ភ្ញាក់ផ្អើល ពេលឃើញលោក បារ៉ាក់ អូបាម៉ា ឈរធ្វើជាអ្នកកំដរមង្គលការ

កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ត្រៀម​នឹង​ចុះ​ចេញពី​តំណែង​ក្នុងពេល​ឆាប់ៗ​នេះ បាន​ទៅធ្វើជា​អ្នក​កំដរ​ក្នុង​ពិធីមង្គលការ​មួយ ឲ្យ​បុគ្គលិក​របស់លោក​ម្នាក់ ដែល​ធ្វើការ​ជា​យូរ​ឆ្នាំ ហើយក៏​ជា​ដៃគូ​វាយ​កូន​ហ្គោល​ញឹកញាប់​ជាមួយគ្នា ។​

Image may contain: 2 people, people standing and outdoor

​ប្រធានាធិបតី​ទី ៤៤ លោក អូ​បា​ម៉ា បាន​មកដល់​ព្រលានយន្តហោះ Jacksonville International Airport ដែល​ស្ថិតក្នុង​រដ្ឋ Florida កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ទៅ​ចូលរួម​ធ្វើជា​អ្នក​កំដរ​នៅក្នុង​ពិធីមង្គលការ​របស់លោក Marvin Nicholson ដែលជា​នាយក​ផ្នែក​ដំណើរ​ទស្សនកិច្ច នៅ​សេត​វិមាន White House និង​ជា​ជំនួយការ​ផ្ទាល់ខ្លួន​របស់​ប្រធានាធិបតី​វ័យ ៥៥ ឆ្នាំ​រូបនេះ ។

Image may contain: 3 people, people standing, wedding and suitImage may contain: 1 person, standing

គួរបញ្ជាក់​ផងដែរ​ថា លោក Marvin ដែលជា​កូន​ក​ម្លោះ បាន​រៀប​មង្គលការ ជាមួយ​កូនក្រមុំ​ឈ្មោះ Helen Pajcic នៅឯ​សណ្ឋាគារ​ផ្កាយ ៤ «One Ocean Resort and Spa» ស្ថិតក្នុង​ទីក្រុង Jacksonville នៃ​រដ្ឋ Florida សហរដ្ឋអាមេរិក ។ ​មិនតែប៉ុណ្ណោះ ក្រៅពី​លោក អូ​បា​ម៉ា ក៏​នៅមាន​លោក​រដ្ឋលេខាធិការ John Kerry ចូលរួម​ធ្វើជា​អ្នក​កំដរ​នៅក្នុង​ពិធីមង្គលការ​នេះ​ជាមួយគ្នា​ផងដែរ ៕ បញ្ញា (​ប្រភព​៖ ដេលី​មែ​ល​)

Image may contain: 1 person, standingImage may contain: 3 people, people smiling, people standingImage may contain: 1 person, standing, suit and weddingImage may contain: 3 people, people smiling, people standing and wedding

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច