នាយ ព្រែក រំភើបចិត្តនឹងតារាស្រីល្បី ៣ ដួង ដែល…

នាយ ព្រែក បានបង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​បន្ទាប់ពី​តារា​ស្រី​ល្បី ៣ ដួង មាន​អ្នកនាង កា​តុ ខៀវ សាន​សា​ណា និង ស្រី​ពៅ រួម​នឹង​បងៗ​មិត្តភក្តិ​មួយចំនួនទៀត ដែល​បានមក​ពញ្ញាក់​អារម្មណ៍​ខ្លួន​នា​ថ្ងៃ​ខួបកំណើត​ក្នុងថ្ងៃនេះ ដែល​ការ​រាប់អាន​នេះ​ធ្វើឱ្យ​នាយ ព្រែក រំភើបចិត្ត​រក​ពាក្យ​និយាយ​មិនបាន ។​

Image may contain: 7 people

​ឆ្លើយតប​នឹង​ការ​ពញ្ញាក់​អារម្មណ៍​ទាំង​មិនដឹង​ខ្លួន​នេះ នាយ ព្រែក ក៏បាន​ថ្លែង​ពាក្យ​អរគុណ​ដល់​រៀមច្បង​ទាំងអស់​ផងដែរ ដោយ​នាយ​បាន​សរសេរ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុងន័យ​សេចក្តី​ថា «​ថ្ងៃនេះ​សូម​អរគុណ​ដល់ បងស្រី​វី បងស្រី​ពៅ បងស្រី​សា​ណា បងស្រី​តុ បង​ធា បងស្រី​រី​ណា ដែល​បានរៀបចំ​កម្មវិធី​អបអរ​ថ្ងៃកំណើត​របស់​ប្អូន​នៅថ្ងៃនេះ ប្អូន​ពិតជា​សប្បាយចិត្ត​ណាស់​ចំពោះ​ការ​រាប់អានរ​បស់បងៗ​សម្រាប់​ប្អូន ចង់​និយាយថា​ស្រលាញ់ និង គោរព​បងៗ​ណាស់ ❤ » ។​

Image may contain: 1 person

​គួរ​រំឭក​ដែរ​ថា ខួបកំណើត​របស់​នាយ ព្រែក ត្រូវបាន​ក្រុមគ្រួសារ និង គូ​ដណ្តឹង​បានធ្វើឱ្យ​ភ្ញាក់ផ្អើល​ម្តង​រួចមកហើយ​កាលពី​ថ្ងៃទី ៩ ដែលជា​ថ្ងៃ​ខួប​របស់លោក​តែម្តង ដោយឡែក​សម្រាប់​ពេលនេះ មិត្តភក្តិ​ជា​រៀមច្បង​សិល្បៈ​ខាងលើ​ក៏បាន​មក​ពញ្ញាក់​អារម្មណ៍​នាយ​ម្តងទៀត​ដោយមាន​ទាំង​នំ​ខួប និង ការ​ញ៉ាំ​អាហារ​ជុំគ្នា​ផងដែរ ៕            សាកល

Image may contain: 1 person, standingImage may contain: 1 person, close-upImage may contain: 9 people, people sitting, table, food and indoorImage may contain: 7 people, people sitting and indoorImage may contain: 2 people, people sitting and food

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច