តោះ ! ស្គាល់ឲ្យកាន់តែច្បាស់ពីមិត្តស្រីរបស់កីឡាករបាល់ទាត់ល្បី Cristiano Ronaldo

ក្រោយពី​បង្ហាញ​សមត្ថភាព​បាន​យ៉ាង​ល្អ​ក្នុង​ឆ្នាំ ២០១៦ កីឡាករ​បាល់ទាត់​ក​ម្លោះ​កូន​មួយ Cristiano Ronaldo បានឈ្នះ​ពានរង្វាន់​ជាច្រើន​រួមមាន​ជាមួយ​ក្លឹប​របស់ខ្លួន ជម្រើសជាតិ ក៏ដូចជា​បុគ្គល ។​

Image may contain: 1 person, smiling, suit

​អ្វីដែល​គេ​កាន់តែ​ចាប់អារម្មណ៍​ទៀត​នោះ គឺ​មិត្តស្រី​ថ្មី​របស់គេ ដែល​គេ​បាន​នាំទៅ​ចូលរួម​ក្នុង​កម្មវិធី​ពិធី​ទទួល​រង្វាន់ FIFA Football Awards កាលពីដើមឆ្នាំ ២០១៧ នេះ ។ គេ​បានដឹង​ដែរ​ថា នេះ​ជានា​រី​ទីមួយ​ហើយ​ដែល​ត្រូវបាន Ronaldo បង្ហាញមុខ​ជាមួយ​ដោយ​បើកចំហរ ចាប់តាំងពី​បែក​ស្នេហ៍ ៥ ឆ្នាំ​ជាមួយ​តារា​ម៉ូ​ដែល Irina Shayk ។​

Image may contain: 3 people, people smiling, people standing and suit

​មិត្តស្រី​ថ្មី​របស់​កីឡាករ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Georgina Rodriguez អាយុ ២១ ឆ្នាំ ជាតា​រា​ម៉ូ​ដែល​ជនជាតិ​អេ​ស្ប៉ា​ញ ។ នាង និង Ronaldo បាន​ជួបគ្នា​ជា​លើកដំបូង​ក្នុង​ទីតាំង VIP ក្នុង​កម្មវិធី Dolce & Gabbana ហើយ​ក្រោយ​ចប់​កម្មវិធី ពួកគេ​ក៏​ចាប់ផ្តើម​ទាក់ទង​គ្នា​ស្ងាត់ៗ ហើយ​មកទល់ពេលនេះ ចំណង​ស្នេហ៍​ពួកគេ​គឺ​បាន ២ ខែ​ហើយ ។ អ្នក​ទាំងពីរ​ត្រូវបាន​គេ​ឃើញ​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយគ្នា​ជារឿយៗ ហើយ​បើតាម​ប្រភព​ស្និទ្ធស្នាល​បាន​ឲ្យ​ដឹង​ដែរ​ថា ទំនាក់ទំនង​ស្នេហ៍​មួយ​នេះ​កាន់តែ​ស្អិតរ​មួ​ត​ឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​កូនប្រុស​របស់ Ronaldo ក៏​ពេញ​ចិត្តនឹង​មិត្តស្រី​ថ្មី​របស់​ឪពុក​ផងដែរ ។ ចង់ដឹងថា អ្នក​ទាំងពីរ​ស្និទ្ធស្នាល​គ្នា​យ៉ាងណា​នោះ ហើយ​នាង Georgina ស្រស់ស្អាត​យ៉ាងណា សូម​ទស្សនា​រូបថត​ខាងក្រោម ៖

Image may contain: 3 people, people smiling, people standingImage may contain: 2 people, people standingImage may contain: 1 person, smiling, outdoor and natureImage may contain: 3 peopleImage may contain: 1 person, standingImage may contain: 1 person, standingImage may contain: 3 people, sunglasses and outdoorImage may contain: 2 people

 

​រិទ្ធី (​ប្រភព ៖​ដឹ​សាន់​)

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច