បោកក្បាលស្លាប់នឹងរនាំងដែកបារ៉ាស់ ព្រោះអង្គុយលើរថយន្តដឹកស្រូវ

បាត់ដំបង​÷​បុរសម្នាក់​ជា​កម្មករ​លើកស្រូវ​បាន​អង្គុយ​លើ​រថយន្ត​ដឹកស្រូវ​បោក​ក្បាល​នឹង​រនាំង​ដែក​បា​រ៉ា​ស់​លើ​ថ្នល់​កម្ពស់​៣​ម៉ែត្រ​បណ្តាល​ស្លាប់​ភ្លាមៗ​ទាំងយប់ កាលពី​វេលា​ម៉ោង​ ១៩​និង​ ៣០​នាទី​យប់​ថ្ងៃទី​ ៧​ខែមករា​ឆ្នាំ​ ២០១៧​ស្ថិតនៅ​ភូមិ​ព្រែកជីក​ឃុំ​ព្រែក​ស្រុក​រុក្ខ​គិរី​ ។

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា បុរស់​ម្នាក់​ជា​កម្មករ​លើក​ស្រូវ​បាន​អង្គុយ​លើរ​ថយ​ម៉ាក​កូរ៉េ​​ ៣,៥​តោន​បាន​ដឹកស្រូវ​បោក​ក្បាល​និង​រនាំង​ដែក​បា​រ៉ា​ស់​លើ​ថ្នល់​កម្ពស់​៣​ម៉ែត្រ​បណ្តាល​ស្លាប់​ភ្លាមៗ​ទាំងយប់ កាលពី​វេលា​ម៉ោង ​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​ ៧​ខែមករា​ឆ្នាំ ​២០១៧​ស្ថិតនៅ​ភូមិ​ព្រែកជីក​ឃុំ​ព្រែក​ស្រុក​រុក្ខ​គិរី​ខណ​:​ពេលយប់​ង​ងិ​ត​មើលមិនឃើញ​ខ្វះ​ការប្រុងប្រយ័ត្ន ពេល​បើក​មកដល់​កន្លែង​កើតហេតុ​ក៏បាន​បុក​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។ សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ដែល​បាន​ស្លា​ប់​មានឈ្មោះ ឃាង វាសនា អាយុ ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ស្តុក​ប្រវឹក​ឃុំ​ស្តុក​ប្រវឹក ស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង​។

Image may contain: one or more people

បន្ទាប់ពី​កើតហេតុ​ហើយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​កន្លែងកើតហេតុ​វាស់វែង​ត្រួត​ពិនិត្យមើល បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ក្នុង​ឧ​ប្បទ​វ​ហេតុ​ធ្វេសប្រហែស​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ប្រគល់​សព​ជនរងគ្រោះ​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច