ជួបគ្រោះថ្នាក់ស្លាប់ និង របួស ព្រោះបុកជាមួយរថយន្តស៊ិនទ្រី

​ដោយសារតែ​ស្រវឹង​ខ្លាំងពេក ​បានធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់ដោយសា​គ្រោះថ្នាក់​ចរាចរណ៍ ឯ​នារី​ម្នាក់ទៀតត្រូវជា​ប្អូនជីដូនមួយ​ បាក់ជើង​ខាងឆ្វេង​ ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ ដោយសារ​ជិះ​ម៉ូតូ​លឿន​ទៅបុក​ពីក្រោយ​រថយន្ត​ស៊ិន​ទ្រី​កំពុង​ប្រមូល​សំរាមកាលពី​វេលា​ម៉ោង ១១ និង ៣០ យប់​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៧ លើ​តំ​ណាត់​ផ្លូវ​សហព័ន្ធរុស្ស៊ី មុខ​ក្រុមហ៊ុន​លក់​រថយន្ត NISSAN ស្ថិតក្នុង​ភូមិ​ប៉​ប្រ៉​ក​ខាងជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

Image may contain: one or more people and outdoor

​ជនរងគ្រោះ ដែល​ស្លាប់​មានឈ្មោះ លី ឆាយ​ហុង ភេទ​ប្រុស អាយុ ២១ ឆ្នាំ​មុខរបរ​បុគ្គលិក​ក្រុម​លក់​គ្រឿងបន្លាស់​ទូរស័ព្ទ រីឯ​នារី​ត្រូវជា​ប្អូនជីដូនមួយ​រងរបួស​បាក់ជើង​មានឈ្មោះ តា​ល់ ស្រី​ណុ​ច អាយុ ២០ ឆ្នាំ ធ្វើការ​ជាមួយគ្នា ស្នាក់​នៅផ្ទះ​ភូមិ​តាំង​កសាង​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។ ទាំង ២ នាក់​ជិះ​ម៉ូតូ​ម៉ាកស្ស៊ុ​យ​ស៊ី​គី​និ​ច ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1FF-0575 ធ្វើដំណើរ​ពី​កើ​តទៅ​លិច ។ បើតាម​សម្តី​របស់​សាច់ញាតិ​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ទើបនឹង​ចេញពី​ខួបកំណើត​មិត្តភក្តិ ។​

Image may contain: shoes

​ក្រោយពេល​កើតហេតុ នារី​រងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ឯកជន​មក​ដឹក​ទៅ​សង្គ្រោះ ដោយឡែក​សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ សុថា​ត់​

Image may contain: one or more peopleImage may contain: one or more people and people sittingImage may contain: one or more people, people sitting and shoesImage may contain: one or more people, people standing, crowd, outdoor and indoor

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច