បុកជាមួយគោយន្តកន្ត្រៃ ពិតជាស្លាប់យ៉ាងសាហាវ

(​ឧ​ត្ត​រ​មានជ័យ​)៖ គោយន្ត​កន្ត្រៃ​បើក​ចូល​គន្លង​រំលោភ​សិទ្ធ​ផ្លូវ​ទាំង​ស្ថានភាព​យប់​ងងឹត បង្ក​អោយ​ម៉ូតូ​បើក​បុក​មួយ​ទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ដាច់ចេញ​គ្រឿងក្នុង​ចេញ​ក្រៅ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់​ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍នេះបានកើតឡើងនៅ យប់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច លើផ្លូវ​កោង​គ្រួស​ក្រហម​ពី​ភូមិ​គោក​ត្រាង មក​ភូមិ​គោក​រាំង ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ។

Image may contain: one or more people, shoes and outdoor

កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ អ្នកបើកបរ​គោយន្ត​កន្ត្រៃ​បើក​ចូល​គន្លង​ផ្លូវ​ខាង​ម៉ូតូ ហើយ​ក្នុងស្ថានភាព​ងងឹត និង​ច្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​បណ្តាលអោយ​ម៉ូតូ​បើក​បុក​ពេញទំហឹង ស្លាប់​ម្នាក់ របួសធ្ងន់ ២​នាក់​។ សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​អ្នកបើកបរ​ម៉ូតូ​ឈ្មោៈ​យើ​ម កែវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្លាប់​នៅ​និង​កន្លែងកើតហេតុ ជនរងគ្រោះ​២​នាក់​ទៀត​រួម​ដំណើ ទី​១ ឈ្មោៈ​ដឿ​ត មេ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ របួសធ្ងន់ ទី​២ ឈ្មោៈ​ហូ​ន បូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ របួសធ្ងន់ ជនរងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦​ពាក់​ស្លាក លេខ​បន្ទាយមានជ័យ 1Q-3224 រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ស្ថិតនៅ​ភូមិ​តា​គង់ ឃុំ​ណាំតៅ​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ មុខរបរ​ធ្វើស្រែ និង​អត់​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា ។ រីឯ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​បាន​រត់គេច​បាត់ស្រមោល ប​ង្ស​ល់​ទុក​តែ​គោយន្ត​នៅ​កន្លែងកើតហេតុ​។

Image may contain: one or more people

សមត្ថកិច្ច​បន្ថែមថា ជនរងគ្រោះ​រងរបួស​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំណែក​សាកសព​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សមត្ថកិច្ច​បញ្ជាក់ថា នៅ​យប់​រំលង់​អា​ធ្រា​ត្រ​កម្លាំង​សមត្ថកិច្ច​យើង​បាន​រកឃើញ​ក្បាល​គោយន្ត​ចម្ងាយ​ខាងលិច​ពី​កន្លែងកើតហេតុ ២០០០​ម៉ែត្រ គោយន្ត​កន្ត្រៃ និង​ម៉ូតូ​រងគ្រោះ​ខូច​ទាំងស្រុង បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ចុងកាល រង់ចាំ​ការដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​ ៕​

Image may contain: one or more people and outdoorImage may contain: one or more people, outdoor and natureImage may contain: 2 people

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច