រំលោភមិនបាន តែបែរជាត្រូវនាងចាត់ការយ៉ាងចាស់ដៃ!

មាន​ករណី​ចាប់រំលោភ​មួយ​បាន​កើតឡើង ដោយ​បុរស​ម្នាក់​ឃើញ​ប្រពន្ធ​គេ​ដេក​តែឯង ដោយ​ប្តី​មិន​នៅ បានមក​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទាំង​កំរោល ដោយ​បឺត​មាត់ មានអី​ត្រូវ​នាង​ខាំ​ដាច់​អណ្តាត​ពាក់កណ្តាល​បាត់​។ ​ហេតុការណ៍​ចាប់រំលោភ​សេពសន្ថវ​:​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ស្គុល ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ​។​

ស្ត្រី​រងគ្រោះ​ឈ្មោះ សួន គា អាយុ​៣៧​ឆ្នាំ មានកូន​បីនាក់​បាន​រៀបរាប់ថា ដោយ​ប្តី​របស់គាត់​មិនបាន​នៅ​ជាមួយ ដោយ​ទៅធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ នៅ​យប់កើតហេតុ​រូបគាត់​កំពុងតែ​ដេក​នៅលើ​គ្រែ​បីនាក់​កូន លុះដល់​វេលា​ម៉ោង​ខាងលើ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​បានមក​ហៅ​គាត់​ឲ្យ​ក្រោក រួច​គាត់​ក៍បាន​ក្រោក​ចេញមក ដោយ​យល់ថា ជា​មនុស្ស​ស្គាល់គ្នា​នៅក្នុង​ភូមិ ​។​ គាត់​បាន​បន្តទៀតថា ពេលដែល​គាត់​ចេញទៅ​សួរ​ជនសង្ស័យ​ថា ហៅ​គាត់​ធ្វើ​អី​ថ្មើ​នឹង ហើយ​ជនសង្ស័យ​ឆ្លើយថា ជួយ​ជូន​គេ​ទៅនេះ​តិច ទៅនោះ​តិច គាត់​ក៍បាន​ឆ្លើយថា អត់​ទៅ​ទេ​ចង់​ទៅណា ទៅៗ មូលហេតុ​ដែល​គាត់​ឆ្លើយ​បែបនេះ ព្រោះ​គាត់​យល់ថា មនុស្ស​នឹងមិន​ល្អ នៅពេល​គាត់​ឆ្លើយបាន​បន្តិច ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​មក​ចាប់​គ្រៀក ក របស់គាត់ ហើយ​ដៃ​វា​ម្ខាង​ទៀត​បាន​ចាប់​ច្របាច់​ដោះ​របស់គាត់​ផ្តួល​ទៅលើ​ដី ហើយ​វា​បាន​យក​មាត់​របស់​វា​មក​បឺត​មាត់​គាត់ ពេលនោះ​គាត់​ក៍បាន​ខាំ​អណ្តាត​វា​ដាច់​មួយ​កំណាត់​។ ​ធ្វើ​ឲ្យ​ជនសង្ស័យ​ឈឺ​ស្ទុះ​រត់​គេចខ្លួនបាត់​ទាំងយប់ ទើប​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​។​

Image may contain: one or more people and people sitting

​ក្រោយពេល​កើតហេតុ ព្រឹក​ឡើង ទើប​ដឹង​ដល់​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រកឃើញ​វត្ថុតាង​មួយចំនួន​រួមមាន ស្បែកជើង​១​គូ បារី​១​កញ្ចប់ កំប៉ុង​ស្រា​បៀ​១​កំប៉ុង នឹង​អណ្តាត​១​កំណាត់ បន្ទាប់ពី​ធ្វើការ​សាកសួរ រួច​សមត្ថកិច្ច​បាន​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្មោង​។​ ​លោក ហេង ហ៊​ត មេ​ប៉ុ​សិ៍​នគរបាល​រដ្ឋបាល ឃុំ​ស្មោង​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ មានឈ្មោះ​ថន ក្រ​ច់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ជា​មុខសញ្ញា​ចាស់ ពេលនេះ​សមត្ថកិច្ច​របស់លោក​កំពុងតែធ្វើការ​តាមរក​ចាប់ខ្លួន​៕
សុថា​ត់​

Image may contain: plant, outdoor and natureImage may contain: one or more people, people standing and outdoor

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច