ពិតមែនទេ ? ទិញត្រីបាឡែនធំមួយ ដើម្បីទុកឲ្យចំណីឆ្កែតាមផ្លូវ (មានវីដេអូ)

វីដេអូ​បង្ហាញ​ពី​សកម្មភាព​ត្រី​បា​ឡែ​ន​ដ៏​ធំ​មួយ​ដែល​កំពុងតែ​ត្រូវគេ​ចៀរ​សាច់​នៅ​ខាងក្រៅ​អគារ​មួយកន្លែង​ក្នុងស្រុក Jiangxi បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​ដែល​គេ​កំពុង​ជជែក​នៅលើ​បណ្តាញ​សង្គម​ចិន ។​

โพสต์โดย Capture One Image บน 11 มกราคม 2017

​ ​
​យោងតាម​សារព័ត៌មាន គេ​បានដឹងថា វីដេអូ​នេះ​ត្រូវបាន​ថត​នៅ​ខាងក្រៅ​ការិយាល័យ​ក្រុមហ៊ុន​បច្ចេកវិទ្យា Risun Solar Energy Technology Corporation ដែល​ស្ថិតក្នុង​ក្រុង Xinyu ស្រុក Jiangxi ដែល​បាន​បង្ហោះ​ចូល​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត​កាលពី​ថ្ងៃទី ៦ ខែមករា​កន្លងទៅនេះ ។ រដ្ឋបាល​ជលផល​នៃ​ស្រុក Jiangxi បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ត្រី​បា​ឡែ​ន​ទម្ងន់ ៨ តោន​នេះ​ជា​កាដូ​មួយ​ដែល​ប្រធាន​នៃ​ក្រុមហ៊ុន Risun បាន​ទិញ​យកមក​ក្នុងតម្លៃ​ខ្ពស់​មួយ ដែល​សូម្បីតែ​ថ្លៃ​ដឹក​មកកាន់ Jiangxi ត្រូវ​ចំណាយ​ប្រមាណ​ជិត ៦០០ ដុល្លារ ។

โพสต์โดย Capture One Image บน 11 มกราคม 2017

​ ​
​ដំបូង​ឡើយ​ព័ត៌មាន​បាន​ចុះផ្សាយ​ថា សាច់​ត្រី​បា​ឡែ​ន​នេះ​គឺ​ដើម្បី​ទុក​ផ្តល់​ចំណី​ឲ្យ​សត្វ​តាម​ចិញ្ចើមថ្នល់​មានដូចជា​សត្វ​ឆ្កែ​ជាដើម តែ​ក្រោយមក​ទើប​ដឹងថា ប្រធាន​ក្រុមហ៊ុន​នេះ​មាន​ចេតនា​ទិញ​ត្រី​បា​ឡែ​ន​ដ៏​ធំ​នេះ ដើម្បី​ផ្តល់​សាច់​វា​ដល់​បុគ្គលិក​ក្នុង​ក្រុមហ៊ុន សម្រាប់​ជា​កាដូ​បំណាច់​ឆ្នាំ ៕

​រិទ្ធី (​ប្រភព ៖ សៀង​ហៃ អី​ស​)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច