ម្តាយបាត់កូនកន្លះខែ យំកាន់រូបថតមកប្តឹងសមត្ថកិច្ចឱ្យជួយរក

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​កាន់​រូប​ថត​កូនប្រុស​មួយ​សន្លឹក​មកប្តឹង​នគរបាល​ប៉ុស្តិ៍​ផ្សារ អូរឫស្សី ២ ខណ្ឌ ៧ មករា ឲ្យ​ជួយ​រក បន្ទាប់ពី​បាត់​ពី​ផ្ទះ​អស់​រយៈពេល​កន្លះ​ខែ​មកហើយ ដោយ​មិនដឹង​ទៅ​ទីណា និង មិនឃើញ​វិល​ត្រឡប់មកផ្ទះ​វិញ ដោយបាន​ទៅ​ជាមួយនិង​ម៉ូតូ​មួយគ្រឿង​ផងដែរ ។

Image may contain: 1 person, standing

ស្ត្រី​រូបនេះ​ឈ្មោះ យស់ សុខ អាយុ ៦៥ ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ២៣៤ ផ្លូវឌឿងហែម​លេខ ២១៧ សង្កាត់​អូរឫស្សី​ទី ២ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា កូនប្រុស ដែល​បាត់​ខ្លួន​នោះ​មានឈ្មោះ សាន សុ​បញ្ញា អាយុ ២៤ ឆ្នាំ មុខរបរ​ជាងកាត់សក់​នៅ​ម្តុំ​ផ្សារ​ស្ទឹង មានជ័យ និង ស្នាក់នៅ​ជាមួយ​គាត់ ។ ស្ត្រី​ជា​ម្តាយ​បាន​រៀបរាប់​ទៀតថា កាលពី​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៦ កូនប្រុស​របស់គាត់​ឈ្មោះ សាន សុ​បញ្ញា បាន​សុំ​ទៅ​ផឹកស៊ី និង ដើរលេង​ជាមួយ​មិត្តភក្តិ មួយថ្ងៃ​ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1PC-3546 ទៅជា​មួយ​ផង ។ ចាប់ពីពេលនោះ​មក គឺ​បាត់​រហូត​មិនឃើញ​មក​ផ្ទះ​ទេ ហើយ​សូម្បីតែ​ទូរស័ព្ទ​ក៏​ហៅ មិន​ចូល​ដែរ។

Image may contain: 1 person, standing

ស្រី្ត​ជា​ម្តាយ​រូបនេះ​បាន​សម្តែង​នូវ​ទឹកមុខ​ស្រពាប់​ស្រពោន និង បាន​អំពាវនាវ​ដល់​បងប្អូន ណា​ដែល​បានឃើញ​កូនប្រុស​មាន​ភិនភាគ​ដូចខាងលើ សូម​មេត្តាជួយ​ផ្តល់ដំណឹង​ដល់​គាត់​ផង ឬ​ទំ នាក់​ទំនង​មកកាន់​ប៉ុស្តិ៍នគរបាល​ផ្សារ​អូរឫស្សី ២ ខណ្ឌ ៧ មករា ៕ សុថា​ត់​

Image may contain: 1 person, phoneImage may contain: 1 person

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច