ក្រុមហ៊ុនស្រាបៀរ លីអូ បានធ្វើការបរិច្ចាគជើងសិប្បនិម្មិតចំនួន ១២០ ជូនជនពិការកម្ពុជា តាមរយៈមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា

នៅក្នុង​ពិធី​ប្រគល់​ជើងសិប្បនិម្មិត​ជូន​ដល់​ជនពិការ ចំនួន ១១៩ នាក់ នៅ​រសៀល​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ ​២០១៧ ​នៅ​មជ្ឈមណ្ឌលសកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) លោក ហ៊ុន ម៉ានិត​នាយរងខុទ្ទកាល័យ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា រាជ​ដ្ឋា​ភិ​បាល​កម្ពុជា មិន​ទុក​ជនពិការ​នៅរស់​នៅក្នុង​ស្ថានភាព ឯកោ​នោះទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​ប្តេជ្ញាលើកកម្ពស់​សិទ្ធិសេរីភាព និង​ សុខុមាលភាព​របស់​ជន​ពិការថែម​ទៀតផង ។​

​ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​របស់​ឯកឧត្តម ហ៊ុន ម៉ានិត នាយករង​ខុ​ទ្ទ​ការ​ល័យ​សម្តេច​អគ្គ​សេនា​ប​តិ​តេ​ជោ​ហ៊ុនសែន និង ​លោក Darm Boontham , តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ទៀត ។​

​គួរ​រំលឹក​ផងដែរ​ថា យុទ្ធនា​ការជួយ​សង្គម​របស់​ស្រា​បៀរ លី​អូ “​ចែករំលែក​ក្តី​ស្រលាញ់ ជាមួយ​ក្រវិល​កំប៉ុង​របស់​អ្នក​” រួមសហការ​ណ៏​ជាមួយ​មូ​និ​ធិ​ជើងសិប្បនិម្មិត និង​ មជ្ឈមណ្ឌល​កម្ចាត់មីន​ក​ម្ពុ​ជា ហៅ​កាត់​ថា CMAC បាន​ជួយ​ដល់​ជនពិការ តាមរយៈ​ការប្រមូល​ក្រវិល​កំប៉ុង​ដែល​សារ​ធារ​ណៈ​ជន​ទាំងអស់​បាន​បរិច្ចាគនៅ​ទូទាំងប្រទេស ដើម្បី​ផលិត​ជើងសិប្បនិម្មិត​ក្នុង​រយៈពេល 5 ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 6 ខែមករា ឆ្នាំ 2017 ។

​ឆ្លៀត​ក្នុង​កាស​នេះដែរ លោក Kittinan Kunapermsiri នាយក​គ្រប់គ្រង​ទីផ្សារ​ប្រចាំ​តំបន់ របស់​ក្រុមហ៊ុន Singha Asia បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​សហការ​ណ៍​ដើម្បីអោយ​យុទ្ធនាការ “​ចែករំលែក​ក្តី​ស្រលាញ់​ជាមួយ​ក្រវិល​កំប៉ុង​របស់​អ្នក​” សម្រេចបាន​ជោគជ័យ និង​ អគុណ​ដល់​សាធារណៈជន​ទាំងអស់​ដែល​បាន​ចូលរួម បរិច្ចាគ​ក្រវិល​កំប៉ុង​។ លោក​បាន​បន្ថែម​ឲ្យ​ដឹងថា នៅក្នុង​រយៈពេល ៥ ​ថ្ងៃនេះ​ក្រុមហ៊ុន​បាន​ជួយ​គាំទ្រ​ដល់​សកម្មភាពការងារ​សង្គម ក្នុង​ការផលិត​ជើងសិប្បនិម្មិត​ជូន​ជនពិការ​កម្ពុជា ដែលមាន​ជីវភាព​ពិបាក ១១៩ នាក់ ហើយ​នេះ​ការងារ​សង្គម​មួយ​ដែល​ក្រុមហ៊ុនតែងតែ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​ហើយក៏​ជា​លើក​ទី ១ ហើយ​ដែល​ក្រុមហ៊ុន​ធ្វើការ​ងារ​សង្គម​នេះ​នៅ​កម្ពុជា ។​

Image may contain: 6 people, indoor and outdoor

​លោក​បាន​បន្តថា ក្រុមហ៊ុន​បានធ្វើ​ការប្រមូលនូវ​ក្រវិល​កំប៉ុង​នៅ​ទូទាំង​ខេត្ត​ទាំង​របស់​កម្ពុជា ដើម្បី​យកមក​ផលិត​ជើង​ស​ម្ប​និម្មិត​ជូន​ជនពិការនៅពេលនេះ ។ លោក ក៏បាន​ថ្លៃ​អំណរគុណ​ដល់​អង្គភាព​កម្ចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) ដែល​បាន​ជួយ​សម្របសម្រួល​ការងា​រ​នេះ រហូត​ទ​ទួ​បាល​ជោគជ័យ ។​

​លោក​Kittinankunapersire​ បានបង្ហាញ​ក្តីសង្ឃឹម​ថា តាមរយៈ​ជើងសិប្បនិម្មិត​ដែល​បានប្រគល់ជូន​ជនពិការ​នៅពេលនេះ នឹង​ផ្តល់​ភា​ង​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃរបស់​ពួកគាត់ ។​

Image may contain: 7 people, people on stage and indoor

លោក​វេជ្ជបណ្ឌិត Vajara តំណាង​មូ​និ​ធិ​ជើង​សិប្ប​និ​មិ្ម​ត បាន​ឲ្យ​ដឹងថា​លោក​វេជ្ជបណ្ឌិត​Vajara​តំណាង​មូ​និ​ធិ​ជើង​សិប្ប​និ​មិ្ម​ត បាន​ឲ្យ​ដឹងថា​តាមរយៈ​យុទ្ធនាការ “​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​ក្រវិល​កំប៉ុង​របស់​អ្នក​” យើង​បាន​ជួយ​ដល់​ជនពិការ ឲ្យ​ទទួលបាន​ជើងសិប្បនិម្មិត ដើម្បី​អាច​ដើរ​បានឈរ​បាន​ដោយ​ខ្លួនឯង​ឡើងវិញ​និង​អាច​បន្ត​គោលដៅជីវិត​របស់​ពួកគេ​បាន​បន្តទៀត​ ។ ក្រុមហ៊ុនស្រា​បៀរ​លី​អូ ក៏​សូម​ថ្លែងអំណរគុណ​ដល់ ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​បាន​ចូលរួម​បរិច្ចាគ ក្រវិល​កំប៉ុង ក្នុង​យុទ្ធនាការ​នេះ និង ​បានធ្វើ​ឲ្យ​យុទ្ធនាការ​នេះ បញ្ចប់​ទៅដោយ​ជោគជ័យ​ ។​

​ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល កម្ចាត់មីន​កម្ពុជា CMAC បាន​ឲ្យ​ដឹងថា​បងប្អូន​ជនពិការ​ទាំងអស់ មាន​សេច​កី្ត​ត្រេកអរ និង​ សប្បាយរីករាយ​ជាមួយ​ជើងសិប្បនិម្មិត​ថ្មី​និង​ទំនើប​នេះ ។ ​ជនពិការ​នឹង​ប្រើប្រាស់​ជើង​ថ្មី​នេះ​ដើម្បី​ជំរុញ​ស្មារតី ​និង ​ឆន្ទៈ​បងប្អូន​បន្ត​តស៊ូ ជាមួយ​រាងកាយ​ពិការ​មែន​តែ​ទឹកចិត្ត​បងប្អូន​មិន​ពិការ​ទេ ហើយ​រាជរដ្ឋាភិបាល​បាន​ខិតខំ​កែលម្អ​លើ​គ្រប់​ទិដ្ឋភាព និង ​មធ្យោបាយ​ជួយ​បងប្អូន​ពិការ​ទាំងអស់ឱ្យមាន​ឱកាស​ក្នុងការ​ចូលរួមគ្រប់​សកម្មភាព ​។​

Image may contain: 1 person, standing, wedding and suit

​គួរ​រំលឹក​ផងដែរ​ថា ​យុទ្ធនា​ការជួយ​សង្គមរ​បស់​ស្រា​បៀរ លី​អូ “​ចែករំលែក​ក្តី​ស្រឡាញ់​ជាមួយ​ក្រវិល​កំប៉ុង​របស់​អ្នក​” រួមសហការ​ជាមួយមូលនិធិ​ជើងសិប្បនិម្មិត​និង​មជ្ឈមណ្ឌលសកម្មភាព​កម្ចាត់មីន​កម្ពុជា ហៅ​កាត់​ថា CMAC បាន​ជួយ​ដល់​ជនពិការ តាមរយៈ​ការប្រមូល​ក្រវិល​កំប៉ុង ដែល​សារ​ធា​រណៈ​ជន​ទាំងអស់បាន​បរិច្ចាគនៅ​ទូទាំងប្រទេស ដើម្បី​ផលិត​ជើងសិប្បនិម្មិត​ក្នុង​រយៈពេល ៥ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៦ ខែមករា​ឆ្នាំ ២០១៧ ចំនួន​ ១១៩​ នាក់ មកពី​ខេត្តកណ្តាល និង ​ខេត្តបាត់ដំបង​ ។ ​

​ឯកឧត្តម ហ៊ុន ម៉ានិត នាយករង​ខុ​ទ្ទ​ការ​ល័យ​សម្តេច​អគ្គ​សេនា​ប​តិ​តេ​ជោ​ ហ៊ុន សែន បាន​ផ្តោត​ចំណាប់អារម្មណ៍ និង​បាន​ជំរុញលើកទឹកចិត្តឲ្យ​ជនពិការ​ទាំងអស់ ត្រូវ​តស៊ូ​ប្រក​បរបរ​ចិញ្ចឹមជីវិត​បន្តទៀត ព្រោះ​យើង​មាន​ក្រុមគ្រួសារ មិត្តភក្តិ រដ្ឋាភិបាល​ចាំ​ជួយ​ជ្រោមជ្រែង និង ​លើកទឹកចិត្ត ជាក់ស្តែង​នៅថ្ងៃនេះជនពិការ​ដែលមាន​ជីវភាព​លំបាកចំនួន ១១៩ នាក់ បានទទួល​ជើងសិប្បនិម្មិត ថ្មី​សន្លាង​ដោយ​ឥត​គិត​ប្រាក់ពី​កម្មវិធី​យុទ្ធនាការ “ ចែករំលែក​សេចក្តីស្រឡាញ់​តាមរយៈ​ក្រវិល​កំប៉ុង​របស់​អ្នក​” ក្រោម​កិច្ចសហការរវាង​មជ្ឈមណ្ឌល​សកម្ម​កម្ចាត់​មីន​កម្ពុជា និង​ មូលនិធិ​ជើងសិប្បនិម្មិត​របស់​ម្ចាស់​ក្ស​ត្រី​យ៍នៃ​ព្រះរាជាណាចក្រ​ថៃ ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ ។

Image may contain: 3 people, people standing

លោក បាន​បន្តទៀតថា នៅ​លើក​ពិភពលោក​ក៏​នៅក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ី​នេះ ប្រទេស​ណា ក៏មាន​ជនពិការ​ដែរ​ដូចនេះ​យើង​មិនត្រូវ​បាក​ទឹកចិត្ត ត្រូវតែ​ខិត​តស៊ូ ប្រកប​ជីវិត​បន្តទៀត ។ ​លោក ហ៊ុន ម៉ានិត ក៏បាន​វាយតម្លៃ​ខ្ពស់ និង ​កោតសរសើរ ជូន​ចំពោះ​មជ្ឈមណ្ឌល​សកម្មភាព​ក​ម្ចា​ត់​មីន​កម្ពុជាបាន​លះបង់ ប្រឈមមុខ​ផ្ទាល់​នឹង​គ្រោះថ្នាក់​អនុវត្តន៍​នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ដោយ​ឈរលើ បេសកកម្ម​បោសសំអាត​មីន​ដោយ​នាំយក​ផ្ទៃដី​មាន​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ សម្រាប់​បង្កបង្កើនផល ។ លោកក៏បាន​ថ្លែងអំណរគុណ ដល់​អង្គភាព​ស៊ីម៉ាក់ មូលនិធិ​ជើងសិប្បនិម្មិត​របស់​អង្គ​ម្ចាស់​ក្សត្រិយ៍​នៃ​ព្រះរាជាណាចក្រ​ថៃ ក្រុមហ៊ុនស្រា​បៀរ​លី​អូ​អង្គភាព​ពាក់ព័ន្ធ ស្ថាប័ន​ដៃគូរ ទាំង​រដ្ឋ និង​វិស័យ​ឯកជន​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ ទៅដល់​សកម្មភាព យកចិត្តទុកដាក់​លើ​ជនពិការ ។​

Image may contain: one or more people and indoor

ដូច្នេះ តាមរយៈ​យុទ្ធនាការ “​ចែករំលែក​ក្តី​ស្រលាញ់​ជាមួយ​ក្រវិល​កំប៉ុង​របស់​អ្នក​” យើង​បាន​ជួយ​ដល់​ជនពិការ​ឲ្យ​ទទួលបាន​ជើងសិប្បនិម្មិត ដើម្បី​អាច​ដើរ​បាន ឈរ​បាន​ដោយ​ខ្លួនឯង​ឡើងវិញ និង ​អាច​បន្ត​គោលដៅជីវិត​របស់​ពួកគេ​បាន​បន្តទៀត​។ ក្រុមហ៊ុនស្រា​បៀរ លី​អូ ក៏​សូម​ថ្លែងអំណរគុណ​ដល់ប្រជាជន​កម្ពុជា​ទាំងអស់​ដែល​បាន​ចូលរួម​បរិច្ចាគ​ក្រវិល​កំប៉ុង​ក្នុង​យុទ្ធនាការ​នេះ និង បានធ្វើ​ឲ្យ​យុទ្ធនាការ​នេះ​បញ្ចប់​ទៅដោយ​ជោគជ័យ ៕

Image may contain: 7 people, people standing and outdoorImage may contain: 9 people, people standing, suit, wedding and outdoorImage may contain: 7 people, people smiling, people standing and suitImage may contain: 5 people, people standing and suitImage may contain: 6 people, people smiling, people standing and suitImage may contain: 5 people, people standingImage may contain: 8 people, people smiling, people standingImage may contain: 11 people, people standing, shoes and indoorImage may contain: 12 people, people standing, shoes and indoorImage may contain: 6 people, people smiling, people standing, suit and indoorImage may contain: 6 people, people smiling, people standing, suit and indoorImage may contain: 7 people, people standing and outdoorImage may contain: 11 people, people standing and suitImage may contain: 13 people, people standing, suit and outdoor

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច