គ្រាន់តែឆ្នាំថ្មីភ្លាម Justin Bieber បានបង្កើត…

​ចូលឆ្នាំថ្មី​ភ្លាម Justin Bieber បាន​ត្រឡប់មក​ជាមួយ​គណនី Instagram ថ្មី​ភ្លែត បន្ទាប់ពី​ផ្ទុះ​ជម្លោះ​ពាក្យសម្ដី​ជាមួយនឹង​សង្សារ​ចាស់ Selena Gomez ហើយ​និង​ក្រុម​អ្នក​ស្អប់ Sofia Richie ដែលជា​សង្សារ​របស់គេ​កាលពីមុន​នោះ (​ឥលូវ​បែក​គ្នា​ហើយ​) ។

Image may contain: 1 person

​ទោះជា​យ៉ាងណាក៏ដោយ គណនី Instagram ថ្មី​របស់​តារា​វ័យ ២២ ឆ្នាំ​រូបនេះ ដែលមាន​ឈ្មោះថា «therealjustinbibermusice» គឺ​មិន​ត្រូវបាន​គ្រប់គ្រង​ផ្ទាល់​ដោយ Justin Bieber ទេ ។ ប៉ុន្តែ​បែរជា​អ្នកចាត់ការ​របស់គេ​ឈ្មោះ Scooter Braun ជា​អ្នកគ្រប់គ្រង​ទៅវិញ ទាំង​លើ​ការ​បង្ហោះ​រូប ព្រមទាំង​ការឆ្លើយតប​សារ​ផ្សេងៗ​ជំនួស Justin ។

Image may contain: 1 person, closeup

​មិនទាន់បាន​ប៉ុន្មាន​ផង គណនី «therealjustinbibermusice» របស់ Justin Bieber មាន​ប្រិយមិត្ត Follow រហូតដល់​ទៅជា​ង​ប្រាំ​ម៉ឺន​នាក់​ទៅហើយ ៕ បញ្ញា (​ប្រភព​៖ hollywoodlife)

Image may contain: 1 person, on stage and sittingImage may contain: 2 people, closeup

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច