍​ទាំងសងខាង គឺជា​សញ្ញា​ថា​គេ​ចង់​រួម​ខ្សែជីវិត​ជាមួយ​អ្នក​។ គាត់​នឹង​ព្យាយាម​ធ្វើខ្លួន​ជា​ចំណែក​មួយ​នៃ​ជីវិត​របស់​អ្នក ដូចជា ដើរ​ផ្សារ​ជាមួយ​អ្នក ជួនកាល​អាច​នឹង​ឱ្យយោបល់​លើ​ជម្រើស​ការដើរ​ផ្សារ​របស់​អ្នក ហាក់ដូចជា គេ​ចូលចិត្ត​ដើរ​ផ្សា​រណាស់​អញ្ចឹង ។ ប្រសិនបើ​អ្នក​អង្កេត​ឃើញឥរិយាបថ​ប្រហាក់ប្រហែល​នេះ ក៏​សូមកុំ​កេងចំណេញ​ច្រើនពេក ព្រោះថា​អ្នក​ក៏​គួរតែ​រៀន​សម្រប​ខ្លួន​តាម​គេ​ដែរ ទើប​ទំនាក់ទំនង​អាច​នឹង​គង់វង្ស​យូរអង្វែង ៕  លក្ខិណា

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច