ដួង វីរៈសិទ្ធ ត្រៀមបង្ហាញមុខក្នុងការប្រគុំតន្ត្រីសប្បុរសធម៌នៅថ្ងៃស្អែកនេះ !

​ម្ចាស់​ពាន​នៅក្នុង​កម្មវិធី​I Am Singer Cambodia លោក ដួង វីរៈ​សិទ្ធ ត្រៀម បង្ហាញមុខ​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌ នៅ​ថ្ងៃទី​ ១៣ ខែ មករា ស្អែក​នេះ នៅ​សកលវិទ្យា ល័យ​ភូមិន្ទ​ភ្នំពេញ​រួមជាមួយ​តារា​ជាច្រើនរូប​ទៀត ។ នរណា​ខ្លះ ជា​fan របស់​តារាចម្រៀង​រូប សង្ហា​នេះ សូម​អញ្ជើញ ទៅ​មើល​ទាំងអស់គ្នា​? ។​

Image may contain: 18 people, people smiling, people standing and text

​ក្រៅពី​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ភ្លេង​រីខ​ត ដួង វីរៈ​សិទ នៅមាន​តារាចម្រៀង​ជាច្រើន ដួង​ទៀត ដែលមាន​ដូចជា​លោក ថែ​ល ថៃ ស្រី័​ស្អាត នី​រ័ត្ន ស៊ូ ស៊ី​រី​កា រួម ជាមួយ​តារា​ប្រុស​ស្រី​ជា ច្រើន​រូប​ទៀត ​និង​ បង្ហាញមុខ​ក្នុង​កម្មវិធី​ប្រគុំ តន្ត្រី​សប្បុរ​ធម៌​លើក​ទី​8​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ថ្ងៃស្អែក​នេះ ។​

Image may contain: 1 person

​លោក ដួង វីរៈ​សិទ្ធ ត្រៀម​និង​លើកយក​បទ​ចម្រៀង​ថ្មីៗ របស់ខ្លួន​បកស្រាយ​នៅ​ថ្ងៃស្អែក​នេះ​ដែលមាន​ទាំង​បទ​ញាក់​និង​បទ​មនោសញ្ចេតនា ។ ចុងក្រោយ​នេះ ប្រជាប្រិយភាព​របស់ ដួង វីរៈ​សិទ្ធ កាន់តែ​ល្បីល្បាញ​។​លោក​ត្រូវគេ ចាត់ទុកជា​តារា​ដែលមាន​សម្លេង​ពិ​រោះ​អាច ច្រៀង​បាន​ទាំង​បទ​យុវវ័យ​និង​បទ​ពី​ដើម ។ ថ្មីៗ​នេះ​លោក​ទើបតែ​វិល​ត្រលប់​មកពី​ច្រៀង​នៅក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌​នៅ​ប្រទេស​កូរ៉េខាងត្បូង​ជាមួយ​តារាចម្រៀង ខេ​ម ៕ ចេ​នី​

Image may contain: 1 personImage may contain: 3 people, outdoorImage may contain: 1 person, phone and outdoorImage may contain: 1 person, sitting and closeupImage may contain: 1 person

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច