សឹងមិនគួរឲ្យជឿ ! អាយុជិត ១០០ ឆ្នាំហើយ នៅតែធ្វើជាគ្រូបង្រៀនក្បាច់យូហ្គា !

លោកយាយ Tao Porchon-Lynch អាយុ ៩៨ ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹងថា គាត់​តែងតែ​ក្រោកពីដំណេក​នា​វេលា​ព្រលឹម​ស្រាងៗ​ម៉ោង ៥ ព្រឹក បង្រៀន​ក្បាច់​យូ​ហ្គា​អស់​រយៈពេល​ជាង ៧៥ ឆ្នាំ​មកហើយ ។​

Image may contain: 2 people, people sitting and shoes

​ ​
​លោកយាយ​ចំណាស់​ដែល​ត្រូវគេ​ជឿថា​ជា​គ្រូបង្រៀន​យូ​ហ្គា​អាយុ​ច្រើនជាងគេ​លើ​លោក​រូបនេះ​បាន​ឲ្យ​ដឹងថា គាត់​បាន​ធំធាត់​ឡើង​នៅ​ឥណ្ឌា តែ​ក្រោយមក​ក៏បាន​ផ្លាស់ប្តូរ​ទីលំនៅ​មក​រស់នៅក្នុង​ទីក្រុង​ញូវយ៉ក​វិញ ។ លោកយាយ​បាន​ប្រាប់​ឲ្យ​ដឹងថា លោកយាយ​ចាប់អារម្មណ៍​នឹង​ក្បាច់​យូ​ហ្គា​តាំងពី​អាយុ ៨ ឆ្នាំ ហើយ​ទោះបីជា​នាពេលនោះ​ក្បាច់​មួយ​នេះ​មិនសូវមាន​មនុស្ស​ស្រី​ហាត់​ក៏ដោយ ក៏​លោកយាយ​នៅតែ​ជម្នះ​សុំ​ចូលរៀន​ទាល់តែ​បាន ។ លោកយាយ Lynch បាន​បន្ថែមទៀតថា ក្បាច់​នេះ​មិន​ត្រឹមតែ​ជួយ​ឲ្យ​រាងកាយ​លោកយាយ​ក្មេង​ជាង​វ័យ​នោះទេ វា​ថែមទាំង​បាន​ជួយ​សម្រួល​អារម្មណ៍​ផ្លូវចិត្ត​ថែម​ទៀតផង ។

Image may contain: one or more people and people sittingImage may contain: one or more people and indoor
​ ​
​វា​ជា​រឿង​មួយ​សឹងតែ​មិនគួរ​ឲ្យ​ជឿ​ដែល​លោកយាយ​មាន​វ័យ​ចំណាស់​យ៉ាង​នេះហើយ គាត់​នៅតែ​អាច​បត់បែន​រាងកាយ​បាន​យ៉ាង​ល្អ​បែបនេះ ព្រោះ​គេ​សង្កេតឃើញថា បច្ចុប្បន្ន​មនុស្ស​ចាស់​ជាច្រើន​ហាក់​មាន​បញ្ហា​សុខភាព​ច្រើន តាំងពី​ឈានចូល​វ័យ ៤០ មក ៕

Image may contain: 1 person, standing, sky, bird, outdoor and natureImage may contain: one or more people, people sitting and shoesImage may contain: one or more people, people sitting and shoesImage may contain: one or more people, people sitting and shoesImage may contain: 1 person, sitting and indoor

​រិទ្ធី (​ប្រភព ៖ ឌា​យ​លី​ម៉ែ​ល​)

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច