ខ្វាន់ អុសាមៈនី ជិតលាភាពនៅលីវ ព្រោះ… ?

ទោះបីជា​ខ្សែជីវិត​របស់​តារា​ឯក​ស្រី​ក្នុង​រឿង «​ឈាម​ប្តូរ​ឈាម​» (Phet Tud Phet) ខ្វាន់ អុសា​មៈនី (Kwan Usamanee) ហាក់​ជួបតែ​រឿង​ព្យុះភ្លៀង​មិន​ឈប់​មិន​ឈរ ជាពិសេស​រឿង​ស្មុគស្មាញ​របស់​គ្រួសារ និង រឿង​ស្នេហា ប៉ុន្តែ​មកទល់ពេលនេះ អ្វីៗ​ហាក់ដូចជា​ប្រែប្រួល​ជា​រលូន និង រីករាយ​។​

Image may contain: 4 people, people standing and text
​ខ្វាន់ អុសា​មៈនី បាន​បង្ហើប​ថា មកទល់ពេលនេះ សង្សារ​របស់​នាង​ដែលជា​តារាចម្រៀង និង តារា​សម្តែង​លោក​ហ្គោ​ហ្វ ភិ​ឆៈណៈ (Golf pichaya) ហាក់​បានធ្វើឱ្យ​ម្តាយ​របស់​នាង​មានចិត្ត​ទន់​ខ្លះៗ​ហើយ ព្រោះ​ភាពល្អ និង ការចេះ​មើលថែរក្សា​នាង​បាន​យ៉ាង​ល្អ​។​

Image may contain: 1 person
​ទន្ទឹមនឹងនោះ ខ្វាន់ អុសា​មៈនី ថែមទាំង​និយាយ​ធ្លាយ​ដល់​រឿង​ខ្លះ​ទាក់ទង​នឹង​ការរៀប​ការ ដោយ​នាង​និយាយ​ដោយ​ថា ក្តី​ស្រមៃ​របស់​មនុស្ស​ស្រី​គ្រប់គ្នា​គឺ​ចង់​ស្លៀកពាក់​ឈុត​សម្លៀកបំពាក់​កូនក្រមុំ ហើយ​សម្រាប់​ចំណុច​នេះ​គឺ​នាង និង សង្សារ​បាន​និយាយ​គ្នា​ខ្លះ​មកហើយ តែ​មិនទាន់បាន​រៀប​គម្រោង​អ្វី ព្រោះ​ត្រូវ​រងចាំ​ឱ្យ​ខាង​ប្រុស​ចូលទៅ​សុំ​ម្តាយ​របស់​នាង​ដោយផ្ទាល់​។​

Image may contain: 1 person, sunglasses and closeup
​ខ្វាន់ អុសា​មៈនី ក៏បាន​បញ្ជាក់​ដែលថា ទំនាក់ទំនង​រវាង​នាង និង លោក ហ្គោ​ហ្វ ភិ​ឆៈណៈ ធ្លាប់​ជួប​រឿង​រញ៉េរញ៉ៃ ប្រឈម​នឹង​ព្យុះ​ភ្លៀវ​ខ្លះៗ រហូតដល់​ថ្នាក់​ចែកផ្លូវ​គ្នា តែ​ដើរ​អស់​រយៈពេល​យ៉ាងយូរ​ក៏​នៅតែ​មកជួប​គ្នា​វិញ​។ រីឯ​ខាង​ម្តាយ​របស់ ខ្វាន់ អុសា​មៈនី ហាក់ដូចជា​កំពុងបើក​ភ្លើង​បៃតង​ឱ្យ​ខាង​ប្រុស​ហើយ ព្រោះ​គាត់​ប្រាប់​កូនស្រី​ថា រឿង​ជីវិត​គូ​នឹង​ទុកឱ្យ​នាង​ជា​អ្នកសម្រេចចិត្ត​ដោយ​ខ្លួនឯង ហើយ​អ្វីដែល​គាត់​ជួយ​គឺ​ជួយ​ជាទី​ប្រឹក្សា និង ជា​អ្នកផ្តល់​កម្លាំងចិត្ត​។​

Image may contain: 2 people, people sitting
​ម្តាយ​របស់ ខ្វាន់ អុសា​មៈនី បាន​បន្ថែមថា មិន​ប្រាថ្នា​អ្វី​ច្រើន​ឡើយ សុំ​ឱ្យតែ​កូនស្រី​បាន​ជួប​មនុស្ស​ល្អៗ​មក​ធ្វើជា​ជីវិត​គូ​ទៅបាន​ហើយ ហើយ​ចំពោះ​ចំណុច​នេះ ខ្វាន់ អុសា​មៈនី ក៏បាន​ចេញមក​អះអាង​ដែលថា លោក ហ្គោ​ហ្វ ភិ​ឆៈណៈ គឺជា​មនុស្ស​ល្អ​តាំងតែ​ពី ១០ ឆ្នាំមុន​មកម្ល៉េះ ហើយ​មកទល់ពេលនេះ​ក៏​មិនបាន​ផ្លាស់ប្តូរ​អ្វី​ឡើយ ហើយ​អ្វីដែល​ធ្វើឱ្យ​លោក ហ្គោ​ហ្វ ភិ​ឆៈណៈ យកឈ្នះ​ចិត្ត​ម្តាយ​របស់​នាង គឺ​មានរឿង​ច្រើនយ៉ាង តែ​សំខាន់​គឺ​ភាពល្អ និង ស្មោះត្រង់​របស់លោក ហ្គោ​ហ្វ ភិ​ឆៈណៈ អាច​យកឈ្នះ​អ្វីៗ​គ្រប់យ៉ាង​។​

Image may contain: 2 people, people smiling
​មើលទៅ ម្តាយ​របស់ ខ្វាន់ អុសា​មៈនី បាន​បើក​ចិត្ត​ទទួលយក​លោក ហ្គោ​ហ្វ ភិ​ឆៈណៈ ធ្វើជា​កូនប្រសារ តែ​ក៏ត្រូវ​រងចាំ​ថា ពេលណា​ទើប​លោក​ហ៊ាន​ចូល​សុំ ខ្វាន់ អុសា​មៈនី ពី​ម្តាយ​របស់​នាង បើ​មាន​ការចូល​ចែវ​ចូ​វ​ពេលណា គិតថា​ប្រហែលជា​មង្គលការ​របស់​ពួកគេ​ទាំងពីរ គឺ​មិន​ផុតពី​ឆ្នាំ ២០១៧ ឡើយ ព្រោះ ខ្វាន់ អុសា​មៈនី ក៏មាន​បំណងប្រាថ្នា​ចង់​ស្លៀក​ឈុត​កូនក្រមុំ​ក្នុង​ថ្ងៃ​ពិសេស​របស់ខ្លួន​ជា​យូរណាស់​មកហើយ​៕ ខេ​រី (​ប្រភព​៖ អឹម​ថៃ​)

Image may contain: 1 person, smiling, standingImage may contain: 3 people, people eating, people sitting and outdoorImage may contain: 3 people, people standingImage may contain: 3 people, sunglasses and outdoorImage may contain: 4 people, people sittingImage may contain: 4 people, people smiling, people standing and sunglassesImage may contain: 2 people, people smiling, people sittingImage may contain: 2 people, people standing and shoesImage may contain: 1 person, christmas treeImage may contain: 2 people, people sittingImage may contain: 2 people, closeupImage may contain: 4 people, people smilingImage may contain: 4 peopleImage may contain: 2 people, people smiling, people sitting and indoorImage may contain: 4 people, people sitting

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច