រថយន្តខេស៊ីមេន បើកបុកមនុស្សស្លាប់ម្នាក់ អ្នកបើករត់បាត់

នៅ​ម៉ោង​៩ យប់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​បេតុង​លាយ​ស្រេច របស់​ក្រុមហ៊ុន​ខេ​ស៊ី​មេន​បាន​បុក​អ្នកបើកបរ​ម៉ូតូ​១​គ្រឿង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ​។​

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហ្វ្រេស​បើកបរ​តាមផ្លូវ​ហាណូយ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​មុខ​ស្ថានីយ​ប្រេង​កាល់​តិច ចម្ងាយ​ពី​ហ្គ្រេ​ន​ភ្នំពេញ​ប្រមាណ​ជា​១០០​ម៉ែត្រ បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មក​ខាងឆ្វេង គាប់​ជួន​ពេលនោះ​ស្រាប់តែ​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​ផ្ទុយគ្នា ហើយ​បាន​បុក​ចំ​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​ ។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​ដឹក​បេតុង​លាយ​ស្រេច របស់​ក្រុមហ៊ុន ខេ​ស៊ី​មេន បើកបរ ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ រថយន្ត​ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-២៦២០​ ។

Image may contain: sky and outdoor

រីឯ​ជនរងគ្រោះ​មានឈ្មោះ ហ៊ាង អាយុ​៥០​ឆ្នាំ មុខរបរ​ដើរ​ប៉ះ​កង់​ម៉ូតូ​ចល័ត ស្នាក់នៅ​ភូមិប​ន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ បើកបរ​ម៉ូតូ​ម៉ាក​ហ្វ្រេស ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ១D-៩៣៦១ ​។ ក្រោយពេល​កើតហេតុ ជនបង្ក​បាន​បើករថយន្ត​រត់គេច​ប្រមាណ​ជា​១០០​ម៉ែត្រ ក៏​ឈប់ ហើយ​រត់​គេចខ្លួនបាត់​តែម្ដង​ ៕
​សុថា​ត់​

Image may contain: one or more people, motorcycle and outdoorImage may contain: 1 person, standing, crowd and outdoor

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច