អតីតតារាសម្តែង ថៃ នរៈពិទូ និង ភរិយា ត្រូវបានប៉ូលិសចាប់ខ្លួនព័ន្ធគ្រឿងញៀន

​ក្រោយពី​ផ្ទុះ​ព័ត៌មាន​ដ៏​កក្រើក​នៅលើ​បណ្តាញ​សង្គម Facebook ទាក់ទង​នឹង​អតីត​តារា​សម្តែង​ល្បីឈ្មោះ លោក ថៃ នរៈ​ពិ​ទូ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នៅ​ខេត្តបាត់ដំបង​នោះ ក្នុងនោះ​ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក៏មាន​ស្ត្រី​ម្នាក់​ឈ្មោះ អោក រតនៈ​ប៉ុ​ណ្ណិ​កា ភេទ​ស្រី អាយុ ២៧ ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹងកក់ ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ គឺជា​ភរិយា​របស់លោក ថៃ នរៈ​ពិ​ទូ នេះ​ផងដែរ ។​

Image may contain: 3 people, people sitting

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៧ នៅវេលា​ម៉ោង ២៣ និង ២០ នាទី នៅ​ចំណុច​ខារ៉ាអូខេ ដឹ​សោ​ន ហ្ចា​មី​លី ( The sound family KTV ) ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រឆាំង​បទល្មើស និង ក្រុម​បង្ការ​-​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះបង្ក្រាប​ករណី​ផ្តល់​ទីកន្លែង​ឱ្យប្រើ​ប្រាស់ និង រក្សាទុក​គ្រឿងញៀន ១ លើក ។​

No automatic alt text available.

​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តបាត់ដំបង​បានឱ្យដឹងថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦ នាក់ គឺ ៖

  • ទី ១ ឈ្មោះ ហេង យូ​សុង ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ ១៣ មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង
  • ​ទី ២ ឈ្មោះ ថៃ នរ​ពិ​ទូ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី ២ ខណ្ឌប្រាំពីរមករា រាជធានី​ភ្នំពេញ
  • ​ទី ៣ ឈ្មោះ ភា ប៊ុនហេង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​ក្រុមទី ១២ ភូមិ​ព្រែក​ព្រះស្តេច សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង
  • ​ទី ៤ ឈ្មោះ ហាប់ សុវត្ថិ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ក្រុង​បាត់ដំបង
  • ​ទី ៥ ឈ្មោះ អោក រតនៈ​ប៉ុ​ណ្ណិ​កា ភេទ​ស្រី អាយុ ២៧ ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹងកក់ ១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ
  • ​ទី ៦ ឈ្មោះ ហ៊ុន ម៉ា​ណេ ភេទ​ស្រី អាយុ ២៧ ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន បន្ទប់​ជួល​ភូមិ​រំចេក ៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។​

Image may contain: 4 people

​សមត្ថកិច្ច​បានធ្វើការ​ដកហូត​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន (Ketamine ) ចំនួន ៣ កូន​ថង់ ទម្ងន់ ០,៨៨ ក្រាម ឧបករណ៍ ( ពុ​ម្ភ ) សំរាប់​កែច្នៃ​ថ្នាំ្ញ​ញៀន​អ៊ិ​ច​ស្តា​ស៊ី​ចំនួន ២ ថ្នាំ​អំពូល Diazepam ចំនួន ២​អំពូល ថ្នាំ​គ្រាប់ Zepam ចំនួន ១៦​បន្ទះ ដែកកេះ​ចំនួន​៣ គំរប​ដប​កែច្នៃ​សំរាប់​ជក់​ថ្នាំ្ញ​ញៀន​ចំនួន ០១ បំពង់​ទុយោ​ប៉ឺ​ត​ចំនួន ០១ ដុំ ថង់​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន ក្រដាស​អាលុយមីញ៉ូម​ចំនួន ១ ដុំ និង សំបក​ថ្នាំ​មួយចំនួន ។

Image may contain: phone

​ជនសង្ស័យ​ទាំង ៦ នាក់ សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ សុថា​ត់​

Image may contain: 8 people, people sittingImage may contain: flower and textImage may contain: 3 people, people standing and indoorImage may contain: 1 person, standingImage may contain: 1 person, selfie, closeup and indoor

Loading...

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច