កីឡាករជម្រើសជាតិ ប្រាក់ មុន្នីឧត្តម ចូលរោងការថ្ងៃទី ២២ ខាងមុខនេះ !

​ប្រាក់ មុន្នី​ឧ​ត្ត​ម ដែល​ត្រូវគេ​ស្គាល់​ថា ជា​កីឡាករ​ជម្រើសជាតិ ដែលមាន​ភាពលេច​ធ្លោ​គួរសម​នៅក្នុង​វិស័យ​បាល់ទាត់​នោះ​ត្រៀម​និង​បញ្ចប់​ភាព​នៅ​លីវ​នៅ​ថ្ងៃអាទិត្យ​ទី ២២ ខាងមុខនេះ ។​

Image may contain: 3 people, people standing, wedding and outdoor

​ពេ​លេ​នះ​ដែរ ប្រាក់ មុន្នី​ឧ​ត្ត​ម និង​អនាគត ភរិយា កំពុង​មមាញឹក​ដើរ​ចែក​សំបុត្រ​អញ្ជើញ​ភ្ញៀវ​សម្រាប់​ពិធី​រៀបការ​របស់លោក ប្រាក់ មុន្នី​ឧ​ត្ត​ម ត្រៀម​នឹង​ចូល​រោងការ​នៅ​ថ្ងៃទី ២២ ខាងមុខនេះ​នៅ​កោះ​ពេជ្រ អាគារ A ។ មានការ​បង្ហើប​ថា​ពិធី​រៀបការ​របស់​កីឡាករ​ពាក់​ស្លាក​លេខ ៧ រូបនេះ​ត្រៀម និង រៀបចំ​អធិកអធម​គួរសម​ដោយ ក្នុងនោះ​កីឡាករ​ទាំងនោះ​ក៏បាន​អញ្ជើញ​អ្នកសិល្បៈ​មួយចំនួន​ចូលរួម​នៅក្នុង​ថ្ងៃ​ពិសេស​របស់ខ្លួន​ផងដែរ ។ អនាគត​ភរិយា​របស់ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម មានមុខមាត់​ស្រស់ស្អាត និង មាន​វ័យក្មេង​សក្តិសម​ជាមួយ​កីឡាករ​រូបនេះ ។​

Image may contain: 1 person

​ប្រាក់ មុន្នី​ឧ​ត្ត​ម ត្រូវបាន​គេ​ចាត់ទុកជា​កីឡាករ​ជម្រើសជាតិ​ឆ្នើម​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន និង ធ្លាប់​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ផងដែរ ។ ក្រៅពី​កីឡាករ​ជម្រើសជាតិ ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏មាន​រូបសម្បត្តិ​ស្រស់​សង្ហារ​មិន​ចាញ់​តារា​ប៉ុន្មាន​ឡើយ ។ កន្លងមក​លោក​ក៏បាន​លេចមុខ​នៅក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​មួយចំនួន​ដែរ ៕  ចេ​នី​

No automatic alt text available.Image may contain: 1 person, standing, ocean, sky, outdoor and waterImage may contain: 2 people, people standing, wedding and outdoorImage may contain: 2 people, people standing, shoes and outdoorImage may contain: 2 people, people smiling, people sitting and closeupImage may contain: 2 people, people smiling, people sitting and people eatingImage may contain: 2 people, people standing, mountain, outdoor and nature

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច