បឹងកេតអង្គរប្រកាសតែងតាំងគ្រូបណ្ដោះអាសន្ន ក្រោយចែកផ្លូវជាមួយលោក ប្រាក់ សុវណ្ណារ៉ា

​ក្រោយ​ក្លឹប​បឹងកេត​អង្គរ និង​លោកគ្រូ​បង្គោល ប្រាក់ សុវណ្ណារ៉ា បាន​ឯកភាព​ចែកផ្លូវ​គ្នា បន្ទាប់ពី​លោកគ្រូ​បង្វឹក​រូបនេះ​បាន​ចូលខ្លួន​ដឹកនាំ​បឹងកេត​អង្គរ​កាលពី​ឆ្នាំ ​២០១៥ ពេលនេះ​ក្លឹប​ជើងឯក​លី​គ​កំពូល​កម្ពុជា​២​សម័យ បានប្រកាស​តែងតាំង​លោក John McGlynn ជា​គ្រូ​បង្គោល​បណ្ដោះ​អាស​ន្ត​នៅថ្ងៃនេះ​ ។ ​គ្រូបង្វឹក​សញ្ជាតិ​អូស្ត្រាលី កម្រិត A License រូបនេះ​នឹង​ទទួល​ភារកិច្ច​ដឹកនាំ​ក្រុម​បឹងកេត​អង្គរ​ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជម្រុះ​ពានរង្វាន់​អន្ដរជាតិ AFC Cup នាពេលខាងមុខ​។​

Image may contain: 2 people, text and closeup

​ទន្ទឹមនឹង​នេះដែរ ក្លឹប​បឹងកេត​អង្គរ​ក៏បាន​បញ្ជាក់ថា​៖ «​ការចាកចេញ​របស់លោក​គ្រូ ប្រាក់ សុវណ្ណារ៉ា ពុំមាន​បញ្ហា​ល្អក់កករ​អ្វី​ឡើយ ហើយ​បឹងកេត​អង្គ​នៅតែមាន​ការគោរព និង ក្ដី​ស្រលាញ់ ចំពោះ​លោកគ្រូ​ជានិច្ច​។ ការផ្ដោត​សំខាន់​របស់​ក្លិប​នៅពេលនេះ​គឺ​ធ្វើយ៉ាងណា​ពង្រឹង​ទេពកោសល្យ​កីឡាករ អោយដល់​សក្ដានុពល​ខ្ពស់បំផុត​របស់​ពួកគេ ហើយ​ក្លិប​ពុំមាន​ការអត្ថាធិប្បាយ​អ្វី​ផ្សេង​បន្ថែមទៀត​នោះឡើយ រហូតដល់​ការតែងតាំង​គ្រូ​បង្គោល​ថ្មី​ត្រូវបាន​ធ្វើឡើង​»​។

Image may contain: 1 person, text

​មួយរយៈ​ពេល​ចុង​ក្រោយនេះ បឹងកេត​អង្គរ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ឡើយ​ដោយ​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​មួយ​នៅ​វៀតណាម ប៉ុន្តែ​ត្រូវ​ចាញ់​ក្រុម​មកពី​កូរ៉េ​រហូត​ធ្វើ​ឲ្យ​កីឡាករ​របួស​ច្រើន និង​ចាញ់​ក្រុម​ជើងឯក​ឡាវ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club​។ ទាំងនេះ​អាចជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ភាគី​ទាំងពីរ​ឈានដល់​ចែកផ្លូវ​គ្នា ៕ អត្ថបទ​៖ សុគន្ធ​តារា​

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច