អ្នកបើករថយន្តកុងតឺន័រ ស្រវឹងបុកជាមួយម៉ូតូ MSX ស្លាប់ ៣ នាក់

អ្នកបើករថយន្ត​កុងតឺន័រ​ស្រវឹង​ជោក​ទៅ បុក​ជាមួយ​ម៉ូតូ​MSX​ជិះ​គ្នា​៣​នាក់ មាន​មនុស្ស​៣​នាក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​កុងតឺន័រ​របស់​ផែស្ងួត ហុង លី​ហួ នោះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤-២៥ ក្នុងភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

Image may contain: one or more people

អ្នកបើករថយន្ត​កុងតឺន័រ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ឈ្មោះ​សួន វិចិត្រ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដូន​កែវ ឃុំ​សែន​ដី ឃុំ​សែន​ដី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បើក​កុងតឺន័រ​ម៉ាក​ដិ​ឡាញ ពណ៌ ស ពាក់​ស្លាក​លេខ​កំពង់សោម 3A-1203 ។ រីឯ​អ្នកស្លាប់​ទាំង​៣​នាក់ ទី ១-​ឈ្មោះ​លី ណា​រ៉ុង អាយុ​២៣​ឆ្នាំ ទី​២-​ឈ្មោះ​តូ​រ៉ូ អាយុ​២៣​ឆ្នាំ និង​ទី​៣-​ឈ្មោះ​ខឿន រ៉ា អាយុ​២៣​ឆ្នាំ ទាំង​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក MSX C125 ។​

Image may contain: 1 person, sitting and food

អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា មុនពេល​កើតហេតុ ភាគី​ទាំង​២​កំពុងធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា រថយន្ត​ពី​កើ​តទៅ​លិច ហើយ​ត្រូវ​អ្នកបើក​ស្រវឹងស្រា​ផង មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​បុក​ម៉ូតូ​ទាំង​កំរោល​ឡើង​ខ្ទាត ហើយ​ខ្ទេច​មើល​ម៉ូតូ​លែង​យល់ ហើយ​អ្នកជិះ​ម៉ូតូ​ក៏ត្រូវ​ស្លាប់​ទាំង​៣​នាក់​តែម្តង ហើយ​រថយន្ត​កុងតឺន័រ​ក្រឡាប់ ផ្ងា​ជើង​៕
សុថា​ត់

Image may contain: one or more people and outdoorImage may contain: one or more peopleImage may contain: one or more people and people sittingImage may contain: one or more peopleImage may contain: outdoorNo automatic alt text available.

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច