Ronaldo យកឈ្នះ Messi និង Greizmann លើកពានកីឡាករបាល់ទាត់ល្អបំផុតក្នុងលោក

Cristiano Ronaldo បានឈ្នះ​ពាន​កីឡាករ​បាល់ទាត់​ផ្នែក​បុរស​ល្អ​បំផុត​របស់​ពិភពលោក​ប្រចាំឆ្នាំ​២០១៦ ក្នុង​ពិធី​ប្រគល់​ពាន​ប្រចាំឆ្នាំ​របស់ FIFA នៅ​ទីក្រុង Zurich ប្រទេស​ស្វី​ស​យប់មិញ​ ។​

Image may contain: 2 people, people standing and suit

​កំពូល​ខ្សែប្រយុទ្ធ​ឆ្នើម Real Madrid និង​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​យកឈ្នះ​គូប្រជែង Lionel Messi និង Antoine Griezmann ដើម្បី​លើក​ពាន​ខាងលើ រំលង​តែ ​១ ​ខែ​ប៉ុណ្ណោះ​ក្រោយ​រូបគេ​ឈ្នះ Ballon d’Or កាលពី​ខែធ្នូ​។ កីឡាករ​វ័យ​៣១​ឆ្នាំ ជា​កម្លាំង​សំខាន់​ជួយ Real Madrid ឈ្នះ Champions League និង​ជួយ ព័រ​ទុយ​ហ្គា​ល់​ឈ្នះ Euro ក្នុង​ឆ្នាំ ​២០១៦ ​។​

Image may contain: 1 person, standing

​ដោយឡែក​ពាន​សំខាន់ៗ​ដទៃទៀត​មានដូចជា កីឡាការិនី​បាល់ទាត់​ឆ្នើម​របស់​ពិភពលោក​បាន​ទៅលើ Carli Lloyd របស់​អាមេរិក​ ។ ពាន​គ្រូបង្វឹក​ផ្នែក​បុរស​ឆ្នើម​បាន​ទៅ លោក Claudio Ranieri របស់ Leicester និង​ផ្នែក​នារី​បាន​ទៅលើ​លោកស្រី Silvia Neid របស់​ជម្រើសជាតិ​អាល្លឺម៉ង់ ហើយ​ពាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំឆ្នាំ Puskas បាន​ទៅលើ កីឡាករ​មកពី​អាស៊ី Mohd Faiz Subri ៕ DaRa (​ប្រភព​៖ Goal)​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច