មន្ត្រីអភិរក្សថា តំបន់អភិរក្សការពារព្រៃឈើ នៅសំឡូតប៉ៃលិន រងការកាប់បំផ្លាញ

មន្ត្រី​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​បាន​ឲ្យ​ដឹងថា ព្រៃឈើ និង សត្វព្រៃ នៅក្នុង​ដែន​តំបន់​អភិរក្ស​ចំណុច​អូរ​ស្លេវ ស្ថិតនៅក្នុង​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង នៅតែមាន​ការកាប់បំផ្លាញ​ដដែល​ ។​

​លោក ចាន់ សុជាតិ អនុប្រធាន​ផ្នែក​អនុវត្តន៍​ច្បាប់ នៃ​មន្ត្រី​អភិរក្ស​សត្វព្រៃ និង​ព្រៃឈើ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត បាន​ឲ្យ​អ្នក​សា​ពត៌មាន​ដឹងថា រហូតមកដល់​ពេលនេះ ព្រៃ ឈើ​នៅក្នុង​ដែន​អភិរក្ស​សត្វព្រៃ ដែល​ក្រុមការងារ​របស់លោក​តែងតែ​ដើរល្បាត នៅតែមាន​ជនខិលខូច​មួយចំនួន​កាប់​ទន្ទ្រាន​យក​ធ្វើជា​ដី​កម្មសិទ្ធិ​ដដែល បើទោះបីជា​មានការ​បង្ក្រាប និង​មាន​បទបញ្ជារ​ពី​ថ្នាក់ដឹកនាំ​យ៉ាងណាក៏ដោយ ។ លោក​បញ្ជាក់ថា ជនខិលខូច​មួយចំនួន​រស់នៅ​តំបន់​ស្លេវ ស្រុក​សំឡូត ខេត្តបាត់ដំបង និង​មួយចំនួនទៀត​រស់នៅក្នុង​ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាននាំគ្នា​លួច​យក​ម៉ាស៊ីន​ទៅ​កាប់​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ​។​

Image may contain: tree, plant, outdoor and nature

​ជាមួយនឹង​ការកាប់​ទន្ទ្រាន​នេះ លោក​ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សូមជួយ​ថែរក្សា​ធនធានធម្មជាតិ ព្រោះ​វា​ជា​ជម្រក​ពពួក​សត្វព្រៃ​គ្រប់​ប្រភេទ ហើយ​កន្លងមក​លោ​កស​ង្កេ​ត​ឃើញថា មាន​ការដាក់​អន្ទាក់ និង​បាន​ជាប់​សត្វ​កម្រ​ដូចជា​សត្វ​ខ្ទីង​ជាដើម និង​បាន​សត្វព្រៃ​ផ្សេងៗ​យកមក​លក់​នៅតាម​បណ្តា​ហាង​នានា ទូទាំង​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន​ជាដើម​។

Image may contain: 1 person, outdoor

​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា លោក​នឹង​ចាត់វិធានការ​ក្តៅ ដោយ​នឹង​កោះហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​មក​ឆ្លើយបំភ្លឺ​នៅ​មន្ទីរ​របស់ខ្លួន ហើយនឹង​រៀបចំ​សំនុំរឿង ដើម្បី​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
​សុថា​ត់​

Image may contain: tree, outdoor and nature

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច