ត្រូវដែកបុកស្លាប់ ព្រោះទៅបុកជាមួយរថយន្តដឹកគ្រឿងសំណង់

មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ាក់ RAV4 ១ គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2P-8441 បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​យី​ឌុប​ម៉ាក ហ៊ី​ន​ដាយ ពាក់​ស្លាក​លេខ កំពង់ធំ 3A-1500 ដឹក គ្រឿងសំណង់ ដែល​កំពុង​ចត​ចោល​តាម​ចិញ្ចើមថ្នល់​បណ្ដាល​ឲ្យ​អ្នកជិះ​ទន្ទឹម​តៃកុង​ម្នាក់​បាន​ស្លាប់​ភា្ល​ម ដោយ​មុត​នឹង​ដែកថ្នាំងអំពៅ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ ៦ ស្ថិតនៅ​ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០១៧ ។

Image may contain: 4 people, car and outdoor

​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា រថយន្ត​យី​ឌុប​បាន​ចត​លើ​ចិញ្ចើម​ផ្លួ​វ​ទំនងជា​ខូច ឬ​ឈប់សម្រាក​មួយសន្ទុះ ស្រាប់តែ​រថយន្ត​ម៉ាក RAV4​បើក​ចេញពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ចង្កូត​ទៅបុក​ពីក្រោយ​ថយ​ន្ត​ដឹក​គ្រឿងសំណង់​ពេញទំហឹង​បណ្តាល​ឲ្យ​ដែកថ្នាំងអំពៅ​មុត​ធ្លាយ​ទ្រូង​ខាងស្តាំ ចំនួន ៣ ដើម អ្នកជិះ​ទន្ទឹម​តៃកុង​ម្នាក់​ស្លាប់​ភ្លាមៗ គួរឱ្យ​អាណោច​អ​ធ័​ម​បំផុត ប៉ុន្តែ​តៃកុង​រថយន្ត RAV4 ត្រូវជា​ឪពុកមា​បង្កើត និង ម្នាក់ទៀត​ត្រូវជា​ម្តាយបង្កើត​របស់​ជនរ​ង​គ្រោះ ពុំមាន​នរណា​រងរបួស​ឡើយ ។​

Image may contain: 2 people, outdoor

​លោក សន តា​ល់ អធិការរង​ចរាចរណ៍​ស្រុក​បារាយ៍ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ស្លាប់​មានឈ្មោះ​ទី សៀង​ហុក អាយុ​ ២៤ ​ឆ្នាំ មាន​ទីលំនៅ​ក្រុងភ្នំពេញ ចំណែក​ខាង​ម្ចាស់​រថយន្ត​ដឹក​គ្រឿងសំណង់​បាន​គេចខ្លួនបាត់ ៕ សុថា​ត់​

Image may contain: 2 people

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច