វិធី ១០ យ៉ាង ពិតជាវៃឆ្លាត ដែលអ្នកមិនបានចាប់អារម្មណ៍

ចង់ឱ្យការធ្វើម្ហូបអាហារបានឆាប់រហ័ស ហើយពិសេសមានពណ៌គួរជាទីទាក់ទាញ ចង់បរិភោគថែមទៀត ស្ត្រីមេផ្ទះទាំងឡាយ អាចអនុវត្តជាមួយវិធីការធ្វើម្ហូបអាហារដូចខាងក្រោម ៖

១ – ចង់ឱ្យដំឡូងបារាំងដែលបកសំបកហើយចិត្តជាបន្ទះៗមិនមានពណ៌ជាំខ្មៅនោះ ស្ត្រីមេផ្ទះយើងអាចអនុវត្តវិធីដូចជាត្រាំក្នុងទឹកត្រជាក់ខ្លាំងសិន មុននឹងយកទៅចម្អិន នោះធានាថានឹងមានពណ៌យ៉ាងស្រស់ស្អាតពុំខាន ។

២ – បើចង់ឱ្យបន្លែ ឫ ផ្លែឈើ របស់អ្នកចិត្តហើយមិនផ្លាស់ប្តូរពណ៌នោះ ឱ្យចិត្តក្រូចឆ្មារហើយច្របាច់យកទឹកទៅស្រោច ឬ លាបពីលើ នឹងជួយឱ្យរក្សានៅពណ៌ស្រស់ស្អាតដដែល ។ វិធីនេះក្រៅពីជួយឱ្យរក្សាពណ៌របស់បន្លែផ្លែឈើហើយវានៅជួយឱ្យមាន រស់ជាតិ ជូរដែលជាវិតាមីន C យ៉ាងល្អផង ។ ក្រៅពីនេះបើជាបន្លែ ផ្លែឈើ ដែលមានរស់ជាតិជូរ យើងអាចបន្ថែមរទឹកឃ្មុំបន្តិច ឃើញថាក្រៅពីជួយឱ្យមានរស់ជាតិផ្អែមហើយ វានៅជួយឱ្យមានរសជាតិឆ្ងាញ់ដោយសារទឹកឃ្មុំទៀតផង ។

៣ – បើចង់ដឹងថាស៊ុតដែលយើងទិញមកនៅល្អអាចបរិភោគបាន ឬ ក៏អត់នោះ ត្រូវសាកល្បងដោយដាក់ក្នុងទឹកមើល
បើឃើញថាលិចទឹកនោះបញ្ជាក់ថាជាស៊ុតល្អ្អាចប្រើបរិភោគបាន ប៉ុន្តែផ្ទុយមកវិញបើស៊ុតនោះអណ្តែតទឹកវិញបញ្ជាក់
ថាស៊ុតខូច យើងអាចបោះចោលបានហើយ ។

៤ – ខ្ញី ជារុក្ខជាតិដែលយើងចូលចិត្តយកមកប្រើធ្វើជាម្ហូបអាហារញឹកញាប់ហេតុនេះស្ត្រីខ្លះប្រើវិធីចិតយកសំបកខ្ញីចេញ
មុនយកមកធ្វើអាហារ។ការប្រើវិធីនេះអាចយូរហេតុនេះតទៅស្ត្រីមេផ្ទះអាចប្រើត្រឹមស្លាបព្រាធ្វើការកោសសំបកវាចេញវិញទើបងាយស្រួលនិងឆាប់រហ័សព្រោះថាសំបកខ្ញីស្តើងៗងាយកោសចេញណាស់ ។

៥ – បើមិនចង់ឱ្យត្រូវផ្សាភ្នែកដោយសារខ្ទឹមបារាំងបន្តទៅទៀត ហេតុនេះនៅពេលបកសំបករួចហើយឱ្យស្ត្រីមេផ្ទះនាំ
យកមើមខ្ទឹមបារាំងទៅត្រាំក្លាសេទឹកកកឱ្យបានចំនួន ១៥ នាទី មុននឹងយកមកហាន់ឬចិត្តធ្វើជាអាហារ។វិធីនេះនឹងជួយកាត់បន្ថយការចេញទឹកពីខ្ទឹមបារាំងដែលអាចជួយឱ្យយើងមិនសូវផ្សារភ្នែកបន្តទៅទៀត ។

៦ – បើដប ឬ ក្រឡដែលបិទគម្របហើយពិបាកបើកគម្របចេញនោះ ចូរសាកល្បងយកកៅស៊ូមករុំពីលើគម្រប
ហើយសាកល្បងចាប់គាស់ ឬ មួលគម្របម្តងទៀត នោះនឹងជួយឱ្យងាយយកគម្របចេញពុំខាន ។ វិធីម្យ៉ាងទៀតដែលគេតែងប្រើគ្រប់គ្នាដែរ គឺប្រើក្រណាត់រុំគម្របដប ឬ ក្រឡនោះ នឹងជួយឱ្យការមួលគម្រប ឬ គាស់គម្របមានភាពងាយស្រួលដូចគ្នា ។

៧ – បើមិនចង់ឱ្យទឹកសម្លរ ឬ បង្អែមអ្វីមួយក្នុងឆ្នាំងហៀរចេញមកខាងក្រៅ យើងមានវិធីដោះស្រាយមួយ គឺប្រើវែក ឬ ប្រដាប់កូរណាមួយដែលមានប្រវែងវែង មកដាក់សង្កត់ពីលើគម្របឆ្នាំងពី ព្រោះថាវាអាចជួយទប់ស្កាត់មិនឱ្យទឹកហ៊ាចេញពីឆ្នាំងបន្តទៀត ។

៨ – នំខេកដែលយើងបានកាត់ថ្ងៃខួបកំណើតហើយមិនចង់ឱ្យឡើងរឹងពេលដាក់វាក្នុងទូរទឹកកនោះ ត្រូវយកបន្ទះនំប៉័ងទៅបិទត្រង់កន្លែងដែលកាត់ហើយ និង យកឈើចាក់ធ្មេញចាក់ខ្ទាស់នោះ នឹងជួយឱ្យនំខេករបស់អ្នករក្សាគុណភាពបានល្អ ហើយពេលយកមកបរិភោគនឹងមានរស់ជាតិឆ្ងាញ់និងទន់ថែមទៀត ។

៩ – ក្រៅពីទឹកក្រូចឆ្មារ និង ទឹកប៊ែកឃីងសូដាក្នុងការសម្អាតដៃកុំឱ្យមានក្លិនឆ្អាប ឬ ស្អុយជាប់ដៃក្ោយពេលកាន់អ្វីមួយ នោះ គេនៅអាចប្រើស្លាបព្រាប្រភេទដុសសម្អាតដៃ ក៏អាចជួយកំចាត់ក្លិនទាំងនេះចេញពីដៃរបស់យើងមួយភាគធំផង ។

១០ – វិធីសម្អាតម៉ៃក្រូវ៉េវ ត្រូវយកអេប៉ុងលាងចានជ្រលក់ទឹករួចហើយយកទៅត្រដុសកន្លែងប្រឡាក់ត្រង់ផ្នែកខាង
ក្នុងម៉ៃក្រូវ៉េវ ទុកចោលចំនួន ១ នាទី នោះនឹងជួយចំហាយទឹកក្នុងម៉ៃក្រូវ៉េវនឹងធ្វើការសម្អាតបានងាយស្រួលឡើងហើយ
ពិសេសជ្រះល្អថែមទៀត ។

វិធីនេះក្រៅពីជួយកំចាក់កម្អែលក្នុងម៉ៃក្រូវវ៉េវបានល្អហើយនៅជួយសម្លាប់មេរោគក្នុងម៉ៃក្រូវវ៉េវបានល្អដែលប្រាកចា
ករោគជំងឺនៅពេលចម្អិនអាហាររៀងរាល់លើកទៀតផង៕

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច