បុរស ៥១ ឆ្នាំ ចាប់រំលោភក្មេងស្រី ១៤ ឆ្នាំ នៅខេត្តក្រចេះ

បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៧ ដោយ​ចោទប្រកាន់ថា បាន​ចាប់រំលោភ​ក្មេងស្រី​ម្នាក់ នៅ​ចំណុច​វាល​ម្រះ ស្ថិត​ក្នុងភូមិ​គ្រញូង​សែន​ជ័យ​ខាងជើង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ។​

Image may contain: one or more people

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ឈ្មោះ សុំ ឡឹម ភេទ​ប្រុស អាយុ ៥១ ឆ្នាំ​រស់នៅ​ភូមិ​គ្រញូង​សែន​ជ័យ​ខាងជើង ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឃ​.​ដ​.​រ ទើបតែ​មាន​អាយុ ១៤ ឆ្នាំ​ប៉ុណ្ណោះ ។

Image may contain: one or more people and people standing

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​ធ្វើការ​សាកសួរ និង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ សុថា​ត់​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច