ព្រាប សុវត្ថិ ប៉ះ សុគន្ធ នីសា ក្នុងបទ «គូស្នេហ៍សំណាងជាងគេ» ពីរោះប្លែក! (មានចម្រៀង)

​បទ​ចម្រៀង​ថ្មី​របស់លោក​ព្រាប សុវត្ថិ​និង សុគន្ធ នីសា​ក្រោម​ចំណងជើង​ថា «​គូស្នេហ៍​សំណាង ជាងគេ​» បាន​ចាក់​ដោត​យ៉ាង ខ្លាំង​ចូលក្នុង​បេះ ដូង អ្នក​ស្តាប់ ព្រោះ​អត្ថន័យ​ទាក់ទង​រឿង គូស្នេហ៍ ទើប រៀបការ និង អ្នក​ជិត​រៀបការ ។​

Image may contain: one or more people, eyeglasses and closeup

​តារាចម្រៀង​ល្បីឈ្មោះ​២​ដួង​ក្នុង​ផលិតកម្ម​ហង្ស​មាស គឺ​លោក ព្រាប សុវត្ថិ និង កញ្ញា សុគន្ធ នីសា បាន​ចាប់ដៃគ្នា​ច្រៀង​ចម្រៀង​ថ្មី​មួយ​បទ​ដែលមាន​ចំណងជើង​ថា “​គូស្នេហ៍​សំណាង​ជាងគេ​” ដោយ​បទ​ចម្រៀង​មួយ​បទ​នេះ​បាន​បង្កប់​អត្ថន័យ​រៀបរាប់​ពី​គូស្នេហ៍​មួយគូ ហើយក៍​ជា​អត្ថន័យ​មួយ សម្រាប់​អ្នក​ដែល​ទើបនឹង​រៀបការ​ថ្មីថ្មោង ក៍​ដូចជា​អ្នក​ជិត​រៀបការ​ផងដែរ ។

Image may contain: 1 person, closeup

​សុគន្ធ នីសា ទើបតែ​ចេញពី​ផលិតកម្ម​ថោ​ន​ចូល​ផលិតកម្ម​រស្មី​ហង្ស​មាស​វិញ​កាលពី ខែ​មិនា ២០១៦ ។ នាង​បាន​ចាក​ចេញពី​ផលិតកម្ម​រស្មី​ហង្ស​មាស​នៅក្រោយ ពេលដែល​នាង និង អតីត​គូស្នេហ៍ គឺ​កវីនិពន្ធ សុខ ជំនោរ មានការ​ប្រេះឆា​បែកបាក់​គ្នា​ទើប​នាង​សុខចិត្ត​ដើរចេញ​ព្រោះតែ​កាល នោះ​នាង ចប់ កុងត្រា​ផង​និង​មិន​ចង់​ប្រឈមមុខ​ជាមួយនិង​អតីត​គូ​ស្នេ​ហ៏​តែដោយសារ​លោក សុខ ជំនោរ បាន ចាក​ចេញពី​ផលិតកម្ម​រស្មី​ហង្ស​មាស​តាំងពី ខែកក្កដា ២០១៥ មក​ទើប​នាង​គិតថា​វិល ចូលទៅ កន្លែង​ដើម ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​មួយចំនួន​យល់ថា​ការ​ទៅហើយ​មកវិញ​របស់ សុគន្ធ នីសា គឺ ដោយសារ តែ​បង​ជំនោរ​តែម្តង ។​

​សុគន្ធ នីសា ប្រឡូក​សិល្បៈ​ដំបូង​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​និង​ក្រោយមក​បាន​ចូល រស្មី​ហង្ស មាស ហើយ ដោយសារតែ​មានការ​បែកបាក់​ស្នេ​ហ៏​ជាមួយ​អតីត​គូ​ស្នេ​ហ៏​លោក សុខ ជំនោរ នៅ​ឆ្នាំ ២០១២ នាង​ក៏បាន​ចូលទៅ​ផលិតកម្ម​ថោ​ន​រហូតមកដល់​ខែ​មិនា ២០១៦ នាង​បាន​វិល​ចូល​ផលិតកម្ម រស្មី​ហង្ស​មាស​វិញ ៕ ដេវីត​

Loading...

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច