ក្មេងប្រុសអកតញ្ញូទាត់ម្តាយ ៥ ជើង ព្រោះហាមមិនឱ្យលេងទូរស័ព្ទ (មានវីដេអូ)

ក្នុងនាម​ជា​កូនប្រុស​ស្រី​គ្រប់រូប ការផ្តល់​នូវ​ក្តី​ស្រលាញ់​ថ្នាក់ថ្នម​ចំពោះ​មាតាបិតា គឺជា​កាតព្វកិច្ច​ដ៏​ត្រឹមត្រូវ​ដែល​គួរតែ​បំពេញ​មិនអាច​អាកខាន​បាន ។ ប៉ុន្តែ​សម្រាប់​ក្មេងប្រុស​អក​ត​ញ្ញូ​ម្នាក់នេះ​វិញ ពោលគឺ​គេ​ហ៊ាន​ប្រើ​អំពើហិង្សា ទៅលើ​ម្តាយ​របស់ខ្លួន ដោយសារតែ​ពាក្យ​ប្រៀនប្រដៅ​ទៅវិញ ។

Image may contain: one or more people and people standing

​វីដេអូ ៨ វិនាទី ដែល​បាន​រីក​សុះសាយ​ពាសពេញ​បណ្តាញ​សង្គម​ចិន បានបង្ហាញ​ពី​សកម្មភាព​របស់​ក្មេងប្រុស​ម្នាក់ ដែល​ហ៊ាន​លើកជើង​ទាត់​ម្តាយ​របស់ខ្លួន ដល់​ទៅ ៥ ជើង ព្រោះតែ​រឿង​ហាមឃាត់​មិនឱ្យ​លេង​ទូរស័ព្ទ ។ នៅក្នុង​វីដេអូ​នោះ គេ​ឃើញ​ជីដូន​របស់​ក្មេងប្រុស ក៏បាន​ព្យាយាម​រារាំង​កាយវិការ​ក្រេវក្រោធ​របស់​ចៅប្រុស​ខ្លួន​ដែល​ធ្វើ​ទៅលើ​ម្តាយ តែ​មិនបាន​សម្រេច​ឡើយ ។



ទោះជា​យ៉ាងណាក្តី វា​គឺជា​ផលវិបាក​សម្រាប់​ប្រទេស​ចិន​ដែល​ប្រកាន់​របប​នយោបាយ​កូនទោល ដោយសារតែ​កុមារ​ទាំងអស់នោះ នឹង​ក្លាយទៅជា​«​ព្រះ​ចៅ​អធិរាជ​» របស់​ឪពុកម្តាយ​របស់គេ ហើយ​គេ​នឹង​ក្លាយទៅជា​ក្មេង​រឹងទទឹង ដោយសារតែ​ទម្លាប់​នៃ​ការ​ទម្រើស​ពី​សំណាក់​ឪពុកម្តាយ ៕ បញ្ញា (​ប្រភព​៖ ស៊ា​ង​ហៃ​អ៊ី​ស​)

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច