ម្តាយបង្កើត ថៃ នរៈពិទូ ចេញសាររន្ធត់ចិត្តមួយ ក្រោយកូនត្រូវប៉ូលិសឃាត់ខ្លួន

បន្ទាប់ពី​ផ្ទុះ​ព័ត៌មាន​អតីត​តារា​សម្តែង ថៃ នរៈ​ពិ​ទូ និង ប្រពន្ធ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​គ្រឿងញៀន​កាលពី​ម្សិលមិញ​រួចមក នៅ​ប៉ុន្មាន​ម៉ោង​មុននេះ​អ្នកស្រី ងិន ម៉ា​នី​យ៉ា ដែល​ត្រូវជា​ម្តាយបង្កើត​របស់លោក ថៃ នរៈ​ពិ​ទូ បាន​បង្ហោះ​សារ​គួរឱ្យ​រន្ធត់ចិត្ត​មួយ​ឃ្លា​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

Image may contain: 4 people, selfie and close-up

​អ្នកស្រី ងិន ម៉ា​នី​យ៉ា ដែលជា​អតីត​ភរិយា​របស់​ឯកឧត្តម ថៃ នរៈ​សត្យា និង ត្រូវជា​ម្តាយបង្កើត​របស់​អតីត​តារា​សម្តែង ថៃ នរៈ​ពិ​ទូ បាន​បញ្ចេញ​សារ​ខ្លី​គួរឱ្យ​រន្ធត់ចិត្ត​ដូច្នេះ​ថា «​ពេលខ្លះ​ចង់​ស្លាប់​តែម្ដង​ទៅឱ្យ​វា​ផុត​ទុក្ខ » ។​

Image may contain: text

​ក្រោយពី​បានឃើញ​សារ​របស់​អ្នកស្រី ងិន ម៉ា​នី​យ៉ា អណ្តែត​លើ​បណ្តាញ​សង្គម​ហើយ មាន​បណ្តា​មិត្តភក្តិ​ជាច្រើន​ក្នុង​ហ្វេ​ស​ប៊ុ​កបាន​ចូលរួម​ផ្ញើ​សារ​លើកទឹកចិត្ត​ដល់​អ្នកស្រី និង ខ្លះទៀត​បាន​ជជីក​សួរនាំ​អ្នកស្រី​មានរឿង​អ្វី​បានជា​ចង់​បញ្ចប់ជីវិត​ខ្លួនឯង​ដូច្នេះ ? ទន្ទឹមនឹង​នេះដែរ​គេ​មិន​បានឃើញ​អ្នកស្រី ងិន ម៉ា​នី​យ៉ា ធ្វើការ​ឆ្លើយតប​អ្វី​ឡើយ ហើយ​គេ​ក៏​មិនបាន​ដឹងថា​អ្នកស្រី​ក៏​កំពុងមាន​វិបត្តិ​អ្វី​ពិតប្រាកដ​ដែរ ។​

Image may contain: 5 people, people standing and text

​យ៉ាងណា​អ្វីដែល​គេ​បាន​ចាប់អារម្មណ៍​នៅពេលនេះ សារ​របស់​អ្នកស្រី ម៉ា​នី​យ៉ា ត្រូវបាន​បញ្ចេញ​ស្របពេល​ដែលមាន​ព័ត៌មាន​ថា «​អតីត​តារា​សម្តែង ថៃ នរៈ​ពិ​ទូ ដែលជា​កូនប្រុស​បង្កើត​របស់​អ្នកស្រី​ជាមួយ​ឯកឧត្តម ថៃ នរៈ​សត្យា ទីប្រឹក្សា​ក្រសួង​វប្បធម៌ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ដោយ​សង្ស័យ​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ខេត្តបាត់ដំបង​ថ្មីៗ​នេះ​» ៕                                                                                                                  សាកល​

Image may contain: 3 people, people sittingImage may contain: 1 person, selfie and close-upImage may contain: 1 person, close-up and outdoorImage may contain: one or more people and people standing

Loading...

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច