ផាប់ ឃីស ប្រកាសចែករំលែកសម្លៀកបំពាក់ដល់អ្នកខ្វះខាត (មានវីដេអូ)

​កាលពីពេល​ថ្មីៗ​នេះ​តារា​សម្តែង ផាប់ ឃី​ស បានធ្វើការ​អំពាវនាវ​ស្វែងរក​អ្នក​ដែលមាន​បញ្ហា​ខ្វះ ខាត​ផ្នែក​ជីវភាព ជាពិសេស​អ្នក​ដែលមាន​ការខ្វះខាត​សម្លៀកបំពាក់ ដើម្បី​ធ្វើការ​បរិច្ចាគ​សម្លៀក បំពាក់​ផ្ទាល់ខ្លួន​របស់លោក​មួយ​ចំនួន ។​

Image may contain: 5 people, people sitting and indoor

​តារា​សម្តែង​ប្រុស​រូបនេះ បាន​បង្ហោះ​ជា​វីដេអូ​មាន​រយៈពេល​ប៉ុន្មាន​នាទី នៅក្នុង​គណនី​ហ្វេ​ស ប៊ុ​ក​ផ្ទាល់ខ្លួន ក្នុង​គោលបំណង​ចង់ឱ្យ​មិត្ត​អ្នកលេង​នៅក្នុង​បណ្តាញ​សង្គម​ជួយផ្តល់​ព័ត៌មាន​ទាក់ ទង​នឹង​បងប្អូន​ដែលមាន​ការខ្វះខាត​សម្លៀកបំពាក់ ពីព្រោះថា​នៅពេលនេះ​លោក​មាន​សម្លៀក បំពាក់​មួយចំនួន​សម្រាប់​បរិច្ចាគ ។​

Image may contain: 2 people, people standing

​តារា​សម្តែង​ក្នុង​បទ «​ពិន្ទុ ១០០» បាន​បន្តថា នៅក្នុង​ឱកាស​នេះដែរ​សម្រាប់​បងប្អូន​ស​ប្បុ​រស ជន​ដែលមាន​សម្លៀកបំពាក់ ឬ​របស់របរ​ប្រើប្រាស់​ផ្សេងៗ ក៏​អាច​ផ្តល់​តាមរយៈ​លោក​ផងដែរ លើកលែងតែ​ថវិកា​គឺ​លោក​មិន​ទទួល​នោះទេ ។​

Image may contain: 1 person, sitting and car

​ជាមួយនឹង​ការអំពាវនាវ​ខាងលើនេះ​តារា​សម្តែង​ប្រុស​រូបនេះ​ក៏បាន​ទម្លាយ​ដំណឹង​នៃ​ការផ្អាក សិល្បៈ​របស់ខ្លួន​មួយរយៈ ដោយ​ក្នុងនោះ​លោក​មិនបាន​បញ្ជាក់​មូលហេតុ​ឱ្យបាន​ច្បាស់លាស់ នោះទេ ប៉ុន្តែ​បើតាម​ការចុះផ្សាយ​ព័ត៌មាន​ក្នុងស្រុក​កន្លងមក​បាន​ឱ្យដឹងថា លោក​ចង់​ចាកចេញ ទៅ​ប្រទេស​ថៃ ដើម្បី​បំពេញ​ក្តី​ស្រមៃ​ក្នុង​អាជីព​ថត​រូ​ន​របស់ខ្លួន ដោយ​កន្លងមក​លោក​ក៏​ធ្លាប់ បាន​បង្ហើប​ថា​ចង់​មាន​ស្ទូឌីយូ​ផ្ទាល់ខ្លួន​មួយ​ក្នុង​ការថត និង កាត់ត​រូបភាព​លក្ខណៈ​ជា Pre- Wedding ពីព្រោះ​ក្រៅ ពី​អាជីព​ជា​តារា​សម្តែង​លោក​ក៏មាន​ជំនាញ​ជា​អ្នក​ថតរូប​ម្នាក់​ផងដែរ ។​

Image may contain: 1 person, sittingImage may contain: 1 person, standing and indoor

​ចង់​ជ្រាប​កាន់តែច្បាស់ សូម​ទស្សនា​វីដេអូ​ឃ្លី​ប​ខាងក្រោម​ទាំងស្រុង​ដូចតទៅ ៖​ប្រមាញ់​តួ​

Loading...

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច