ហួសហេតុហើយ៖ ចូលទៅអូសក្មេងស្រីចេញពីជីដូន យកទៅរំលោភក្នុងព្រៃ

មាន​ក្មេងស្រី​ម្នាក់ត្រូវ​ជន​ល្មោភកាម​អូស​ចេញពី​ក្នុងផ្ទះយកទៅ​រំលោភ​ទាំង​កំរោលរហូត​បានសម្រេច នៅពេល​កំពុង​ដេក​ជាមួយ​ជីដូន​នៅក្នុង​ផ្ទះ ។ ភ្លាមៗ​នោះ​ម្ដាយ​ក្មេងស្រី​រងគ្រោះ​បាន​ប្តឹង​បុរស​រូបនោះ​ថា បាន​ចាប់​កូន​គាត់​រំលោភ ហើយ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​បុរស​រូបនោះ នៅ​សៀ​ល​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៧ ស្ថិតនៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ។​

Image may contain: one or more people

​នគរបាល​ស្រុក​មោង​ប្ញ​ស្សី​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ សាន វឌ្ឍនៈ អាយុ ៣២ ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ រីឯ​ក្មេងស្រី​រងគ្រោះ​អាយុ ១៣ ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយគ្នា ។ ម្ដាយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ហម សា​វី អាយុ ៣៧ ឆ្នាំ បាន​ប្ដឹង​ចោទប្រកាន់​បុរស​នោះ ក្រោយពី​សំណុំ​រឿងនេះ​បាន​បែកធ្លាយ ។ ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​បញ្ជាក់ថា ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ០៨ និង ៣០ នាទី យប់​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៧ គាត់​ជាប់រវល់​ធ្វើការ​នៅ​ព្រំដែន ទើប​ជនសង្ស័យ​ហ៊ាន​ធ្វើ​យ៉ា​នេះ ។

Image may contain: 1 person

​បើតាម​ចម្លើយ​ក្មេងស្រី​រងគ្រោះ​វិញ ប្រាប់​សមត្ថកិច្ច​ថា ជន​នោះបាន​ចាប់​នាង​នៅពេល​នាង​កំពុង​បិទទ្វារ​ផ្ទះបាយ​ខាងក្រោយ ហើយ​ជីដូន​កំពុង​សំរាន្ត​ក្នុងផ្ទះ​នៅខាងមុខ ។ នាង​ប្រាប់ថាជននេះ​បាន​ចាប់​អូស​នាង​ទៅខាង​ក្រោយ​ផ្ទះ​ប្រហែល ១០០ ម៉ែត្រ រួច​ចាប់រំលោភ​នាង​រហូត​បា​នស​ម្រេច បើទោះជា​នាង​ឈឺចាប់​យ៉ាងណា ក៏​ជននេះ​មិន​លើកលែង និង មិន​ស្ដាប់​ការ​អង្វរក​របស់​នាង​ឡើយ ៕ សុថា​ត់​

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច