ចាន់ វឌ្ឍនាកា បញ្ចេញសារផ្តាំផ្ញើរដល់អ្នកគាំទ្រ

តារាបាល់ទាត់​ឆ្នើម​វ័យក្មេង​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ក្លឹប​បឹងកេត​អង្គរ​ហ្វេ​ស៊ី កីឡាករ ចាន់ វឌ្ឍនាកា បាន​បង្ហោះ​រូប​មួយ នឹង​សរសេរថា «​រាត្រី​ចុងក្រោយ អរគុណ​» ដែល​នេះ​ហាក់ដូចជា​ចេតនា​ចង់​ប្រាប់​អ្នកគាំទ្រ​ថា រូបគេ​នឹង​ឃ្លាតឆ្ងាយ​ពី​អ្នកគាំទ្រ​កម្ពុជា​។​

Image may contain: 1 person, playing a sport and text

​បើតាម​ប្រភព​ជិតស្និទ​កីឡាករ​រូបនេះ​បាន​ប្រាប់ថា រដូវ​កាល​ថ្មី​ខាងមុខនេះ ចាន់ វឌ្ឍនាកា មិន​នៅ​លេង​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា​ឡើយ ប៉ុន្តែ​មិនទាន់​ច្បាស់​ថា​តើ​ទៅលេង​នៅ​ប្រទេស​ជប៉ុន ឬ​ថៃ​។ ​ប្រភព​ជិតស្និទ​បានបញ្ជាក់​ថា ការ​ទៅលេង​នៅ​ប្រទេស​ថៃ ឬ​ជប៉ុន​នោះ គឺជា​ការលេង​ក្នុង​លក្ខណះ​ខ្ចី​ជើង​ប៉ុណ្ណោះ  ហើយ​ចំពោះ​រយះពេល​លេង​វិញ គឺ​មិនអាច​និយាយ​បានទេ សំខាន់​ស្ថិតនៅលើ​កត្តា​ច្រើន​។

Image may contain: 1 person, playing a sport and outdoor

​ប្រភព​ដដែល​បាន​បន្ដថា បើ​កីឡាករ​មាន​ប្រភព​មកពី​ខេត្ដ​កំពត ទៅលេង​នៅ​ប្រទេស​ថៃ ខ្លួន​ក៏​ពុំ​ដឹង​ដែរ​ថា​ក្លឹប​ណា​ដែល​គេ​ទៅលេង​នោះទេ ព្រោះ​គេ​លាក់​ការ តែ​សម្រាប់​ក្លឹប​ជប៉ុន​វិញ គឺ​ក្លឹប​ដែល​គេ​ទៅធ្វើ​តេស្ត​លើក​មុន ពោលគឺ​ក្លឹប Fujieda ដែល​ស្ថិតក្នុង​លី​គ​លំដាប់​ទី​៣​របស់​ជប៉ុន​។ ​ចុងខែ​មករា នេះ​ព័ត៌មាន​នឹង​ដឹង​ច្បាស់លាស់​ហើយពី​អនាគត​របស់​កូនប្រុស​អភិបាល​ខេត្តកំពត​ម្នាក់​នេះ ថា​តើ​រូបគេ​ទៅលេង​នៅ​ថៃ ឬ​ជប៉ុន នេះ​បើតាម​ប្រភព​បញ្ជាក់​ ៕
​អត្ថបទ​៖ សុគន្ធ​តារា

Image may contain: 1 person, outdoorImage may contain: 1 person, sitting

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច