ភីអិនអិន ជាស្ថានីយទទួលការចាប់អារម្មណ៍ខ្លាំងពីសិស្ស-និស្សិតមកទស្សនកិច្ច

​រយៈពេល​ត្រឹមតែ​ជាង​ ១ ​ឆ្នាំ ស្ថានីយទូរទស្សន៍​ភី​អិន​អិន​ដែល​ស្ថិតនៅ​ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​មួយ​នេះ បាន​ផ្តើម​ដំណើរ​ការផ្សាយ​របស់ខ្លួន ហើយក៏​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​សិស្ស និស្សិត​ចុះមក​ទស្សនកិច្ច​សិក្សា​ឈ្វេងយល់ ។​

Image may contain: 20 people, outdoor

​នាពេល​កន្លងមក​ ស្ថានីយទូរទស្សន៍​ភី​អិន​អិន​បាន​ស្វា​គម​មន៍​ដល់​និស្សិត​មកពី​វិទ្យាស្ថាន​សិក្សា​នានា​ទាំង​រដ្ឋ​ និង ​ឯកជន ​។ ការចុះ​ទស្សនកិច្ច​នេះ ស្ថានីយទូរទស្សន៍​ភី​អិន​អិន ក៏បាន​បង្ហាញជូន​នូវ​ទីតាំង​សំខាន់ៗ​ជាច្រើន​កន្លែង​ទៅដល់​លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មានដូចជា​បន្ទប់​កាត់ត​សំឡេង បន្ទប់​បញ្ចូល​សំឡេង បន្ទប់​ថត​កម្មវិធីរថយន្ត​ផ្សាយ​ចល័ត រួម​នឹង​ទីតាំង​ផ្សេងៗ​ជាច្រើន​កន្លែង​ទៀត​ ។ ក្នុងនោះ​ក្រុមសិស្ស និស្សិត ​ក៏​ទទួលបាន​ចំណេះដឹង​ថ្មី​បន្ថែម អំពី​ដំណើរការ​នៃ​ការផលិត​កម្មវិធី​ទូរទស្សន៍ និង ការចាក់ផ្សាយ​កម្មវិធី​ផ្សេងៗ​នៅលើ​កញ្ចក់​ទូរទស្សន៍ ។

Image may contain: 28 people, people smiling

​លោកគ្រូ អ្នកគ្រូ និង ​សិស្ស និស្សិត មានចិត្ត​សប្បាយរីករាយ បន្ទាប់ពី​ទទួលបាន​បទពិសោធន៍​ជាច្រើន រួមទាំង​បាន​ទស្សនា​ទីតាំង​ដ៏​ធំ​ទូលាយ បន្ទប់​ផ្សាយ​ដែលមាន​ស្តង់ដារ បំពាក់​ដោយ​សម្ភារៈ​បច្ចេក​ទេស​ដ៏​ទំនើបៗ​ និង ​ចុងក្រោយ​របស់​ភី​អិន​អិន ។

Image may contain: 7 people

​ស្ថានីយទូរទស្សន៍​ភី​អិន​អិន គឺជា​ស្ថានីយ​លំដាប់​អន្តរជាតិ និង ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា ដែល​ប្រមូលផ្តុំ​ដោយ​អ្នក​ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ ក្នុង​វិស័យ​សោតទស្សន៍ ហើយក៏​ជា​កន្លែង​ផ្តល់នូវ​ការកម្សាន្ត ព័ត៌មាន និង​ ចំណេះដឹង​ឥត​ដែន​កំណត់​ដល់​ទស្សនិកជន​ផងដែរ ៕

Image may contain: 9 people, people sitting

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច