បុរសវ័យ ៥១ ឆ្នាំ រំលោភក្មេងស្រីផ្ទួនៗត្រឹមពេលតែ ១ ម៉ោង

នគរបាល​បាន​ចាប់ខ្លួន​បុរស​ម្នាក់​អាយុ​៥១​ឆ្នាំ ដោយ​ជាប់​សង្ស័យ​លើ​ករណី រំលោភសេពសន្ថវៈ​លើ​ក្មេង ស្រី​ក្នុង​វ័យ​អនីតិជន អាយុ​១៤​ឆ្នាំ​ម្នាក់ បានសម្រេច​រហូតដល់​ទៅ​៣​ដង ក្នុង​រយៈពេល​ជាង​១​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៧​ ​ហើយ​ករណី​រំលោភ​នេះ​បាន កើតឡើង កាល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧ ​។​


នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ជនជាប់សង្ស័យ​រូបនេះ​ឈ្មោះ ស៊ុំ ឡឹម អាយុ​៥១​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន ស៊ី​ឈ្មួ​ល​ដក​ដំឡូង នៅ​ភូមិ​ក្រញូង​សែន​ជ័យ​ខាងជើង ឃុំ​ក្រ​ញូ​សែន​ជ័យ ស្រុក​ស្នួល និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អញ្ចាញ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។​ ជនជាប់សង្ស័យ​ឈ្មោះ ស៊ុំ ឡឹម ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល ចុះ​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ កាលពី​ថ្ងៃទី​ទី​៨ ខែមករា ឆ្នាំ​២០១៧ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង ពី​ឪពុក​ក្មេងស្រី​រងគ្រោះ ។​

Image may contain: 3 people, people standing

ក្នុង​របាយការណ៍​នគ​របាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​និង​គ្រួសារ​ក្មេងស្រី​រងគ្រោះ​ជា​អ្នក​ក្បែរ​ខាង​និង​គ្នា នៅ​ថ្ងៃកើតហេតុ ព្រឹក​ថ្ងៃទី​៨​ខែមករា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន ដើរមក​ទិញ​ស្រាស​២​លីត្រ យកទៅ​ផឹក​នៅ​រោង​កម្មករ លុះ​មួយសន្ទុះ​ក្រោយមក ជនល្មើស​បាន​ហៅ​ក្មេងស្រី​រងគ្រោះ​ឲ្យ​យក​ស្រា​បៀរ​ចំនួន​៣​កំប៉ុង ទៅ​ឲ្យ​រូបគេ​នៅ​រោង​កម្មករ នៅពេលដែល​ក្មេងស្រី​រងគ្រោះ​ដើរ​យក​ស្រា​បៀរ​ទៅ​ឲ្យ​ជននេះ​ដល់​រោង ជនសង្ស័យ​ក៏បាន​ចាប់​ក្មេងស្រី​រងគ្រោះ​ធ្វើ​សកម្មភាព​រំលោភ តែ​មិនបាន​សម្រេច ដោយសារ​ជីដូន​ក្មេងស្រី​រងគ្រោះ​ស្រែកហៅ ។​

Image may contain: one or more people and people standing

​ក្រោយមក​ជននេះ​បាន​ហៅ​ក្មេងស្រី​រងគ្រោះ​ម្តងទៀត ឲ្យ​យក​ស្រា​បៀរ​មក​ឲ្យ​ជនសង្ស័យ​នៅ​រោង​ដដែល ពេល​ក្មេងស្រី​រងគ្រោះ​ទៅដល់​ជននេះ បានធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច​តែម្តង ។​ ក្រោយពី​ធ្វើ​សកម្មភាព​ជននេះ បាន​គំរាម​ក្មេងស្រី​រងគ្រោះ សម្លាប់ចោល​មួយ​ពូជ បើសិនជា​យក​រឿងនេះ​ប្រាប់​ឲ្យ​គេ​ដឹង​។​ នៅ​ចំពោះមុខ​នគរបាល ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រី​រងគ្រោះ បានសម្រេច​រហូតដល់​ទៅ​៣​ដង​ក្នុង​រយៈពេល​តែមួយ​ម៉ោង ៕
​សុថា​ត់​

Image may contain: 1 person

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច