ដល់ពេលដែល បេឡា រ៉ានី បង្ហាញទឹកចិត្តចំពោះលោក វៀរ វិញម្តងហើយ!

ចាត់​តាំងពី​តារា​ឯក​ប្រុស​របស់​ប៉ុស្តិ៍​លេខ ៧ លោក វៀរ ស៊ូ​កូ​ល​ឡា​វ៉ា​ត់ (Weir Sukollawat) បានបង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន​ចំពោះ តារា​ឯក​ស្រី​ក្នុង​រឿង «​ឧ​ត្ត​ម​ភរិយា​» (Padiwarada) បេឡា រ៉ានី (Bella Vanita) នៅ​ថ្ងៃ​ទទួល​សញ្ញាបត្រ​អនុបណ្ឌិត ព្រមជាមួយ​បាច់ផ្កា​ដ៏​ស្រស់ស្អាត ទស្សនិកជន​សង្កេតឃើញ​ថា ទំនាក់ទំនង​របស់​ពួកគេ​កាន់តែ​វិ​វត្ត​ខ្លាំង​ឡើងជា​បណ្តើរៗ​។​

Image may contain: 1 person, outdoor and closeup
​ក្រោយ​ថ្ងៃ​ទទួល​សញ្ញាបត្រ​ចប់ តារា​ស្រី បេឡា រ៉ានី ក៏បាន​បង្ហើប​អារម្មណ៍​ពិត​ខ្លះៗ​ចំពោះ​លោក វៀរ ដូចគ្នា​ថា នាង​មាន​ក្តីរំភើប​ចិត្ត និង ឃើញ​ពី​ទឹកចិត្ត​ដែល​លោក វៀរ ធ្វើ​ចំពោះ​នាង ព្រោះ​បើ​លោក​មិន​គិត​ប្រាកដប្រជា​ជាមួយ​នាង លោក​ក៏​មិន​ឆ្លៀតពេល​ចូលរួម​កម្មវិធី​របស់​នាង​ឡើយ ហើយ​ទាំង​ដែល​កំឡុង​ពេលនោះ គឺជា​ពេលដែល​លោក​ជាប់រវល់​នឹង​ការងារ​សម្តែង​យ៉ាងខ្លាំង​។​

Image may contain: 1 person, smiling, standing
​ម្យ៉ាងទៀត ការដែល​មក​ចូលរួម​វិធី​ទទួល​សញ្ញាបត្រ​របស់​នា​ង គឺ​វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​លោក វៀរ ឡើយ ព្រោះ​លោក​ត្រូវយក​រថយន្ត​ទៅ​ចត​ទុក​នៅ​កន្លែង​ឆ្ងាយ​ពី​មហា​វិទ្យា ដោយសារ​ទីធ្លា​មហា​វិទ្យា​គឺ​ចង្អៀត​ពិបាក​រក​កន្លែង​ចត ហើយ​ត្រូវ​ដើរមក​យ៉ាង​ឆ្ងាយ​ព្រមទាំង​ត្រូវ​កាន់​បាច់ផ្កា​ដ៏​ធំ​មកជា​មួយទៀត​។​

Image may contain: 1 person, sitting, outdoor and closeup
​ទោះជា​ការពិត បេឡា រ៉ានី បាន​មើលឃើញ​ពី​ទឹកចិត្ត​ទាំងស្រុង​របស់លោក វៀរ តែ​នាង​នៅតែ​មិនទាន់​ហ៊ាន​ទទួល​សារភាព​ដោយ​បើកចំហ​ថា នាង និង លោក វៀរ គឺជា​គូស្នេហ៍ តែ​ទទួលស្គាល់​អ្នក​ជិតដិត​បំផុត និង ទុកឱ្យ​ពេលវេលា​ជា​អ្នកអារកាត់​។​

Image may contain: 1 person, smiling
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្មីៗ​នេះ បេឡា រ៉ានី និង មិត្តភក្តិ​បាន​ទៅ​កម្សាន្ត​នៅ​តៃ​បិ ហើយ​នាង​ក៏​នៅ​នឹករលឹក​ចំពោះ​លោក វៀរ ជានិច្ច ព្រមជាមួយ​កាដូ​ផ្គាប់ចិត្ត​ចំពោះ​ភាគី​ខាង​ប្រុស​។ សម្រាប់​លោក វៀរ វិញ គ្រាន់តែ​បានទទួល​កាដូ​ភ្លាម ក៏​ប្រញាប់​បង្ហាញ​ក្តីរំភើប​ដែល​ម្ចាស់​ចិត្ត​នឹករលឹក​ចំពោះ​ខ្លួន ហើយ​ថែមទាំង​បង្ហើប​ពាក្យពេចន៍​ក្នុង​ចិត្ត​ឱ្យ បេឡា រ៉ានី បានដឹងថា «​អរគុណ​ណា​! កាដូ​នេះ​នឹង​រក្សា​ទុកឱ្យ​បានល្អ​បំផុត​»​។ នេះ​សបញ្ជាក់​ឱ្យឃើញថា បេឡា រ៉ានី ក៏​ចាប់ផ្តើម​បើកចំហ​ចំពោះ​លោក វៀរ ខ្លះៗ​ហើយ​៕ ខេ​រី (​ប្រភព​៖ អឹម​ថៃ​)

Image may contain: 1 person, selfieImage may contain: 1 person, standingImage may contain: 1 person, outdoorImage may contain: 1 person, standingImage may contain: 2 people, people smiling, sunglassesImage may contain: 2 people, eyeglasses and textNo automatic alt text available.

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច