នៅទីបំផុត បេក្ខជនដែលមកពីខេត្តបៃលិន បូឡាម កាក្រៃ បានទទួលជយជម្នះហើយ ក្នុងកម្មវិធី Drama Karaoke Contest ក្រោយពីបាន Cover បទចម្រៀង «ភរិយាល្អរបស់បង» ក្នុងរឿង «ភរិយាបណ្តូលចិត្ត» ព្រមទាំងបានឆ្លងកាត់ការប្រឡងប្រជែងនូវវិញ្ញាសារដែលភីអិនអិនបានកំណត់ រួមជាមួយការវាយតម្លៃដាក់ពិន្ទុពីគណៈកម្មាការរបស់ភីអិនអិន និង បូកបន្ថែមការចុច Like, Share និងអ្នកចូលទស្សនាច្រើនជាងគេពីសំណាក់មហាជនក្នុងគេហទំព័រហ្វេសប៊ុក PNN TV Cambodia ។
បន្ទាប់ពីទទួលបានជយជម្នះក្នុងការប្រឡងចម្រៀងនេះ បេក្ខជន បូឡាម កាក្រៃ នឹងក្លាយជាអ្នកចំរៀងប្រចាំរឿងភាគរបស់ស្ថានីយទូរទស្សន៍ភីអិនអិន រួមនឹងការបកស្រាយចម្រៀងក្នុងកម្មវិធីផ្សេងៗ ។
សូមរំឭកដែរថា រឿងភាគថៃ «ភរិយាបណ្តូលចិត្ត» គឺជាភាពយន្តដែលទទួលបានការគាំទ្រខ្លាំងបន្ទាប់ពីចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន គ្រងដំណែងជាតួឯកដោយលោក Jame Jirayu និង កញ្ញា Bella Rany ហើយនាពេលឆាប់ៗខាងមុខនេះ ពួកគេទាំងពីរនាក់នឹងចាប់ដៃគ្នាសារជាថ្មីក្នុងរឿង «សុភាពបុរសភុតធីផាត់» បន្ទាប់ពីរឿង «សុភាពបុរសបវររុត» ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តនេះទាំងអស់គ្នា ៕
ទស្សនាវីដេអូ សូមចុច៖
https://www.facebook.com/PNNTVCambodia/videos/1321005544637831/
https://www.facebook.com/PNNDramaFanClub/videos/729955360494190/