អតីភរិយាមហាសេដ្ឋី យកប្រុសក្មេងទៅឆ្លងឆ្នាំ

ផលិតករ​ខ្សែភាពយន្ត​កូនកាត់​ចិន​-​អាមេរិក​វ័យ ៤៨ ឆ្នាំ នាង Wendi Deng បានធ្វើ​ឲ្យ​មា​ហា​ជន​ជាច្រើន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​រូបថត​នាង​ដើរលេង​កម្សាន្ត​ជាមួយ​ប្រុស​ក្មេង​ម្នាក់​ត្រូវ​បង្ហោះ​ជា​សាធារណៈ ។

Image may contain: 4 people, people smiling, people standing, wedding and sunglasses
​ ​
​គេ​បានដឹងថា អតីត​ភរិយា​របស់​មហាសេដ្ឋី​អូស្ត្រាលី Rupert Murdoch រូបនេះ​បាន​ដើរ​កម្សាន្ត​លេង​ជាមួយនឹង​តារា​ម៉ូ​ដែល​ហុង​គ្រី​វ័យ ២១ ឆ្នាំ Bertold Zahoran យ៉ាង​ស្និទ្ធស្នាល នៅតាម​ឆ្ឋេ​រ​សមុទ្រ​ក្នុង​តំបន់ St Barts ។ គេ​បានដឹង​ទៀតថា នាង Wendi ជួបនឹង​មិត្ត​ប្រុស​ថ្មី​អាយុ​ប្អូន ២៦ ឆ្នាំ​រូបនេះ នៅក្នុង​ពិធី​ខួបកំណើត​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ខែឧសភា ដោយពេល​នោះ លោក Zahoran ឧស្សាហ៍​បង្ហោះ​រូបថត​សិច​ស៊ី​តាម​បណ្តាញ​សង្គម​ជា​ញឹកញាប់ ។ យ៉ាងណាក្តី ការទាក់ទង​ប្រុស​ក្មេង​របស់​ផលិតករ​ស្រី​រូបនេះ​ហាក់​មិនមែនជា​រឿង​ចម្លែក​ទៀតឡើយ​សម្រាប់​ម​ហា​ជន ព្រោះ​ព័ត៌មាន​នាង​មាន​សង្សារ​ក្មេងៗ​ត្រូវបាន​គេ​ឃើញ​ច្រើនដង​រួចមកហើយ ។​

Image may contain: 3 people, glasses
​ ​
​គួរ​បញ្ជាក់ដែរថា នាង Wendi និង អតីត​ស្វាមី​បាន​លែងលះគ្នា​ដាច់ស្រេច​កាលពី​ចុងឆ្នាំ ២០១៣ ដោយពេល​នោះ​អតីត​ស្វាមី​នាង​គិតថា នាង​លួចលាក់​ស្នេហា​ជាមួយនឹង​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស Tony Blair ៕

Image may contain: 2 people, people smiling, people standing and nightImage may contain: 2 people, people standing, ocean, sky, water, beach and outdoorImage may contain: 2 people, people standing and outdoorImage may contain: 1 personImage may contain: 1 personImage may contain: 1 person, smiling, standing

​រិទ្ធី (​ប្រភព ៖ សៀង​ហៃ​អ៊ី​ស​)

Loading...

ចូលចិត្តអត្ថបទថ្មីៗទាក់ទងនឹងតារាសូមចុច