Mahrez ប្រជែងឈ្នះ Aubameyang និង Mane ជាប់ជាកីឡាករល្អជាងគេប្រចាំទ្វីបអាហ្រ្វិកប្រចាំឆ្នាំ ២០១៦

​ខ្សែបម្រើ​ឆ្នើម​របស់​ក្លឹប Leicester City កីឡាករ Riyad Mahrez បានឈ្នះ​ពានរង្វាន់​កីឡាករ​ល្អផ្ដាច់គេ​ប្រចាំ​ទ្វីបអាហ្វ្រិក​ឆ្នាំ​២០១៦ (African Player of the Year 2016 ) បន្ទាប់ពី​ប្រជែង​ឈ្នះ​សំលេងឆ្នោត​លើ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់​ក្លឹប Borussia Dortmund និង​ខ្សែបម្រើ​ល្បឿន​លឿន Sadio Mane របស់​ក្លឹប​ហង្ស​ក្រហម Liverpool ​។​

Image may contain: 1 person, smiling

​ក្នុងចំណោម​បេក្ខភាព​៣​នាក់​ចុងក្រោយ តារា​ជើង​ញាក់​របស់​ក្រុម​កញ្ជ្រោង​ខៀវ Leicester ទទួលបាន​សំឡេងឆ្នោត​ច្រើនជាងគេ ៣៦១​សំឡេង​, ម្ចាស់​ពាន​កាល​ឆ្នាំ​២០១៥ Aubameyang ទទួលបាន ៣១៣​សំឡេង និង Mane របស់​ហង្ស​ក្រហម បាន​ចំណាត់ថ្នាក់​លេខ​៣ បាន​ ១៨៦ ​សំឡេង​ ។​

Image may contain: 1 person, playing a sport and outdoor

Mahrez បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​កាលពី​រដូវ​កាល​មុន ដោយ​ស៊ុត​បាន​១៧​គ្រាប់ និង Assists ១១ ក្នុង​លី​គ​កំពូល​អង់គ្លេស ជួយ​ឲ្យ Leicester លើក​ពាន Premier League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។ សម្រាប់​រដូវ​កាល​ថ្មី​២០១៦-១៧ នេះ កីឡាករ​ជម្រើសជាតិ​អាល់​ហ្សេ​រី​រូបនេះ ទើប​ស៊ុត​បាន ៣​គ្រាប់ និង Assists ២​ដង​ទេ​ក្នុង​លី​គ ប៉ុន្តែ​នៅ UEFA Champions League រូបគេ​ធ្វើ​បានល្អ​មែនទែន ដោយ​គិត​ត្រឹម​វគ្គ​ចែក​ពូ​ល អាច​ស៊ុត​បាន ៤​គ្រាប់ ៕ សុគន្ធ​តារា​៖ ប្រភព​៖ Goal​

Image may contain: 1 person, smiling, beard and textImage may contain: 1 person, playing a sport and outdoor

Loading...

ចូលចិត្តអត្ថបទថ្មីៗទូទៅសូមចុច